ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​បាត់បង់ការ​ងារជិត៦០០ពាន់​ ព្រោះតែកូវីដ-១៩

3 ឆ្នាំ មុន

​​អូស្ត្រាលី៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​សេដ្ឋកិច្ច​អូស្ត្រាលី​។ ពលរដ្ឋ​អូស្ត្រាលី​ជិត​៦០០.០០០​នាក់​បាន​បាត់បង់​ការងារ ក្នុង​ខែមេសា មក​ពី​បណ្ដា​វិធានការ​ដែល​ប្រកាន់​យក​ដើម្បី​តស៊ូ​ប្រឆាំង​វីរុស​។ នេះ​ជា​តួលេខ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ឧសភា​កន្លង​ទៅ​។ វា​ជា​តួលេខ​ដ៏​ខ្ពស់​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៤០​ឆ្នាំ​មក​ហើយ​។ តួលេខ​នោះ​បញ្ជាក់​ថា មនុស្ស​ប្រមាណ​ជា​១០០.០០០​នាក់​បាន​ស្នើ​សុំ​របប​ឧបត្ថម្ភ​ក្នុង​ស្ថានភាព​ឥត​ការងារ​ធ្វើ…

​​អូស្ត្រាលី៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​សេដ្ឋកិច្ច​អូស្ត្រាលី​។ ពលរដ្ឋ​អូស្ត្រាលី​ជិត​៦០០.០០០​នាក់​បាន​បាត់បង់​ការងារ ក្នុង​ខែមេសា មក​ពី​បណ្ដា​វិធានការ​ដែល​ប្រកាន់​យក​ដើម្បី​តស៊ូ​ប្រឆាំង​វីរុស​។ នេះ​ជា​តួលេខ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ឧសភា​កន្លង​ទៅ​។

វា​ជា​តួលេខ​ដ៏​ខ្ពស់​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៤០​ឆ្នាំ​មក​ហើយ​។ តួលេខ​នោះ​បញ្ជាក់​ថា មនុស្ស​ប្រមាណ​ជា​១០០.០០០​នាក់​បាន​ស្នើ​សុំ​របប​ឧបត្ថម្ភ​ក្នុង​ស្ថានភាព​ឥត​ការងារ​ធ្វើ ចំណែក​មនុស្ស​ប្រមាណ​ជា​៥០០.​០០០​នាក់​ចាក​ចេញពី​ជីវិត​ការងារ​សកម្ម​។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​SCOTT MORRISON​បាន​ចាត់​ទុក​តួលេខ​នេះ​ថា គួរ​ឲ្យ​ក្ដុក​ក្ដូ​ល​បំផុត​ព្រោះ​មនុស្ស មានការ​ងារ​មិន​ពេញលេញ​និង​អ្នក​ឥត​ការងារ​ធ្វើ មាន​ក្នុង​កម្រិត​ក្នុង​ខែមេសា​ដល់​ទៅ​ប្រមាណ​ជា​១៩,៩%​។

ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជា​២,៧​លាន​នាក់​ជា​អ្នកមាន​ការងារ​សកម្ម​១​ភាគ​៥ ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ការងារ​ពួក​គេ​ឬ​ពេលវេលា​នៃ​ការងារ​ត្រូវ​កត់​បន្ថយ ខណៈ​ប្រទេស​កត់សម្គាល់​ឃើញ​ការ​ធ្លាក់​ចុះ​ទាប​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដល់​ទៅ​៦៣,៥%​នៃ​អត្រា​សកម្មភាព​។ ការ​ធ្លាក់​ចុះ​នោះ​នាំ​ឲ្យ​មានការ​កើនឡើង​នៃ​អត្រា​ឥត​ការងារ​ធ្វើ​ដែល​ឡើង​ដល់​៦,១%៕​

អត្ថបទសរសេរ ដោយ