ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពង្រាយ​ទាហាន​១.៦០០​នាក់ ​ក្នុង​តំបន់​ក្រុង​វ៉ា​សិ​ុ​ន​តោន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​រ៉​យ​ទ័​រថា ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ប្រកាស​នា​យប់​ថ្ងៃ​ទី​២​មិថុនា​ថា បាន​ដាក់​ពង្រាយ​ទាហាន​១.៦០០​នាក់ ក្នុង​តំបន់​ក្រុង​វ៉ា​ស៊ិ​ន​តោន ខណៈ​រដ្ឋធានី​សហ​ព័ន្ធ​នោះ​ក៏​ដូច​ជាទី​ក្រុង​សំខាន់​ៗ​របស់​សហរដ្ឋអាមេរិក ជាទី​លាន​នៃ​បាតុកម្មហិង្សា បរិហារ​អំពើ​ហិង្សា​ដ៏​សាហាវ​របស់​ប៉ូលិស​។ ការ​ប្រកាស​នោះ​កើត​មាន​បន្ទាប់​ពី​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​១​មិថុនា​ថា…

សហរដ្ឋអាមេរិក ៖ យោង​តាម​រ៉​យ​ទ័​រថា ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ប្រកាស​នា​យប់​ថ្ងៃ​ទី​២​មិថុនា​ថា បាន​ដាក់​ពង្រាយ​ទាហាន​១.៦០០​នាក់ ក្នុង​តំបន់​ក្រុង​វ៉ា​ស៊ិ​ន​តោន ខណៈ​រដ្ឋធានី​សហ​ព័ន្ធ​នោះ​ក៏​ដូច​ជាទី​ក្រុង​សំខាន់​ៗ​របស់​សហរដ្ឋអាមេរិក ជាទី​លាន​នៃ​បាតុកម្មហិង្សា បរិហារ​អំពើ​ហិង្សា​ដ៏​សាហាវ​របស់​ប៉ូលិស​។

ការ​ប្រកាស​នោះ​កើត​មាន​បន្ទាប់​ពី​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​១​មិថុនា​ថា លោក​​នឹង​ដាក់​ពង្រាយ​កងទ័ព​នៅ​ក្រុង​វ៉ា​ស៊ិន​តោន និង​ត្រៀម​ធ្វើ​ដូច​គ្នា​នោះ​ក្នុង​បណ្ដា​ទីក្រុង​ដែល​អាជ្ញាធរ​មូលដ្ឋាន មិន​អាច​ត្រួតត្រា លើ​ការ​បះបោរ​និង​ការ​ប្លន់​បាន ដែល​ចលនា​តវ៉ា​កើត​មាន​ក្រោយ​ការ​ស្លាប់ របស់​ជន​ស្បែក​ខ្មៅ​ម្នាក់ ពេល​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្កោ​ន​បញ្ជាក់​ថា កង​ទាហាន​ត្រូវ​ដាក់​ពង្រាយ​តាម​បណ្ដា​មូលដ្ឋាន​យោធា​នៃ​តំបន់​រដ្ឋធានី តែ​មិនមែន​ក្នុង​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ផ្ទាល់​ឡើយ​។

អ្នកនាំពាក្យ​រូប​នោះ​ថ្លែង​ទៀត​ថា កងទ័ព​ស្តិ​ត​ក្នុង​ស្ថានភាព​ប្រុង​ជើងការ​ខ្ពស់ តែ​មិន​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​អាជ្ញាធរ​ស៊ី​វិល​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ​៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ