ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អភ័ព្វរ​បស់តា​ចាស់​ម្នាក់​ និង​តម្លៃ​នៃ​ជីវិត

4 ឆ្នាំ មុន

នរណា​ៗ​ក៏​ចង់បាន​សេចក្តីសុខ​ និង​សុភមង្គល​ក្នុង​ជីវិត​ដែរ ​។ ដូច្នេះ អ្នកខ្លះ​ក៏​សម្រេចចិត្ត​ដើរ​ស្វែងរក​សុភ​មង្គល​។ រឿង​មួយ​ខាងក្រោម​នេះ ​នឹង​ប្រាប់​យើង អំពី​ជីវិត​របស់​តា​ចាស់​ម្នាក់ ​ហើយ​យើង​អាច​រៀន​សូ​ត្រ​អ្វីខ្លះ​ពី​ជីវិត​របស់​គាត់​ ។…

នរណា​ៗ​ក៏​ចង់បាន​សេចក្តីសុខ​ និង​សុភមង្គល​ក្នុង​ជីវិត​ដែរ ​។ ដូច្នេះ អ្នកខ្លះ​ក៏​សម្រេចចិត្ត​ដើរ​ស្វែងរក​សុភ​មង្គល​។ រឿង​មួយ​ខាងក្រោម​នេះ ​នឹង​ប្រាប់​យើង អំពី​ជីវិត​របស់​តា​ចាស់​ម្នាក់ ​ហើយ​យើង​អាច​រៀន​សូ​ត្រ​អ្វីខ្លះ​ពី​ជីវិត​របស់​គាត់​ ។

កាលពីដើម​ឡើយ មាន​បុរស​ចំណាស់​ម្នាក់​រស់នៅ​ក្នុងភូមិ​មួយ​ ។ គាត់​ត្រូវ​បានគេ​ស្គាល់​ថា​ជា​មនុស្ស​អភ័ព្វ​មួយ​រូប ក្នុង​ចំណោម​មនុស្ស​អភ័ព្វ​ទាំងឡាយ​នៅ​ក្នុង​លោក ​។ អ្នក​ភូមិ​ទាំងមូល​ធុញ​គាត់​ណាស់ ​។ គាត់​គឺជា​កំលោះ​ចាស់ ហើយ​ជា​និច្ច​ជា​កាល គាត់​ចូល​ចិត្ត​រអ៊ូរទាំ​ច្រើន ហើយ​តែងតែមាន​អារម្មណ៍តានតឹង​មិនល្អ​រហូត​ ។

កាន់តែ​មាន​អាយុ​ច្រើន​ទៅ គាត់​កាន់តែ​ពោល​ពាក្យ​មិនពី​រោះ​ស្ដាប់​ទៅ​ៗ ហើយ​ជារឿយ​ៗ​គាត់​តែងតែ​ពោល​ពាក្យ​សម្ដី​មាក់ងាយ​អ្នក​ដទៃ​ ។ ហេតុនេះ​ហើយ​ទើបមនុស្ស​ជា​ច្រើន​តែងតែ​ដើរ​ចៀស​គាត់ ដោយសារ​តែ​ពួក​គេ​មិន​ចង់​ឆ្លង​សំណាងអាក្រក់ និង​ស្ដាប់​រឿង​អពមង្គល​ពី​គាត់​ ។ ឲ្យ​តែ​ពួក​គេ​នៅ​ក្បែរ​គាត់ ពួក​គេ​តែង​តែមានអារម្មណ៍​ថា ​ត្រូវ​បាន​គាត់​មើលងាយ និង​មិន​គួរ​ឲ្យ​សប្បាយចិត្ត​ទាល់តែ​សោះ ​។

គាត់​ធ្វើ​អោយ​អ្នក​នៅ​ក្បែរ​គាត់​មិន​សប្បាយចិត្ត​ឡើយ​។ រហូត​ដល់ពេល​គាត់មាន​អាយុ​៨០​ឆ្នាំ មានរឿង​ដ៏​គួរ​អោយ​អស្ចារ្យ​មួយ​បាន​កើតឡើង ​។ ស្រាប់តែ​ភ្លាម​ៗ​នោះ អ្នក​ភូមិ​ស្រាប់តែ​ចាប់ផ្ដើម​លឺ​ត​ៗ​គ្នា​ថា​«ចំលែក​ណាស់ ថ្ងៃនេះ​បុរស​ចំណាស់សប្បាយចិត្ត គាត់​អត់​មាន​រអ៊ូរទាំ​អ្វី​ទេ គាត់​បែរជា​ញញឹម ហើយ​ថែម​ទាំង​មាន​ទឹកមុខ ស្រស់បស់​ឡើង​ថែម​ទៀត​ផង» ។

រំពេច​នោះ​ស្រាប់តែ​អ្នក​ភូមិ​មក​ជុំ​គ្នា ដើម្បី​សួរ​បុរស​ចំណាស់​នោះ​អោយ​បាត់​សង្ស័យ ​៖

អ្នក​ភូមិ​៖ តើ​ហេតុ​អ្វី​ទើប​លោកតា​ ស្រាប់តែ​សប្បាយចិត្ត​ឡើង​ដូច្នេះ?

លោកតា​ចំណាស់​៖ គ្មាន​អ្វី​ពិសេស​នោះ​ទេ​ ។

អស់​រយៈពេល​៨០​ឆ្នាំ​មក​ហើយ​ ដែល​ខ្ញុំ​តែងតែ​ដើរ​រក​សេចក្ដីសុខ​ឲ្យ​ខ្លួនឯង ប៉ុន្តែ​ខ្ញុំ​មិន​ដែល​រក​វា​ឃើញ​សោះ​។ ក្រោយមក​ ខ្ញុំ​ក៏​បញ្ឈប់​គំនិត​ដេញចាប់​ក្ដី​សុខ​ទៀត ហើយ​បែរមក​រស់នៅ​ដោយ​ចាប់ផ្ដើម​បង្កើត​ក្ដី​សុខ​ សម្រាប់​ខ្លួនឯង​វិញ​ម្ដង​ ។

ខ្ញុំ​ព្យាយាម​ត្រេកអរ​នូវ​អ្វី​ៗ​ដែល​ខ្ញុំ​មាន​ក្នុង​ជីវិត ​។ ក្រោយ​ពី​ធ្វើ​បែប​នេះ​ហើយ ខ្ញុំក៏​ប្រែ​ក្លាយទៅជា​មនុស្ស ​ម្នាក់​ដែល​សប្បាយ​រីករាយ​ដូច​ជា​ពេល​នេះឯង ​។

តើ​រឿង​តា​ចាស់​អភព្វ​ម្នាក់​នេះ​ប្រាប់​អ្វី​ខ្ល​ល់​មនុស្ស​គ្រប់​រូប?
ចូរ​កុំ​តាម​រកក្ដី​សុខ តែ​គួរតែ​មក​បង្កើត​ក្ដី​សុខ​ដោយ​ខ្លួនឯង​វិញ ដោយ​ចាប់ផ្ដើម ត្រេកអរ​នូវ​អ្វី​ៗ​ដែល​អ្នក​មាន ​។

ជីវិត​មនុស្ស​សាមញ្ញ​ទេ ​គឺ​ត្រូវ​រស់នៅ​ជាមួយ​បច្ចុប្បន្ន​ ដោយ​កុំ​គិត​ខ្លាំង​ពេក​ពី​អតីតកាល​និង​អនាគតកាល ​។ ទន្ទឹម​ជាមួយ​គ្នា​នោះ យើង​ត្រូវ​សប្បាយ​នឹង​អ្វីដែល​យើង​មាន​ ហើយរៀបចំ​ជីវិត​សាមញ្ញ​មួយ​តាម​ស្ថានភាព​របស់​យើង​។

កុំ​លោភលន់​ពេក កុំ​តាម​ប្រណីតភាព​ពេក វា​មិនមែន​ជា​កត្តា​កំណត់​នៃ​តម្លៃសុភមង្គល​ឡើយ ​៕

អត្ថបទសរសេរ ដោយ