ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដើររកត្រី​​ចំណុចស្ទឹង​ត្រជាក់ចិត្ត​ជាន់​លើ​មីន​​ផ្ទុះ​កក្រើក​ដី​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា អ្នក​ភូមិ​ម្នាក់​បាន​រង​គ្រោះ​ដាច់​ជើង​ខាងស្ដាំ​ម្ខាង ដោយសារ​ដើរ​ជាន់​គ្រាប់​មីន ពេល​កំពុង​ដើរ​រក​ចាប់​ត្រី​នៅ​អូរ​មួយ​កន្លែង ត្រង់​ចំណុច​ស្ទឹង​ត្រជាក់ចិត្ត កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ឧសភា…

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា អ្នក​ភូមិ​ម្នាក់​បាន​រង​គ្រោះ​ដាច់​ជើង​ខាងស្ដាំ​ម្ខាង ដោយសារ​ដើរ​ជាន់​គ្រាប់​មីន ពេល​កំពុង​ដើរ​រក​ចាប់​ត្រី​នៅ​អូរ​មួយ​កន្លែង ត្រង់​ចំណុច​ស្ទឹង​ត្រជាក់ចិត្ត កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ឧសភា ដែល​ស្ថិត​ក្នុងភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត​ ។

ជន​រង​គ្រោះ​ឈ្មោះ ពុត វ៉ា​ន់ ប្រុស​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ-ឃុំ កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ទំនង​ដើរ​ជាន់​គ្រាប់​មីនប្រភេទ​មីន​ស្មាច់ ​ដែល​កប់​ក្នុង​ដី​តាម​មាត់​អូរសេសសល់​ការ​ពី​សម័យ​សង្គ្រាម​ ។ ជន​រង​គ្រោះ​បាន​រង​របួស​ដាច់​ជើង​ខាងស្ដាំ ហើយ​ត្រូវ​បាន​អាជ្ញាធរ និងសមត្ថកិច្ច​មូលដ្ឋាន​ជួយ​ដឹក​ភ្លាម​ៗ​ ទៅ​សង្គ្រោះ​បឋម​នៅ​ម​ន្ឌ​ល​សុខភាព មុន​ពេល​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។

គេ​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​ថា តើ​ពលរដ្ឋ​ឈ្មោះ​ពុត វ៉ា​ន់ ដើរ​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​នោះ ដោយសារ​ដើរទៅ​ណាមក​ណា ឬ ចូល​ព្រៃ​រក​អ្វី​ទេ បានជា​គ្រោះថ្នាក់​ទាំង​យប់​បែប​នេះ ? ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌មាន​មួយ​ចំនួនបាន​និយាយ​ថា ឈ្មោះ​ពុត វ៉ា​ន់ បាន​ដើរ​ជាន់​មីន នៅ​ពេល​គាត់​កំពុង​ដើរ​រក​ត្រី​នៅ​ក្នុង​អូរ តែ​គេ​មិន​បាន​និយាយ​អំពី​វិធី​ដើរ​រក​ចាប់​ត្រី​នៅ​ក្នុង​អូរ​នោះ​ទេ ។

ទោះ​បីយ៉ាងណា ក្រោយ​កើតហេតុ បុគ្គលិក​មណ្ឌល​សុខភាព បាន​បញ្ជូន​ជន​រង​គ្រោះ​រូប​នេះ បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ