ប្រយ័ត្ន​! ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនអាច​បង្ក​ជំងឺមហារីក​គួរ​ឱ្យ​ខ្លាច​


ការ​ទទួលទាន​គ្រឿង​ស្រវឹង​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន រួម​ទាំង​ជំងឺមហារីក​។ ថា​តើ​ប្រភេទ​នៃ​ជំងឺមហារីក​អ្វីខ្លះ​ផ្សារ​ភ្ជាប់​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន? ថ្ងៃនេះ​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ជំងឺមហារីក​ដែល​អាច​កើតឡើង​ដោយសារ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត ៖

១. មហារីក​ថ្លើម

ថ្លើម គឺជា​សរីរាង្គ​ដ៏​ធំ​បំផុត​មួយ​ក្នុង​រាង​កាយ​ដែល​មានមុខ​ងារ​រំលាយ​សមាសធាតុ​ផ្សេង​ៗ​គ្នា​ដែល​ចួ​ល​ក្នុង​រាង​កាយ រួម​បញ្ចូល​ទាំង​គ្រឿង​ស្រវឹង​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​អាច​បន្ថែម​បន្ទុក​លើ​ថ្លើម​និង​ធ្វើ​ឱ្យ​កោសិកា​មួយ​ចំនួន​របស់​វាទ​ទួល​រង​ផល​ប៉ះពាល់​ប្រែប្រួល ហើយ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម​គួរ​ឱ្យ​ព្រួយបារម្ភ​។

២. ជំងឺមហារីក​បំពង់ក​ និង​មាត់

បំពង់ក​និង​មាត់​ក៏​ជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។ នៅ​រាល់ពេល​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​នោះ​វា​នឹង​បង្ក​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ដល់​ថ្នាក់​អាច​កើតជា​ជំងឺមហារីក​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កម្រិត​ការ​ទទួលទាន​គ្រឿង​ស្រវឹង​របស់​អ្នក​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់​និង​បំពង​ក​។

៣. ជំងឺមហារីក​បំពង់​អាហារ

ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​ដែល​អ្នក​ទទួលទាន​រាល់ពេល​អាច​ចូល​ទៅ​ក្នុង​ក្រពះ​បាន​តាម​រយៈ​បំពង់​អាហារ ហើយ​នេះ​ជា​មូលហេតុ​ដែល​អ្នក​អាច​នឹង​កើត​ជំងឺមហារីក​បំពង់​អាហារ​ដោយសារ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​។ ការ​ជក់បារី​ក៏​ជា​កត្តា​ទូទៅ​បំផុត​មួយ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​ផង​ដែរ​។

៤. ជំងឺមហារីក​ពោះវៀនធំ

ភាគច្រើន​នៃ​ពួក​យើង​គិត​ថា​ជំងឺមហារីក​ពោះវៀនធំ គឺជា​អ្វីមួយ​ដែល​ជា​ញឹកញយ​កើត​មាន​ឡើង​ដោយសារ​របប​អាហារ​មាន​ជាតិ​ស​សៃ​ទាប​។ ទោះជា​យ៉ាងណា​ជំងឺ​កាច​សាហាវ​នេះ​ក៏​បណ្ដាល​មក​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ផង​ដែរ​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ចូរ​ជ្រើស​របប​អាហារ​មាន​ជាតិ​ស​សៃ​ខ្ពស់​និង​កម្រិត​ការ​ទទួលទាន​គ្រឿង​ស្រវឹង​របស់​អ្នក​។

៥. ជំងឺមហារីក​សុដន់

ពិសេស​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​គ្រួសារ​ដែល​មាន​ប្រវត្តិ​កើត​ជំងឺមហារីក​សុដន់​! ចូរ​ព្យាយាម​កម្រិត​ការ​ទទួលទាន​គ្រឿង​ស្រវឹង​របស់​អ្នក គឺ​មិន​ច្រើន​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី​៕ ប្រភព៖ Health.com.kh

ទេសចរណ៍-សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ