តារា​សម្តែង Peach Pachara មាន​ទំនាក់ទំនង​ជាមួយ​មិត្ត​ស្រី​ថ្មី​ជាតា​រា​ម៉ូ​ដែល​ដ៏​ស្រស់​ស្អាត


ប្រទេស​ថៃ​៖ តារា​សម្តែង​ថៃ​វ័យក្មេង ភី​ច ប៉ាឆា​រ៉ា (Peach Pachara) កំពុង​តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជ្រួលច្របល់​អំពី​ព័ត៌មាន​ទំនាក់​ទ​ន​ង​ស្នេហ៍​ជាមួយ​មិត្ត​ស្រី​ថ្មី​ដែល​ជាតា​រា​ម៉ូ​ដែល បន្ទាប់​ពី​បែកបាក់​ស្នេហ៍​ជាមួយ ប៉ា​ទ្រី​ស្យា (Patricia) អស់​រយៈពេល​ជិត ១​ឆ្នាំ ។

សូម​រំឭក​ផង​ដែរ​ថា Peach និង Patricia បាន​សម្រេចចិត្ត​ចែក​ផ្លួ​វ​គ្នា​ជិត ១​ឆ្នាំ​ហើយ ដោយសារ​តែ​មាន​អ្នក​ទី ៣ ចូល​មក​សាង​ស្នេហ៍​ជាមួយ Patricia ប៉ុន្តែ​ស្រប​តែ​ពេល​ថ្មី​ៗ​នេះ តារា​សម្តែង​ប្រុស​វ័យក្មេង Peach បែរជា​លេច​នូវ​ដំណឹង​កំពុង​តែ​មាន​ទំនាក់ទំនង​មត្តិ​ស្រី​ថ្មី​ទៅ​វិញ​។

រីឯ​គូស្នេហ៍​ថ្មី​របស់​តារា​ប្រុស​ថៃ​ប្រចាំ​ប៉ុស្តិ៍​លេខ ៣​របស់​ថៃ​រូប​នេះ​ជាតា​រា​ម៉ូ​ដែល​ដែល​មានឈ្មោះ​ថា មីន​នី (Minnie) ដោយ​សព្វថ្ងៃ​តារា​ម៉ូ​ដែល​រូប​នេះ​ជា​និស្សិត​ឆ្នាំ​ទី ២ ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ថាំ​ម៉ា​សាត (Thammasat) ។

អ្នកគ្រប់គ្រង​របស់ Minnie បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​នាង​តែងតែ​និយាយ​ជាមួយ Peach ជា​ប្រចាំ​ដោយ​មាន​រយៈពេល​យូរ​គួរសម​ដែរ ចំណែកឯ​ទៅ​មុខ​ទៀត​មិនដឹង​យ៉ាងណា​នៅឡើយ​ទេ ពីព្រោះ​កំពុង​រង់ចាំ​ចម្លើយ​ពី​អ្នក​ទាំង​ពីរ​បន្ថែម​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Minnie កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ទៅ​លើ​ការ​ថត​ឱ្យ​តាម​បណ្តា​ទស្សនារ​ដ្តី​ផ្សេង​ៗ ទាំង​ក្នុង និង​ក្រៅ​ស្រុក​ផង​ដែរ ពីព្រោះ​តែ​នាង​មាន​កម្ពស់​រហូត ១,៨០​ម៉ែត្រ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ