ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ សុ​ម៉ា​វ​ត្តី បង្ហាញ​ត​ម្រុ​ញ​ដំណឹង​ល្អ​នៅ​ឆ្នាំ​ក្រោយ​ជាមួយ លី វ៉ា​ហេ​ទ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​នាង សុខ សុ​ម៉ា​វ​ត្តី បាន​បង្ហាញ​តម្រុយ​គ្រោង​ចូល​រោងការ​ជាមួយ​កីឡាបាល់ទាត់​វ័យក្មេង​លោក លី វ៉ា​ហេ​ទ នា​ឆ្នាំ​ក្រោយ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​នាង សុខ សុ​ម៉ា​វ​ត្តី បាន​បង្ហាញ​តម្រុយ​គ្រោង​ចូល​រោងការ​ជាមួយ​កីឡាបាល់ទាត់​វ័យក្មេង​លោក លី វ៉ា​ហេ​ទ នា​ឆ្នាំ​ក្រោយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ផ្តើម​ទំនាក់ទំនង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មកនេះ​។

ការ​បង្ហាញ​តម្រុយ​ពី​គម្រោង​រៀប​ការ​ពី​តារា​សម្តែង​មេម៉ាយ​កូន​មួយ​រូប​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល​ខួបកំណើត​របស់ លី វ៉ា​ហេ​ទ ដែល​ឈាន​ចូល​ដល់​អាយុ​២៣​ឆ្នាំ ក្នុង​ពេល​ដែល សុខ សុ​ម៉ា​វ​ត្តី បាន​បង្ហោះ​សារ​ជូនពរ​ជាមួយ​ពាក្យពេចន៍​យ៉ាង​ផ្អែមល្ហែម និង​ការ​បង្ហើប​គម្រោង​រៀប​ការ​បែប​ប​ញ្ជិ​តប​ញ្ជៀ​ង​ផង​ដែរ​។

ជាមួយនឹង​រូបភាព​ស្និត​ស្នាល​ជាមួយ លី វ៉ា​ហេ​ទ នាង សុខ សុ​ម៉ា​វ​ត្តី បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «Happy officially 23 year old my សង្សា​ចាស់ ឆ្នាំ​នេះ​មិន​មានអី​ច្រើន​ទេ មាន​តែ​ជូនពរ​អោយ បន្ទាប់​ពី​ក្លាយជា​សង្សារ​ចាស់ ផែនការ​ជីវិត​បន្ទាប់រ​បស់បង​សូម​ឱ្យ​ជោគជ័យ ហើយ​អូន​នៅ​ពីក្រោយ​មើលថែ​បង និង​ផ្តល់​កំលាំងចិត្ត​ឱ្យ​បង​គ្រប់ពេល​ណា ឆ្នាំ​ក្រោយ​អូន​សុំ​ដូរ​ឈ្មោះ​ថ្មី​ហើយ​ណា សុខភាព​ល្អ ការងារ​ជោគជ័យ សំខាន់​ស្រលាញ់​អូន​អោយ​ច្រើន​ៗ​ណា​»​។

ជា​ការ​កត់សម្គាល់ បើ​ទោះបី សុខ សុ​ម៉ា​វ​ត្តី មិន​បាន​បញ្ជាក់​ឲ្យ​ចំ​ពី​គម្រោង​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ​ក៏​ដោយ ប៉ុន្តែ​ត្រង់​ឃ្លា​ចុង​ក្រោយ ដែល​នាង​អះអាង​ថា អូន​សុំ​ប្តូរ​ឈ្មោះ​ថ្មី​នោះ គឺ​គ្មាន​អ្នក​ណា​ដែល​មិនដឹង​ទេ​ថា នេះ​គឺ​មាន​ន័យ​ការ​ប្តូរ​ពី​សង្សារ​មក​ភរិយា​។ សំ​ណេ​រ​ដ៏​មាន​ន័យ​របស់ សុខ សុ​ម៉ា​វ​ត្តី នា​ពេល​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍ និង​ការ​ជូនពរ​យ៉ាងច្រើន​ពី​ប្រិ​យ​មិត្ត​គាំទ្រ សម្រាប់​​ការ​សម្រេច​គោលដៅ​អនាគត​រវាង​រូប​នាង និង លី វ៉ា​ហេ​ទ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​បង្ហាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​យ៉ាង​ផ្អែមល្ហែម​។

តារា​សម្តែង​នាង សុខ សុ​ម៉ា​វ​ត្តី បាន​ផ្តើម​ស្នេហ៍​ជាមួយ​កីឡាករ​លោក លី វ៉ា​ហេ​ទ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​សម្តែង​រួម​គ្នា​នៅ​ក្នុង​ខ្សែភាពយន្ត​មួយ ក្រោយ​ពេល​ដែល​នាង​បាន​ពើបប្រទះ​នូវ​ស្នេហា​បាក់បែក​ជាមួយនឹង​កូន​មន្ត្រី​ថ្នាក់​ធំ​មួយ​រូប ដោយ​បន្សល់​ទុក​កូនស្រី​ម្នាក់​ជា​ចំណងដៃ​។

អ្នក​នាង សុខ សុ​ម៉ា​វ​ត្ដី ក៏​ធ្លាប់​ទម្លាយ​ឲ្យ​ដឹង​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​អ្នក​នាង​ជ្រើស​យក​កំលោះ លី វ៉ា​ហេ​ទ ទោះបី​មាន​វ័យ​ខុស​គ្នា​រហូត​ទៅ​ដល់​១០​ឆ្នាំ​នោះ​ថា ហេតុផល​ដែល​នាង​សម្រេចចិត្ត​ជ្រើស​យក លី វ៉ា​ហេ​ទ ព្រោះ​លោក​ជា​បុរស​ល្អ សុភាព​រាបសា មាន​ទំនួល​ខុស​ត្រូវ ជា​ពិសេស​លើកតម្កើង និង​ផ្តល់​កិត្តិយស​ឲ្យ​នាង​គ្រប់ពេល​។

បន្ទាប់​ពី​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ដោយ​បើកចំហរ​រួច​មក ទាំង សុខ សុ​ម៉ា​វ​ត្តី និង​លោក លី វ៉ា​ហេ​ទ តែងតែ​បង្ហាញ​នូវ​ភាព​ស្និត​ស្នាល​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​បង្ហោះ​រូប​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ការ​ចូលរួម​ក្នុង​កម្មវិធី​អ្នកសិល្បៈ​ដូច​គ្នា​មួយ​ចំនួន​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ប្រសិនបើ​គម្រោង​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ​របស់ សុខ សុ​ម៉ា​វ​ត្តី អាច​នឹង​លិច​រូប​រាង​ឡើង​មែន​នោះ គឺ​អាច​និយាយ​បាន​ថា នាង​នឹង​លាចាក​ពី​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​វ័យក្មេង និង​អាច​សាង​សុភមង្គល​គ្រួសារ​ជាមួយ​បុរស​ដែល​យល់ចិត្ត និង​ត្រូវចិត្ត​ដែល​នាង​ស្រឡាញ់​យ៉ាង​ពិត​ប្រាកដ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ