ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី ​ឆ្លង​យ៉ាង​លឿន​ដល់​លើស​១៤៥​ពាន់​​នាក់​ហើយ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ីកត់សម្គាល់​ឃើញ​នា​ថ្ងៃ​ទី​៤ ឧសភា ពី​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​នៃ​ការ​ឆ្លង​វីរុស COVID-19 ដោយ​ចំនួន​អ្នក​ឆ្លងសរុប​ឡើង​ដល់​លើស​ពី​១៤៥.០០០​នាក់​ហើយ នាំ​ឲ្យ​ប្រទេស​នោះ ក្លាយជា​ប្រទេស​ថ្មី​ដែល​មានការ​ឆ្លង​លឿន​ជាងគេ​បំផុត​នៅ​អឺរ៉ុប ។…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ីកត់សម្គាល់​ឃើញ​នា​ថ្ងៃ​ទី​៤ ឧសភា ពី​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​នៃ​ការ​ឆ្លង​វីរុស COVID-19 ដោយ​ចំនួន​អ្នក​ឆ្លងសរុប​ឡើង​ដល់​លើស​ពី​១៤៥.០០០​នាក់​ហើយ នាំ​ឲ្យ​ប្រទេស​នោះ ក្លាយជា​ប្រទេស​ថ្មី​ដែល​មានការ​ឆ្លង​លឿន​ជាងគេ​បំផុត​នៅ​អឺរ៉ុប ។

យោង​តាម​តួលេខ​ផ្លូវការ​ថា អ្នក​ឆ្លង​វីរុស​ថ្មីដល់​ទៅ​១០.៥៨១​នាក់​ត្រូវ​បាន​កត់សម្គាល់​ឃើញ​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ គឺ​៥២នាក់​ប៉ុណ្ណោះ តិច​ជាង​តួលេខ​ថ្ងៃ​ទី​៣ ឧសភា ។ រុ​ស្ស៊ី
ពេល​នេះ​មាន​អ្នក​ឆ្លង​វីរុស​សរុប​ដល់​១៤៥.២៦៨នាក់​និង​អ្នក​ស្លាប់​១.៣៥៦​នាក់ ។

ដូច​នៅ​កន្លែង​ឯទៀត​ៗ​ដែរ វីរុស​ប៉ះពាល់​ដល់មេដឹកនាំ​កំពូល​របស់​រដ្ឋ ដោយ​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក​មី​ខា​អ៊ីល មី​ឈូ​ស្ទី​ន និង​រដ្ឋ​ម​ន្រី​សំណង់លោក​វ្ល៉ា​ឌី​មៀរ​ឡា​គូ​ឆេវ កាលពី​ចុង​ស​ប្ដា​ហ៍​មុន
ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន​នៃ​វីរុស ។

ខណៈ​ដែល​ប្រទេស​អឺរ៉ុប​ជា​ច្រើន​កំពុង​ជម្រុញ ការ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត​ដើរហើរ​ចេញ​ក្រៅ​ជា​បន្តបន្ទាប់ រុ​ស្ស៊ី​បាន​ក្លាយជា​ប្រទេស​ទី​២លើ​ពិភពលោក ដែល​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​ច្រើន​ជាងគេ បន្ទាប់​ពី​សហរដ្ឋអាមេរិក​តែ​នាំមុខ​ប្រេ​ស៊ីល​ជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ​ទី​៣ និង​អង់​គ្លេ្ល​សមាន​អ្នក​ឆ្លង​ច្រើន​ទី​៤ ។

ប៉ុន្តែ​អត្រា​នៃ​អ្នកជំងឺ​ស្លាប់​ដោយសារ​វីរុស​នេះ​នៅ​រុ​ស្ស៊ី​មាន​ទាប បើ​ប្រៀបធៀប​ទៅ​នឹង​រដ្ឋ​ដទៃ​ៗ​ទៀត ដូច​ជា​អ៊ីតា​លី អេ​ស្ប៉ា​ញ​ឬ​សហរដ្ឋអាមេរិក ។ អាជ្ញាធរ​រុ​ស្ស៊ីគូសបញ្ជាក់​ថា បែប​នេះ​បណ្ដាល​​មក​ពី​ការបិទ​ព្រំដែន​បាន​ឆាប់រហ័ស ការ​ធ្វើតេស្ត​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​ការ​តាមដាន​បណ្ដា​អ្នក​ឆ្លង ។

ទោះជា​កំពុង​មានការ​ឆ្លង​វីរុស​ដោយ​រហ័ស​ក្ដីក៏​រុ​ស្សុី​រៀបចំ​ខ្លួន​លុប​ចោល​ជា​បន្តបន្ទាប់​ការ​បង្ខាំង ចាប់ពី​ថ្ងៃ​ទី​១២​ឧសភា​ខាង​មុខ​នេះ​ដែរ ។ នេះ​ជា​ការ​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​របស់ប្រធានា​ធិបតី​​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ដែល​ទទួលស្គាល់​ថា សភាពការណ៍​នៅ​តែ​លំបាក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ