ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​កូ​វី​ដ១៩ ​នៅ​ឥណ្ឌា ពេល​នេះ​វ៉ា​ដាច់​ចិនដីគោក

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ឥលូវ​នេះ​ប្រទេស​ឥណ្ឌា​បាន​កំណត់​អត្តសញ្ញាណ និង​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ច្រើន​ជាង​ប្រទេស​ចិនដីគោក ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​នេះ​ដំបូង​គេ​លើ​ពិភពលោក​។ ក្រសួងសុខាភិបាល…

ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ឥលូវ​នេះ​ប្រទេស​ឥណ្ឌា​បាន​កំណត់​អត្តសញ្ញាណ និង​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ច្រើន​ជាង​ប្រទេស​ចិនដីគោក ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​នេះ​ដំបូង​គេ​លើ​ពិភពលោក​។

ក្រសួងសុខាភិបាល និង​សុខុមាលភាព​គ្រួសារ​ឥណ្ឌា បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​មនុស្ស ៨៥,៩៤០​នាក់ ដែល​បាន​ធ្វើតេស្ត​រក​វីរុស​នេះ​។ វា​កើតឡើង​បន្ទាប់​ពី​គណៈ​ក​ម្មា​ធិ​សុខភាព​ជាតិ​របស់​ចិន​បាន​រាយការណ៍​ថា វា​មាន ៨២,៩៤១​ករណី​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​បាន​ចាប់ផ្តើម​។

ប្រទេស​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ខុស​គ្នា​នៃ​ការ​ផ្ទុះ​ឡើង​។ ប្រទេស​ឥណ្ឌា នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​បិទទ្វារ ហើយ​អាជ្ញាធរ​សុខភាព​សាធារណៈ​នៅ​ទីនោះ​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នកជំងឺ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​ពេល​ដែល​ប្រទេស​ចិន​ហាក់ដូចជា​បាន​ធូរ​គ្រាន់បើ​។ អាជ្ញាធរ​ចិន​កំពុង​តែ​ធ្វើតេស្ត​លើ​ប្រជាជន​របស់​ខ្លួន ហើយ​រក​ឃើញ​តែ​ករណី​ឆ្លង​ថ្មី​បន្តិចបន្តួច​ប៉ុណ្ណោះ​ទូ​ទាំង​ប្រទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ