ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ក្នុង​អ​ណ្តូ​ង​ពីរ​នាក់ ដោយសារ​លុយ​៣​ម៉ឺន​រៀល​ពី​ការ​ស៊ីឈ្នួល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មានពលរដ្ឋ​​៣​នាក់​ទៅស៊ីឈ្នួល​ចុះ​ស្តា​រអណ្តូង​លូ​ចាស់ឱ្យគេ ស្រាប់​តែ​ចៃ​ដន្យអាក្រក់​បណ្តាល​ឱ្យ​ប៉ះពាល់ដល់​អាយុជិវីត​​រហូត​២​នាក់ភ្លាម​ៗ រីឯ​ម្នាក់​ទៀត​រួចផុត​ពីគ្រោះ​ថ្នាក់ដ៏រន្ធត់នេះ ។ ហេតុការណ៍​ បង្ក​ការ​ភ្ញាក់ផ្អើល​​​កើតឡើង​កាលពី​វេលា​ម៉ោង៧​ព្រឹក​ថ្ងៃ​ទី២៥​​ មេសា ​នេះ​…

ខេត្តសៀមរាប​៖ ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មានពលរដ្ឋ​​៣​នាក់​ទៅស៊ីឈ្នួល​ចុះ​ស្តា​រអណ្តូង​លូ​ចាស់ឱ្យគេ ស្រាប់​តែ​ចៃ​ដន្យអាក្រក់​បណ្តាល​ឱ្យ​ប៉ះពាល់ដល់​អាយុជិវីត​​រហូត​២​នាក់ភ្លាម​ៗ រីឯ​ម្នាក់​ទៀត​រួចផុត​ពី
គ្រោះ​ថ្នាក់ដ៏រន្ធត់នេះ ។ ហេតុការណ៍​ បង្ក​ការ​ភ្ញាក់ផ្អើល​​​កើតឡើង​កាលពី​វេលា​ម៉ោង៧​ព្រឹក​ថ្ងៃ​ទី២៥​​ មេសា ​នេះ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ឪឡោក​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។មូល​ហេតុនោះ គឺដោយសារអត់​អ៊ុ​ក​ស៊ី​ហ្សែន ។



លោក​វរសេនីយ៍ទោ លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគងបានឱ្យ​ដឹង​ថា ករណី​ចុះ​ស្តារ​អណ្ដូង ​ដែល​មាន​ជម្រៅ​៧​ម៉ែត្រ​នៅ​ភូមិ​ឪឡោក ឃុំ​បាគង បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​​២នាក់ ម្នាក់​​ឈ្មោះ ឈុត ស៊ា​ន​ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ​​និងម្នាក់ទៀត ឈ្មោះ យឿ​ម​.​រ៉ាត់ ភេទ​ប្រុស​ អាយុ៤៧​ឆ្នាំ ទាំង២នាក់​រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង​ ។​

ចំណែក​ម្ចាស់ផ្ទះ​ មាន​ឈ្មោះ ធិ​ត​.​សួន​(​ហៅ​​ប៉ក់​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​ឪឡោក ជា​អ្នក​ជួល​ក្នុង​១​នាក់​ តម្លៃ​៣០០០០​រៀល ​។ ​លោក​បន្ត​ថា តាម​ការ​សន្និដ្ឋាន ​និង​ធ្វើ​កោសល្យ​វិច័យ​បានឱ្យ​ដឹង​ថា ករណី​ស្លាប់​នេះ​ គឺ​បណ្តាល​មក​ពី​ខ្វះ​អ៊ុ​ក​ស៊ីហ្សែន​​ដកដង្ហើម​ក្នុង​អណ្តូង​លូ ។ ​លោក​បន្ថែម​ថា បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច ក៏​ប្រគល់​សព​ទាំង​២​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

អត្ថបទសរសេរ ដោយ