ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ដ​ឌែ​ល​ជើង​ចាស់​មាន​រូបរាង​ដូច​កូនកាត់​អឺរ៉ុប កំពុង​មាន​ដំណឹ​ល្អ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា Freshie Girl ចំណាត់ថ្នាក់​លេខ ៣ កាលពី​ឆ្នាំ២០០៥ ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​កាលពី ១០​ឆ្នាំ​ជាង​មុន…

រាជធានី​ភ្នំពេញ ៖ អតីត​តារា Freshie Girl ចំណាត់ថ្នាក់​លេខ ៣ កាលពី​ឆ្នាំ២០០៥ ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​កាលពី ១០​ឆ្នាំ​ជាង​មុន ប្រាសាទ ដា​វី​ន កំពុង​តែ​មាន​ដំណឹង​ល្អ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​អ្នក​ម្តាយ​វ័យក្មេង​មួយ​រូប និង​ធ្វើ​អោយ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​មួយ​ចំនួន​ចូលរួម​អបអរសាទរ​ចំពោះ​ដំណឹង​ដែល​នាងកំពុង​ពពោះ​កូន​ជា​លើក​ដំបូង​។

ប្រាសាទ ដា​វី​ន មាន​រូបរាង​ខ្ពស់​ស្រ​ឡេះ សំបុរ​ស្រអែម​ស្រស់ បាន​បង្ហោះ​រួប​ភាព​ជា​ច្រើន​សន្លឹក​ដែល​នាង​កំពុង​ពពោះ​យ៉ាង​ស្រស់​ស្អាត នៅ​ក្នុង​បណ្តាញ​សង្គម facebook កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​តារា​ម៉ូ​ឌែ​ល​រូប​នេះ កំពុង​ពពោះ​កូន ៧​ខែ​មក​ហើយ តែ​មិន​ធ្លាប់​លឺដំណឹង​ពី​មុន​មក​ថា ​នាង​បាន​រៀប​ការ​តាម​ប្រពៃណី​ខ្មែរ​ហើយ​នោះ​ទេ ។

យ៉ាងណាមិញ តារា​ម៉ូ​ឌែ​ល​​បស្ចិមប្រទេស​កម្ពស់ ១,៧៥ រូប​នេះ​នៅ​មិន​ទាន់​បង្ហាញមុខ​អនាគត​ស្វាមី និង​បាន​រៀប​ការ​ទៅ ដោយ​តាម​រូបភាព​បុរស​រូប​នេះ​ប្រហែលជា បុរស​សង្ហា​អឺរ៉ុប​ដែល​នាង​បាន​ទាក់ទង បន្ទាប់​ពី​ផ្លាស់​ប្តូរទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ​។

បច្ចុប្បន្ន​នេះ តារា​ម៉ូ​ដ​ឌែ​ល​សម្បូរ​ស្រអែម និង​មានបទពិសោធន៍​នៅ​មុខ​កាមេរ៉ា ​តាំងពី​អាយុ១៣​ឆ្នាំ រូប​នេះ​មិន​ទាន់​មាន​គម្រោង​រៀប​ការ​នៅឡើយ​ទេ ហើយ​បាន​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​មួយរយៈ​កន្លង​មក​ហើយ ៕

កែសម្រួលដោយ