ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អុី​ស្រា​អែ​ល​ទទួលមរណភាព​ហើយ

3 ឆ្នាំ មុន

ប្រទេស​ចិន​-​អុី​ស្រា​អែ​ល ៖ អ្នកនាំពាក្យ​ប៉ូលិស​អុី​ស្រា​អែ​ល លោក​MICKY ROSENFELD​បញ្ជាក់​ថា មាន​អាយុ​៥៧​ឆ្នាំ​ហើយ​ទើប​ចូល​កាន់​តំណែង​កាលពី​ខែកុម្ភៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អុីស្រា​អែ​ល លោក​ឌូ​វ៉ី ត្រូវ​បាន​ប្រទះ​ឃើញ​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៧​ឧសភា ក្នុង​និវេសន​ដ្ឋាន​របស់​លោក…

ប្រទេស​ចិន​-​អុី​ស្រា​អែ​ល ៖ អ្នកនាំពាក្យ​ប៉ូលិស​អុី​ស្រា​អែ​ល លោក​MICKY ROSENFELD​បញ្ជាក់​ថា មាន​អាយុ​៥៧​ឆ្នាំ​ហើយ​ទើប​ចូល​កាន់​តំណែង​កាលពី​ខែកុម្ភៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អុីស្រា​អែ​ល លោក​ឌូ​វ៉ី ត្រូវ​បាន​ប្រទះ​ឃើញ​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៧​ឧសភា ក្នុង​និវេសន​ដ្ឋាន​របស់​លោក ក្នុង​ទីក្រុង​HERZLIYA​ជិត​ទីក្រុង​តែ​ល​អា​វីវ​។

ក្រសួងការបរទេស​ចិន​គូសបញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​រូប​នោះ ទទួលមរណភាព​ប្រហែល​ដោយ​សារ​មូលហេតុ​ធម្មជាតិ នៃ​សុខភាព​របស់​លោក​។ ក្រុម​ប៉ូលិស​ក្នុង​នោះ​មាន​សមាជិក​ក្រុម​គ្រួ​ពេទ្យ កោសល្យ​វិ​ច្ឆ័​យ​មួយ​រូប​ផង បាន​ទៅ​កាន់​ភូមិ​គ្រឹះ​នោះ​។ ក្រសួង​នេះ​ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា តាម​ការ​ត្រួតពិនិត្យ​បឋម ឯកអគ្គរដ្ឋទូត​រូប​នេះ​បាន​ទទួលមរណភាព ដោយសារ​មូល​ហេតុ​សុខភាព តែ​អះអាង​ថា​គេ​ត្រូវ​រង់ចាំ​ការ​បញ្ជាក់​សិន​។

លោក​MICKY ROSENFELD​បញ្ជាក់​ថា ពុំ​មានការ​ស៊ើ​ប​អង្កេត​លើ​មរណភាព​នេះ​ឡើយ ហើយ​ប៉ូលិស​បដិសេធ​មូលហេតុ​ឧក្រិដ្ឋកម្ម​។ ប្រភព​ពេទ្យ​អុី​ស្រា​អែ​ល​មួយ លើក​ឡើង​ពី​លទ្ធភាព​នៃ​មរណភាព​នោះ​ថា អាច​មក​ពី​ការ​គាំងបេះដូង​។ រដ្ឋ​ម​ន្រី្ត​ការ​បរទេស​អុី​ស្រា​អែ​ល​លោក KATZ​ថ្លែង​ថា ឯកអគ្គរដ្ឋទូត​រូប​នោះ ជា​អ្នកមាន​វិជ្ជាជីវៈ​ការទូត ហើយ​លោក​បាន​រួមចំណែក ក្នុង​កែ​លម្អ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ក៏​ទោះបី​លោក ទើប​មក​កាន់​អុី​ស្រា​អែ​ល​ក្ដី​។

លោក​ឌូ​វ៉ី​ធ្លាប់​ជា​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន មុន​ពេល​មក​កាន់​តំណែង​នៅ​អុី​ស្រា​អែ​ល​។ ពេល​មក​ដល់​អុីស្រា​អែ​ល​កាលពី​ខែកុម្ភៈ​លោក​ត្រូវ​នៅ​ដាច់​ពី​គេ ក្នុង​និវេសនដ្ឋាន ជា​កិច្ច​ការពារ​ប្រឆាំង​វីរុស​COVID-19 ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ