ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណា​មិនស្គាល់«យាយ​​សក់ស​រ៉ា​ជង្រុក» ទំរាំគាត់​ធ្លាក់ក្នុងអន្ទាក់​ប៉ូលិស​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ស្ត្រី​វ័យ​ជាង​៧០​ឆ្នាំ​ម្នាក់​សក់ស្កូវ​ព្រោង ដែល​ពួក​និយម​គ្រឿងញៀន ហៅយាយ​សក់ស ជា​រហស្ស​នាមដ៏ល្បីល្បាញ​បំផុត ​ជាមួយនឹង​មុខរបរ​ទុច្ចរិត «​ជូ​ញ​ដូរ​គ្រឿង​»នៅ​ក្នុង​ស្ថា​នីយរថភ្លើង​ក្នុង​ក្រុង​បាត់ដំបង នា​ពេល​កន្លង​មក តែពេល​នេះ​ត្រូវបាន​ជាប់អន្ទាក់​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង​៖ ស្ត្រី​វ័យ​ជាង​៧០​ឆ្នាំ​ម្នាក់​សក់ស្កូវ​ព្រោង ដែល​ពួក​និយម​គ្រឿងញៀន ហៅយាយ​សក់ស ជា​រហស្ស​នាមដ៏ល្បីល្បាញ​បំផុត ​ជាមួយនឹង​មុខរបរ​ទុច្ចរិត «​ជូ​ញ​ដូរ​គ្រឿង​»នៅ​ក្នុង​ស្ថា​នីយរថភ្លើង​ក្នុង​ក្រុង​បាត់ដំបង នា​ពេល​កន្លង​មក តែពេល​នេះ​ត្រូវបាន​ជាប់អន្ទាក់​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី២៧ មេ​សា ខណ​:​ដែល​កំពុង​ប្រព្រឹត្ត​បទ​
ល្មើ​ល​នេះ នៅ​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង លោក ឆាង វណ្ណ​ឆៃ បានឱ្យ​ដឹង​ថា ស្ត្រី​សក់ស​សំ​ព្រូ​សរូប​នេះ​ឈ្មោះ
វិ​ន តឿ ហៅយាយ​តឿ ហៅយាយ​សក់ស អាយុ​៧៤​ឆ្នាំ រស់នៅ​ក្នុង​ស្ថា​នី​រថភ្លើង ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​។ គាត់​មាន​ប្រវត្តិ​ធ្វើ​ជំនួញ​គ្រឿងញៀន​បំពាន​ច្បាប់​នេះ ​មាន​រយ​:​ពេល​យូរ​ក្រែល​ហើយ តែ​សមត្ថកិច្ច​ហាក់​ចន្លោះ​ប្រហោង​ក្នុង​ការ​រិះរក​វិធីសាស្ត្រ​ចុះ​បង្ក្រាប ។ បើ​ទោះជា​កម្លាំង​ជំនាញ​បាន​ប្រើប្រាស​ស្ទើរ​គ្រប់​និ​តិ​វិធី​ក្តី តែ​យ៉ាងណា​ពេល​នេះ​យាយ​សក់ស បាន​ចូល​អន្ទាក់​សមត្ថកិច្ច​ជា​ស្ថាពរ​ហើយ ជាមួយនឹង​វត្ថុ​តាង​គ្រឿងញៀន​ដ៏​ច្រើន​គួ​រសម​ដែរ ​។

​ស្ត្រី​វ័យ​៧៤​ឆ្នាំ ដែល​មាន​សាវតា​ពិត ឈ្មោះ វិ​ន តឿ​។ អ្នក​ភូមិ​ខ្លះ​ហៅ​គាត់​យាយ​តឿ តែ​អ្នក​ដែល​និយម​គ្រឿងញៀន​ភាគច្រើន​ ដែល​មាន​ទំ​នាគ់​ទំនង​បទល្មើស​គ្រឿងញៀន​ជាមួយ​ស្ត្រ័​វ័យ​ចំណាស់​ម្នាក់​នេះ រួម​ទាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ផង បាន​ហៅ​គាត់​យ៉ាង​រត់មាត់​ថា «​យាយ​សក់ស​» ឬ​បន្ថែម​ពាក្យ​«យាយ​​សក់ស​រ៉ា​ជង្រុក»​។ បើ​ពិនិត្យ​លើ​ស្ថានភាព​កាយសម្បទា​របស់​យាយ​សក់ស ​រ៉ា​ជង្រុក​នេះ គាត់​ហាក់​នៅ​មាន​សុខភាព​មាំទាំ​ល្អ​ណាស់​ ។

​មន្ត្រី​ជំនាញ​ដែល​តែង​ចិញ្ចឹមចិត្ត​រិះរក​គ្រប់​យុទ្ធសាស្ត្រ ដើម្បី​ចាប់ខ្លួន​យាយ​សក់ស​នេះ បាន​និយាយ​ថា យាយ​សក់ស​នេះ មាន​ប្រវត្តិ​ជូ​ញ​ដូរ​គ្រឿង​ប្រចាំ​រ៉ា​ជង្រុក​នេះ​យូរយា​ណាស់​មក​ហើយ​។ គាត់​មាន​អាយុ​ក៏​ច្រើន រីឯ​កល​​​ល្បិច​ក្នុង​ការ​ជំ​នូ​ញ​គ្រឿងញៀន​ក៏​ខ្ពស់ ទើប​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ជូ​ប​ការ​លំបាក​ក្នុង​ការ​បង្ក្រាប​។ ប៉ុន្តែ​យ៉ាងណា​ពេល​នេះ យាយ​សក់ស​ បើ​ទោះជា​ចេះ​មន្តអាគម​ន៍ ក៏​គេច​មិន​រួច​ទៀត​ដែរ គាត់​ជាប់អន្ទាក់​សមត្ថកិច្ច​ហើយ​។​

លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀនបាន​និយាយ​ថា ស្ត្រី​ឈ្មោះ វិ​ន តឿ ហៅ យាយ​តឿ ឬហៅ យាយ​សក់ស​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​បាន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ។ លោក​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ចាប់ខ្លួន​យាយ​សក់ស​រ៉ា​ជង្រុក​ដែល​ល្បីល្បាញ​នឹង​មុខ​
ជំ​នូ​ញ​គ្រឿងញៀន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​មូ​យ​ចំនួន​ ។ ដូច​ជា ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ចំនួន​០៤​ថង់ ស្មើនឹង​ទម្ងន់ ១៦.៥៨​ក្រាម ប្រអប់​សម្រាប់​ដាក់​គ្រឿងញៀន និង កូន​ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ​កំពុ​សក​សាង​សំណុំរឿង​បញ្ជូន​ស្ត្រី​រូប​នេះ​និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​៕​

អត្ថបទសរសេរ ដោយ