ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែវុធទិញដីបន្ទាយទាហានការពារព្រំដែន​គោក​គ្រវែងចោល កុំឱ្យទើសមុខ​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទីតាំង​ទាហាន​ការពារ​ព្រំដែន​គោក​រស់នៅ​ក្នុង​ទឹក​-​នៅ​តែ​ថ្ងៃ​វិច​បង្វិច​ចេញ​ទេ​ព្រោះ​គេ​ដោះ​ដូរ​​ទីតាំង​កងអនុសេនាតូច​ទី​2​របស់​ទាហាន​ការពារ​ព្រំដែន​គោក​ព្រែក​ចាក​ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​និង​នៅ​ជិត​ស្ពានដែក​ក្នុង​ឃុំ​ស្វាយ​ទង​ខាងត្បូង​ស្រុក​កំពង់ត្រាច​ ។ ​ទីតាំង​កងអនុសេនាតូច​ទី​2​នេះ​ នៅ​ចំ​ពីមុខ​ដី​របស់​ថៅកែ​វុ​ធ​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ពី​វៀតណាម​ទៅ​ភ្នំពេញ​។​ ទោះជា​បែប​ណា​ ទីតាំង​កងអនុសេនាតូច​ទី​2​នៅ​ស្ពានដែកនេះ​ ខាង​ទាហាន​បាន​បោះទីតាំង​ជាប់​40​ឆាំ្ន​មកហើយ…

ខេត្តកំពត ៖ ទីតាំង​ទាហាន​ការពារ​ព្រំដែន​គោក​រស់នៅ​ក្នុង​ទឹក​-​នៅ​តែ​ថ្ងៃ​វិច​បង្វិច​ចេញ​ទេ​ព្រោះ​គេ​ដោះ​ដូរ​​ទីតាំង​កងអនុសេនាតូច​ទី​2​របស់​ទាហាន​ការពារ​ព្រំដែន​គោក​ព្រែក​ចាក​ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​និង​នៅ​ជិត​ស្ពានដែក​ក្នុង​ឃុំ​ស្វាយ​ទង​ខាងត្បូង​ស្រុក​កំពង់ត្រាច​ ។ ​ទីតាំង​កងអនុសេនាតូច​ទី​2​នេះ​ នៅ​ចំ​ពីមុខ​ដី​របស់​ថៅកែ​វុ​ធ​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ពី​វៀតណាម​ទៅ​ភ្នំពេញ​។​

ទោះជា​បែប​ណា​ ទីតាំង​កងអនុសេនាតូច​ទី​2​នៅ​ស្ពានដែកនេះ​ ខាង​ទាហាន​បាន​បោះទីតាំង​ជាប់​40​ឆាំ្ន​មកហើយ ​បច្ចុប្បន្ន​ត្រូវ​បាន​ថៅកែ​វុ​ធ​ចាក់​ដី​លប់​ក្រឡឹង​ជុំវិញ​ស្ទើរ​តែ​ទាំងស្រុង​ទៅ​ហើយ ​ធ្វើ​អោយ​ទាហាន​ម្នាក់​រស់នៅ​ក្នុង​ទឹក​ដែល​មន្ត្រី​ទាហាន​រូប​នោះ​បាន​និយាយ​ថា ​នៅ​តែ​ថ្ហ្ងៃ​វិច​បង្វិច​ដើរ​ចេញ​តែ​ប៉ុណ្ណោះ ​ព្រោះ​គេ​ដោះ​ដូរ​តែ​មិន​ទាន់​ដល់​ថ្ងៃ​រុះរើ​។​

គ្មាន​មន្ត្រី​ណា​ហ៊ាន​និយាយ​រឿង​លក់​បន្ទាយ​ទាហាន​ទេ តែ​ត្រូវ​បាន​គេ​និយាយ​ប្រាប់​ថា​ ដោះ​ដូរ​ទើប​ធូរ​ស្រាល​​បន្តិច​ ។ ​ដោយឡែក​ ការ​ដោះ​ដូ​បន្ទាយ​ទាហាន​វរ​សេនា​តូច​លេខ​2​ការពារ​ព្រំដែន​គោក​បាន​ចប់សព្វ​គ្រប់រួចរាល់​អស់​ទៅ​ហើយ​។​

ប៉ុន្តែ​ការ​សែត​ក្នុងស្រុក​បាន​ផ្សាយដំណឹង​លក់​បន្ទាយ​ទាហាន​នេះ​ស្រាប់តែ​មាន​មន្ត្រី​ទាហាន​ម្នាក់​មាន​ប្រតិ​កម្ម​រឿង​ការ​ចុះ​ផ្សាយ​។​ មន្ត្រី​ទាហាន​រូប​នោះ បាន​និយាយ​ប្រាប់​តាម​ទូរ​សព្ទ័​ថា ​ការ​លក់ដូរ​បន្ទាយ​ទាហាន​សុទ្ធតែ​ថ្នាក់លើ​ជា​អ្នក​សម្រេច​មិន​មាន​ត្រឹមតែ​ថ្នាក់​ស្រុក​ឬ​ខេត្ត​ទេ​។

តាំងពី​ពេល​នោះ​ ការ​ដូរ​ហាក់ដូចជា​ស្ងាត់​តែ​ឥឡូវ​ចាប់​កម្រើក​រឿង​ដោះ​ដូរ​កងអនុសេនាតូច​ទី​2​មួយទៀត​។​បើ​តាម​ប្រភព​មួយ​បាន​និយាយ​ថា​កងអនុសេនាតូច​ទី​2​នៅ​ជាប់​ស្ពានដែក​នេះ​គេ​លក់ដូរ​យូរ​ហើយ​ព្រោះ​ម្ចាស់​ដី​គេ​នៅ​ខាងក្រោយ​គេ​ទិញ​ទីតាំង​កងអនុសេនាតូច​នេះ​ចេញពី​មុខ​ដី​គេ​​ កុំឱ្យទើសមុខពេក ទិញ​គ្រវែង​ចោលតែម្រ៉ង​ទាន់គេ​ចង់​បានដុល្លារ ។

អត្ថបទសរសេរ ដោយ