ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សង្ឃ​២​អង្គ​ដែលដឹក​ជញ្ជូន​ទង់ជាតិ និង​ទង់​សាសនា​ ​បញ្ជូន​ទៅ​​សាលា​ដំបូង​រាជធានីភ្នំពេញ​​ហើយ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បើ​តាម​​​ប្រភព​ឆ្លើយ​ឆ្លងព័ត៌មាន​​កោះ​សន្តិភាព​បានឱ្យ​ដឹងថា ព្រះ​សង្ឃ​២​អង្គ​ដែលបាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​ស្នង​ការ​នគរ​បាល​​រាជធានីភ្នំពេញ​ បានត្រៀម​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​​ហើយ នាវេលាព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០១៤ នេះ ដើម្បី​ធ្វើការ​សាកសួរ ។

គួរបញ្ជាក់ថា ព្រះសង្ឃ​២​អង្គ​ដែល​គង់នៅ​កុដិ​លេខ​៤៤ ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៤ នេះ បន្ទាប់​ពី​បាន​ដឹក​ជញ្ជូន​ទង់ជាតិ និង​ទង់សាសនា​ចំនួន​១២៤​ដើម ទៅ​វត្ត​សាមគ្គី​រង្សី ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា យោ​ង​តាម​​មន្ទីរ​ធម្ម​ការ និង​សាសនា​ព្រះសង្ឃ​២​អង្គ ​ដែល​ឃាត់ខ្លួន គឺ​មាន​១-​ព្រះ​នាម​ថិ​ត សាត និង​២-​ព្រះ​​នាម​ឃិ​ត វណ្ណៈ ។

ទោះបីជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ពី​គោលបំណង​នៃ​ការ​ធ្វើ​បែប​នេះ​នៅឡើយ​ទេ ដោយ​ព្រះសង្ឃ​២​អង្គ​នេះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា លោក​នៅ​វត្ត​សាមគ្គី​រង្សី បាន​ទូរស័ព្ទ​ឱ្យ​ដឹក​យក​ទៅ ខណៈ​របស់​ទាំងនេះ​ត្រូវ​បានដឹង​ថា គឺ​អ​ន្ទិ​ត​សង្ឃ ទឺង ហា​យ ជា​អ្នក​រៀបចំ​ទុកជា​យូរ​មក​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព