ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមចម ឲ្យថ្លៃ​​អាហារ ២០​ដុល្លារ​ក្លែងក្លាយ ប៉ូ​លី​ស​ចាប់បុរស​ស្បែក​ខ្មៅ​ លុតជង្គង់​លើ​កញ្ចឹងក​រហូតផុតដង្ហើម

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​អភិបាលក្រុង Minneapolis ក្នុង​រដ្ឋ​មី​នី​សូ​តា បាន​និយាយ​ថា លោក​ជឿជាក់ បើសិនជា​លោក ច​ច ផ្ល​យ…

សហរដ្ឋអាមេរិក ៖ លោក​អភិបាលក្រុង Minneapolis ក្នុង​រដ្ឋ​មី​នី​សូ​តា បាន​និយាយ​ថា លោក​ជឿជាក់ បើសិនជា​លោក ច​ច ផ្ល​យ George Floyd មាន​សម្បុរ​ស គាត់​នឹង​នៅ​រស់រាន​មានជីវិត​កាលពី​ថ្ងៃ​កើតហេតុ​នោះ ផ្ទុយ​ទៅ​វិញ​ បុរស​ស្បែក​ខ្មៅ អាយុ​៤៦ ឆ្នាំ ត្រូវ​បាន​ប៉ូ​លី​សត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​បង់​វិ​ក័យ​ប័ត្រ​ថ្លៃ​ហាង​អាហារ ដោយ​ប្រាក់​២០​ដុល្លារ​ក្លែងក្លាយ ទើប​កើត​មាន​ករណី ប៉ូ​លី​ស​ពណ៌​ស លុតជង្គង់​លើ​កញ្ចឹងក​រហូត​ដល់​គាត់​ស្លាប់ នេះបើតាមសារព័ត៌មាន dailymail ។

នៅ​ក្នុង​វី​ដេ​អូ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម នៃ​ការ​ចាប់ខ្លួន​បុរស​ស្បែក​ខ្មៅ​លោក ច​ច ផ្ល​យ បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ប៉ូ​លី​ស​ស្បែក​ស គឺ​លោក ដេ​រិ​ក ឆោ​វី​ន Derek Chauvin បាន​លុតជង្គង់​នៅ​លើក​របស់​គាត់ អស់​រយៈពេល៨​នាទី ត្រូវ​បាន​អ្នក​ឈរ​មើល​ថត​វី​ដេ​អូ​ហើយ​បង្ក​ឱ្យ​មានការ​តវ៉ា និង​កុបកម្ម​យ៉ាង​សាហាវ នៅ​ក្នុង​ទីក្រុង Minneapolis នេះ ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN នៅ​ថ្ងៃ​ព្រហស្បតិ៍ ទិ​២៨ ឧសភា​នេះ លោក Mahmoud Abumayyaleh ដែល​ជា​សហ​ម្ចាស់​ហាង Cup Foods deli បាន​ប្រាប់​ថា បុគ្គលិក​ម្នាក់​របស់​គាត់ បាន​ទូរស័ព្ទ​ទៅ​ប្តឹង​ប៉ូ​លី​ស បន្ទាប់​ពី​បុគ្គលិក​ហាង​ចោទប្រកាន់​លោក ច​ច ផ្ល​យ ថា​បាន​ផ្តល់​ប្រាក់​ក្លែងក្លាយ បង់​ក្នុង​វិ​ក័យ​ប័ត្រ​អាហារ ។ លោក​ថា ៖ «​ច​ច ផ្ល​យ បាន​ចាក​ចេញពី​ហាង​រួច​ហើយ បន្ទាប់​ពី​បុគ្គលិក​ម្នាក់ បាន​កត់សម្គាល់​ឃើញ​ថា លុយ​ដែល​គាត់​បាន​ប្រើ​គឺជា​”​ក្លែងក្លាយ​” ទើបទូរស័ព្ទប្តឹង» ។

លោក Abumayyaleh បាន​ប្រាប់​ថា “​បុគ្គលិក​របស់ខ្ញុំ បាន​ទូរស័ព្ទ​ទៅ​ប៉ូ​លី​ស​ឲ្យ​មក​អន្តរាគមន៍ ហើយ​នៅ​ពេល​ប៉ូ​លី​សម​ក​ដល់​លោក ច​ច ផ្ល​យ នៅ​ខាងក្រៅ​ហាង ពេល​នោះ​ហើយ​ដែល​ក្រុម​មន្ត្រី​ប៉ូលិស​ចូល​ទៅ​ជិត​គាត់ ដើម្បី​ចាប់ខ្លួន​” ។

បុរស​ម្ចាស់​ហាង បន្ត​ថា ក្រោយមក រូប​គាត់​មិនឃើញ​មានការ​គំរាមកំហែង​អ្វី​ឡើយ ។ ពោល​គឺ មិន​បានឃើញ​លោក ផ្ល​យ ប្រឆាំង​នឹង​មន្ត្រី​ប៉ូលិស​នោះ​ទេ ។

ម្ចាស់​ហាង​បាន​និយាយ​ទៀត​ថា សមាជិកគ្រួសារ​របស់​លោក​ម្នាក់ ក្រោយ​ពី​បានឃើញ​លោក ច​ច ផ្ល​យ ត្រូវ​បាន​ឃាត់​នៅ​ខាងក្រៅ ក៏​ព្យាយាម​ធ្វើ​អន្តរាគមន៍ ដោយ​ស្នើ​សុំ​ឲ្យ​មន្ត្រី​រូប​នោះ​យក​ជង្គង់​របស់​គាត់​ចេញពី​កញ្ចឹងក​បុរស​នោះ ។

ម្ចាស់​ហាង​ដដែល​បាន​បន្ថែម​ទៀត​ថា ខ្ញុំ​បាន​មើល​វី​ដេ​អូ ហើយ​អ្វី​ដែល​ខ្ញុំ​បានឃើញ គឺ​អាក្រក់​ណាស់ ។ វា​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ណាស់ ហើយ​យើង​សូម​ចូលរួម​មរណទុក្ខ ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​លោក ច​ច ផ្ល​យ ។

នៅ​ពេល​សួរ​ថា តើ​លោក​បានឃើញ Floyd ទប់ទល់​នឹង​ការ​ចាប់ខ្លួន​ទេ ? លោក Abumayyaleh បាន​និយាយ​ថា ខ្ញុំ​មិន​បានឃើញ​ទេ ដោយ​លោក​អះអាង​ថា មុំ​កាមេរ៉ា​របស់​ហាង​យើង​បង្ហាញ​យ៉ាង​ច្បាស់ ដូច​អ្វី​ដែល​អ្នក​ឈរ​មើល​ខាងក្រៅ​បាន​ថត ។ អ្វី​ដែល​ខ្ញុំ​បានឃើញ គឺជា​អ្វី​ដែល​អ្នក​បានឃើញ​ដូច​ក្នុង​វី​ដេ​អូ​នោះ ។

លោក Abumayyaleh បាន​និយាយ​ថា ហាង Cup Foods deli ស្ថិត​នៅ​ក្នុង​សហគមន៍​នេះ អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ឥឡូវនេះ វា​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ នៃ​ការ​តវ៉ា បន្ទាប់​ពី​ការ​ស្លាប់​របស់ Floyd ដោយ​មាន​ប្រតិកម្ម​ពី​អ្នកស្រុក​មួយ​ចំនួន​តូច​ដែល​មាន​កំហឹង និង​ចង់បាន​ចម្លើយ​ពី​យើង ។

សូម​ជម្រាប​ថា នៅ​ក្រុង Minneapolis បាន​និង​កំពុង បង្ក​ជា​អំពើ​ហឹ​ង្សា នៅ​យប់ ទី​៣ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ការ​តវ៉ា នៅ​ក្នុង​ទីក្រុង​ប្រែ​ទៅ​ជា​កុបកម្ម ។

កងទ័ព​របស់​រដ្ឋ ត្រូវ​បាន​កោះហៅ​មក​ជួយ​អន្តរាគមន៍​ទប់​ក្រុម​កុបករ ហើយ​លោក​អភិបាលក្រុង បាន​ស្នើ​សុំ​ជំនួយ​ពី​ឆ្មាំ​ការងារ​ជាតិ បន្ទាប់​ពី​មាន​ចោរឆក់​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់ ហើយ​ហាង​នានា ត្រូវ​បាន​ទុក​ចោល និង​ដុត​ចោល ។

រូបភាព​គួរ​ឱ្យ​តក់ស្លុត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​ពី​ការ​បំផ្លិចបំផ្លាញ រីក​រាលដាល រួម​មាន​ហាង Wendy’s, Target, Walmart និង Autozone ត្រូវ​បាន​គេ​វាយ​ចូល​លួច ហើយ​ខ្លះ​ទៀត ត្រូវ​បាន​ដុត​បំផ្លាញ ។

វី​ឌី​អូ បាន​បង្ហាញ​ពី​អាគារ​មួយ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​អណ្តាតភ្លើង ខណៈ​ដែល​ក្រុម​កុបករ​បាន​ឈរ​មើល ហើយ​ប៉ូលិស​ពន្លត់​អគ្គិភ័យ មិន​បានឃើញ​ចូល​ពន្លត់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ