ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរខ្លាំងជាងប្រាក់យ៉េនជប៉ុន ប្រាក់វុនកូរ៉េ និងដុល្លារអាមេរិក

3 ឆ្នាំ មុន
  • ភ្នំពេញ

ហាងឆេងប្រាក់រៀលខ្មែរនៅថ្ងៃនេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់យ៉េនជប៉ុន ប្រាក់វុនកូរ៉េ និងប្រាក់ដុល្លារអាមេរិក បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ដូច្នេះសម្រាប់អ្នក ចាយប្រាក់ទាំងនេះ សូមមកដឹងពីអត្រាប្រែប្រួលនេះ ។ ធនាគារ…

ហាងឆេងប្រាក់រៀលខ្មែរនៅថ្ងៃនេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់យ៉េនជប៉ុន ប្រាក់វុនកូរ៉េ និងប្រាក់ដុល្លារអាមេរិក បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ដូច្នេះសម្រាប់អ្នក ចាយប្រាក់ទាំងនេះ សូមមកដឹងពីអត្រាប្រែប្រួលនេះ ។

ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ១២ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨១២ រៀល និងលក់ចេញតែ ៣៨៥០ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃ ម្សិលមិញទិញចូលរហូតដល់ ៣៨៤៣ រៀល ហើយលក់ចេញដល់ទៅ ៣៨៨១ រៀលឯ ណោះ ។

ដោយឡែកសម្រាប់ប្រាក់វុនកូរ៉េ វិញ គឺនៅថ្ងៃនេះដែរ ១០០វុនទិញចូលត្រឹមតែ ៣៣៦ រៀល លក់ចេញ ៣៣៩ រៀល ខណៈដែលកាលពីថ្ងៃម្សិលមិញទិញចូលរហូតដល់ ៣៣៧ រៀល និងលក់ចេញដល់ទៅ ៣៤១ រៀល ។

សូមបញ្ជាក់ផងដែរថាសម្រាប់ប្រាក់ដុល្លារអាមេរិកថ្ងៃនេះ គឺ ១ដុល្លារស្មើនឹង ៤១០០ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញ ១ដុល្លារស្មើនឹង ៤១០៩ រៀលឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ