ទម្លាប់​ប្រចាំ​ថ្ងៃ​អ្វីខ្លះ ​អាច​បង្ក​អាកា​រៈ​ឈឺក្បាល?


ងាយ​ឈឺក្បាល​ណាស់​មែន​ទេ? ពេល​ខ្លះ​វា​បណ្ដាល​មក​ពី​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន​! ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អាច​បង្ក​ឱ្យ​ឈឺក្បាល ៖

១. ការ​ប្រើប្រាស់​កុំព្យូទ័រ​រាប់​ម៉ោង

ប្រសិនបើ​អ្នក​តែង​អង្គុយ​ប្រើប្រាស់​កុំព្យូទ័រ​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ នោះ​អ្នក​ប្រាកដជា​ឧស្សាហ៍​ជួយ​ប្រទះ​អាកា​រៈ​ឈឺក្បាល​ញឹកញាប់​មិន​ខាន​។ ការ​ប្រើប្រាស់​កុំព្យូទ័រ​យូរ​លើស ៥ ម៉ោង​អាច​បណ្ដាល​ឱ្យ​ឈឺក្បាល​ដោយសារ​ភាព​តានតឹង​លើ​ភ្នែក ក និង​សាច់ដុំ​ស្មា​។ ដើម្បី​ជា​ការ​ប្រសើរ​ប្រសិនបើ​ចៀស​ពី​ការ​ប្រើប្រាស់​មិន​បាន ចូរ​ព្យាយាម​ទុក​ចន្លោះ​ពេល​សម្រាក​ត្រឹម ៥ នាទី​ក៏​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​ហើយ​។

២. ទទួលទាន​ទឹក​មិន​បាន​ច្រើន​គ្រប់គ្រាន់

ប្រសិនបើ​មិន​ទទួលទាន​ទឹក​ប្រមាណ ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​ទេ​នោះ​អ្នក​ប្រាកដជា​ងាយ​នឹង​ជួយ​ប្រទះ​អាកា​រៈ​ឈឺក្បាល​គួរ​ឱ្យ​រំខាន​។ នេះ​ក៏​ព្រោះតែ​ខួរក្បាល​ត្រូវការ​ជាតិ​ទឹក​ដល់​ទៅ ៧៥ ភាគរយ​! ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​មិន​បាន​ច្រើន​គ្រប់គ្រាន់ ខួរក្បាល​អាច​នឹង​ប្រែជា​រួម​តូច​ហើយ​ត្រូវ​ធ្វើការ​ខ្លាំង​ច្រើន​ជាង​មុខ​បង្ក​ជា​បញ្ហា​ឈឺក្បាល​គួរ​ឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ គឺជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​អាកា​រៈ​ឈឺក្បាល​។ ដូច្នេះ​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​នេះ​ចូរ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ជា​ប្រចាំ​។

៣. ស្ត្រេ​ស

ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ពេក​ក៏​អាច​បណ្ដាល​ឱ្យ​អ្នក​ឈឺក្បាល​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង ឬ​បន្ថយ​ភាព​ស្ត្រេ​ស​របស់​អ្នក​។

៤. ថប់​បារម្ភ​សឹង​គ្រប់ពេល

រោគ​សញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​ថប់​បារម្ភ គឺ​ឧស្សាហ៍​ឈឺក្បាល​។ ប្រសិនបើ​គ្រប់គ្រង​មិន​បាន​ល្អ​ទេ​នោះ ជំងឺ​ថប់​បារម្ភ​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​សុខភាព​។ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ផ្លូវចិត្ត​។

៥. គេង​មិន​បាន​គ្រប់គ្រាន់

ដើម្បី​ចៀស​ផុត​អាកា​រៈ​ឈឺក្បាល ចូរ​ប្រាកដ​ថា​អ្នក​គេង​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​ៗ​។ ការ​គេង​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​ល្អ​ប្រសើរ​។

ប្រយ័ត្ន​! ប្រសិនបើ​អ្នក​ឧស្សាហ៍​ឈឺក្បាល​ជា​ប្រចាំ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ ៕ ប្រភព ៖ Health.com.kh

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ