ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ​​កាន់​ទុ​ក្ខ​ជាតិ​១០​ថ្ងៃ​ ព្រោះ​​កូវីដ​១៩ ​បំផ្លាញ​ជីវិត​មនុស្ស​

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​ចេញ​ការ​សម្រេច​កាលពី​ថ្ងៃ​ទី​២៦ ឧសភា លើ​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ឧសភា​ទៅ ដើម្បី​ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ បណ្ដា​ជន​រង​គ្រោះ​ដោយសារ​វីរុស COVID-19…

ប្រទេស​អេ​ស្ប៉ា​ញ ៖ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​ចេញ​ការ​សម្រេច​កាលពី​ថ្ងៃ​ទី​២៦ ឧសភា លើ​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ឧសភា​ទៅ ដើម្បី​ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ បណ្ដា​ជន​រង​គ្រោះ​ដោយសារ​វីរុស COVID-19 ដែល​សម្លាប់​មនុស្ស​ដល់​ជាង ២៧.០០០​នាក់​ក្នុង​ប្រទេស​នោះ ។

តាម TWITTER នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក PEDRO SANCHEZ ប្រកាស​ថា ការ​កាន់ទុក្ខ​ជា​ផ្លូវការ​ចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​ជន​រង​គ្រោះ​ដោយសារ​វីរុស​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ឧសភា ទៅ​ក្នុង​ទូ​ទាំង​ប្រទេស ។ លោក​គូសបញ្ជាក់​ថា ការ​កាន់ទុក្ខ​១០​ថ្ងៃនេះ​នឹង​ជា​ការ​កាន់ទុក្ខ​ក្នុង​ពេល​យូរ
បំផុត​មួយ​ពុំ​ធ្លាប់​មាន​ក្នុង​លទ្ធិប្រជាធិបតេយ្យ​អេស្ប៉ា​ញ​ដែល​ត្រូវ​ស្ដារ​ឡើង​វិញ កាលពី​ឆ្នាំ​១៩៧៧​ក្រោយ​ល​ទ្ធិ្ធ​ផ្ដាច់​ការ​របស់ FRANCISCO FRANCO ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ពេលរ​ដ្ឋា​ភិបាល​លោក​ដឹង​ថា​ក្រុង​ម៉ា​ឌ្រី​ដ​និង​ក្រុង​បា​សឹ​ឡោ​ន​ជាទី​ក្រុង​ធំ​២​របស់​ប្រទេស​ហើយ​មាន​អ្នក​បាត់​បង់​ជីវិត​​ច្រើន​ជាងគេ​ដោយសារ​វីរុស ចាប់ផ្ដើម​ពី​ថ្ងៃទី​២៥ ឧសភា ទៅ​ដំណើរការ​នៃ​ការ​លុប​ចោលវិធានការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ដើរហើរ​ដើម្បី​ទប់​ការ​ឆ្លង ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​លោកស្រី MARIA JESUS MONTERO ក្រោយ​កិច្ចប្រជុំ
គណៈ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទង់ជាតិ​ត្រូវ​ហូត​ត្រឹម​ពាក់កណ្ដាល​ដង​នៅ​តាម​អគារ​រដ្ឋ ។ ចំណែក
ពិធី​ដ៏​ធំ​ជា​ផ្លូវការ​មួយ​ដឹកនាំ​ធ្វើ​ដោយ​ព្រះមហាក្សត្រ FELIPE​ទី​៦ នឹង​រៀបចំ​ធ្វើ​តាម​កាលបរិច្ឆេទ​មួយ ដែល​នៅ​មិន​ទាន់​កំណត់​នៅឡើយ ដើម្បី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ្​បណ្ដាជន​រង​គ្រោះ​ដោយសារ​វីរុស ដែល​ក្នុង​ចំណោម​ពួក​គេ​ភាគច្រើន​ប្រមាណ​៨០%​ជា​មនុស្ស​ចាស់​មាន​អាយុ​លើស​ពី​៧០​ឆ្នាំទៅ ។

អេ​ស្ប៉ា​ញ​មាន​ប្រជាជន​ជិត​៤៧​លាន​នាក់​ជាប្រទេស​នៅ​អឹ​រ៉ុ​ប​មួយ​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​​សារ​វីរុស ដែល​តាម​តុល្យការ​ចុង​ក្រោយ​អ្នក​​បាត់​បង់​ជីវិត​មាន​ដល់​២៧.១១៧​នាក់​រួច​ចំនួន​អ្នក​ឆ្លង​មាន​២៣៦.២៥៩​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ