ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មានថាក្រៅពី​បង្កើន​រសជាតិ​អាហារ «​ខ្ទឹមស​» អាចយ​កមក​ប្រើ​ដោះស្រាយ​បញ្ហា​សម្រស់​ទាំងនេះ

3 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ខ្ទឹមស ហើយ​ក៏​បានដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​។ទោះជា​យ៉ាងណា​ប្រហែលជា​មិន​ដែល​ចាប់អារម្មណ៍​ដឹង​ពី​ការ​ប្រើប្រាស់​ខ្ទឹមស​ដោះស្រាយ​បញ្ហា​សម្រស់​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របៀប​ប្រើប្រាស់​ខ្ទឹមស​ដោះស្រាយ​បញ្ហា​សម្រស់​មួយ​ចំនួន ៖ ១. ព្យាបាល​មុន អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដុស​ចំនិត​ខ្ទឹមស​ស្រស់​ៗ​លើ​មុន ឬ​បុក​ខ្ទឹមស​ឱ្យ​ម៉ដ្ឋ​យក​ទឹក​ខ្ទឹមស​ស្រស់​លាប​ម៉ាស្សា​លើ​មុន…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ខ្ទឹមស ហើយ​ក៏​បានដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​។ទោះជា​យ៉ាងណា​ប្រហែលជា​មិន​ដែល​ចាប់អារម្មណ៍​ដឹង​ពី​ការ​ប្រើប្រាស់​ខ្ទឹមស​ដោះស្រាយ​បញ្ហា​សម្រស់​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របៀប​ប្រើប្រាស់​ខ្ទឹមស​ដោះស្រាយ​បញ្ហា​សម្រស់​មួយ​ចំនួន ៖

១. ព្យាបាល​មុន

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដុស​ចំនិត​ខ្ទឹមស​ស្រស់​ៗ​លើ​មុន ឬ​បុក​ខ្ទឹមស​ឱ្យ​ម៉ដ្ឋ​យក​ទឹក​ខ្ទឹមស​ស្រស់​លាប​ម៉ាស្សា​លើ​មុន រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​សម្អាត​និង​សាប៊ូ​កម្រិត​ស្រាល​។

២. ទប់ស្កាត់​សក់​ជ្រុះ

អ្នក​អាច​លាយ​ទឹក​ខ្ទឹមស​ស្រស់​ជាមួយ​ប្រេង​ជី​អង្កាម​។ រួច​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែក​ក្បាល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​និង​កក់សក់​នៅ​ថ្ងៃ​បន្ទាប់​។ អ្នក​អាច​អនុវត្ត​រូបមន្ត​នេះ​ពី ៣ ទៅ ៤ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៣. ជួយ​គ្រប់គ្រង​ទម្ងន់

ក្រៅពី​ជួយ​ព​ន្លឿ​ន​ការ​ដុត​រំលាយ​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏​មាន​ផ្ទុក​សារធាតុ ajoene ជួយ​បំផ្លាញ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​ស្ដុក​ទុក​ក្នុង​រាង​កាយ​។ ខ្ទឹមស​ថែម​ទាំង​ជួយ​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ដែល​លើស​ផង​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដើម្បី​សម្រក ឬ​រក្សា​ទម្ងន់​សម​ស្រប​ដូច​បច្ចុប្បន្ន​។

៤. សុខភាព​ស្បែក

ក្រៅពី​ជួយ​បន្ថែម​ក្លិន​និង​រសជាតិ​ដល់​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏​បង្កើន​ការ​ផលិត​កូ​ឡា​ជែ​ន​ផង​ដែរ​។ ខ្ទឹម​សមាន​ផ្ទុក​សារធាតុ sulfur ដែល​អាច​បញ្ឈប់​ការ​បំបែក​កូ​ឡា​ជែ​ន​ល្អ​សម្រាប់​សុខភាព​ស្បែក​ក្មេង​ជាង​វ័យ​។

៥. កម្ចាត់​អង្គែ

អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ​ជាមួយ​ខ្ទឹមស​ម៉ដ្ឋ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ល្បាយ​លើ​ស្បែក​ក្បាល​និង​សក់​ដោយ​ម៉ាស្សា​ថ្នម​ៗ​។ ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​កក់សក់​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​សារ​ឡើង​វិញ​ជា​ប្រចាំ​៕ ប្រភព ៖ Health.com.kh