ការ​ពិត​នៅ​ក្រោយ​ពី​រូបភាព​ពពោះ​របស់ ម៉ៅ គី​ម​ធីតា ដែល​បង្ក​ការ​ភ្ញាក់ផ្អើល


រាជធានី​ភ្នំពេញ ៖ រូបភាព​មួយ​សន្លឹក​របស់​តារា​សម្តែង​នាង ម៉ៅ គី​ម​ធីតា កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​តារា​បាន​បង្ហោះ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ម៉ៅ គី​ម​ធីតា បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ក្នុង​សភាព​ពពោះ ទាំង​ខ្លួន​មិន​ទាន់​រៀប​ការ បើ​ទោះបីជា​គេ​ដឹង​ថា នាង​កំពុង​សាង​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​តារាចម្រៀង​លោក គូ​ម៉ា ក៏​ដោយ​។

ចំណង​ស្នេហ៍​មិន​ទាន់​ទាំង​បាន​បន្លឺ​ឡើង​នូវ​ភ្លេង​ការ​ផង ស្រាប់តែ ម៉ៅ គី​ម​ធីតា បាន​បញ្ចេញ​រូបភាព​ពពោះ​សាធារណៈ ដែល​នាំ​ឱ្យ​មហាជន​មានការ​ងឿងឆ្ងល់ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ជាមួយនឹង​រូបភាព​ពពោះ​នា​ពេល​នេះ ម៉ៅ គី​ម​ធីតា ក៏​បាន​ភ្ជាប់​សារ​ថា សុំ​ទោស​ផង អ្នក​ដែល Crush អូន​ទាំងអស់​គ្នា ។ ដែល​សារ​មួយ​នេះ​រឹតតែ​ធ្វើ​ឱ្យ​មហាជន​កាន់តែ​មានការ​សង្ស័យ​ពី​ការ​ពពោះ​មុន​រៀប​កា​របស់​នាង​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​នាង​បាន​បង្ហោះ​រូបភាព​មួយ​នេះ​មក មាន​ប្រិ​យ​មិត្ត​គាំទ្រ​មួយ​ចំនួន​បាន​សម្តែង​ការ​អបអរសាទរ ខណៈ​ពេល​មហាជន​មួយ​ចំនួន​ក៏​បាន​នាំ​គ្នា​រិះគន់​ផង​ដែរ​។

យ៉ាងណា​ម៉ិ​ញ នៅ​ពេល​មានការ​សួរនាំ​អំពី​បញ្ហា​នេះ ម៉ៅ គី​ម​ធីតា បាន​បញ្ជាក់​ថា កូន​នៅ​ក្នុង​ផ្ទៃ​នាង​គ្រប់​ខែ​ជិត​សម្រាល​ហើយ​។ ការ​អះអាង​នេះ រឹតតែ​ធ្វើ​ឱ្យ​មហាជន​មួយ​ចំនួន​កាន់តែ​ភ្ញាក់​ផ្អើល និង​ដាក់​ការ​សង្ស័យ​ថា តារា​រូប​នេះ​ពិតជា​មានកូន​ពិតប្រាកដ មិនមែន​ជា​ការ​សម្តែង​នោះ​ឡើយ​។

ទោះបីជា​យ៉ាងណា ក្រោយ​ពេល​ដំណឹង​នេះ កាន់តែ​មាន​ភាព​សុះសាយ​ខ្លាំង រហូត​មានការ​ចុះ​ផ្សាយ​តាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​នានា​នោះ តារា​សម្តែង​នាង ម៉ៅ គី​ម​ធីតា ក៏​បាន​ចេញ​មុខ​បញ្ជាក់​អំពី​បញ្ហា​មួយ​នេះ​។

ម៉ៅ គី​ម​ធីតា បាន​អះអាង​ថា រូបភាព​ពពោះ​ដែល​នាង​បាន​បង្ហោះ​នោះ គឺ​គ្រាន់​ជា​ការ​សម្តែង​នៅ​ក្នុង​ឈុត​មួយ​នៃ​រឿង​ប៉ុណ្ណោះ មិនមែន​ជា​ការ​ពិត​ឡើយ​។ នាង​បន្ថែម​ថា រូប​នោះ​ជា​ឈុត​មួយ​នៅ​ក្នុង​រឿង​ដែល​នាង​សម្តែង ហើយ​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរ​ទស្ស​ន៏​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

យ៉ាងណា បើ​តាម ម៉ៅ គី​ម​ធីតា រហូត​មក​ទល់​ពេល​នេះ​នាង​មិន​មានការ​ពពោះ​អ្វី​ទេ និង​ស្នើ​ឱ្យ​មហាជន​កុំ​មានការ​ភាន់ច្រឡំ​។ ដោយឡែក​ពាក់ព័ន្ធ​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​តារាចម្រៀង​លោក គូ​ម៉ា វិញ នោះ​ត្រូវ​បាន ម៉ៅ គី​ម ធីតា លើក​ឡើង​ថា អ្នក​ទាំង​ពីរ​នឹង​រៀបចំ​ពិធី​តាម​ប្រពៃណី​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​បាន​ស្វែង​យល់ចិត្ត​គ្មា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ