រថយន្តប៉ូលិសអន្តោប្រវេសន៍ម្នាក់ដាច់ក្រឡេ រេបុករនំាងពុះចែកទ្រូងផ្លូវលើស្ពានអាកាស៧មករា
រាជធានីភ្នំពេញ ៖ រនំាងពុះចែកទ្រូងផ្លូវចំនួន០៣ផ្ទំាងនៅលើស្ពានអាកាស៧មករា ឬ ស្ពានអាកាសពេទ្យលោកសង្ឃ បានត្រូវបាក់រាបដល់ដី ដោយសាររថយន្តមួយគ្រឿងដាច់ក្រឡេកង់ឆ្វេងខាងមុខរេបុក ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ តុលា ២០១៤ ។
សេចក្តីរាយការណ៍បានបញ្ជាក់ឲ្យដឹងថា រថយន្តខាងលើម៉ាក Rav 4 ព៌ណទឹកបា្រក់ ពាក់ស្លាកលេខ 2U 2160 បើកបរដោយបុរសឈ្មោះ អ៊ឹង ចាន់តារា ជាប៉ូលិសនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕
ចែករំលែកព័តមាននេះ