ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​​វាយប្រហារ​ក្រុងប៉ៃលិន (មានវីដេអូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យោង​តាម​របាយការណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ បណ្តាល​អោយ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦៧​ផ្ទះ និង​របើក​ដំបូល​សាលាសង្កាត់​១​ខ្នង…

ខេត្ត​ប៉ៃលិន ៖ យោង​តាម​របាយការណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ បណ្តាល​អោយ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦៧​ផ្ទះ និង​របើក​ដំបូល​សាលាសង្កាត់​១​ខ្នង រលំ​ស្លាក​គណបក្ស១​ផ្ទាំង​ធំ ។
ខ្យល់​កន្ត្រាក់​នេះ បាន​ធ្វើ​ឱ្យ​រលំ​ដើមឈើ​កាត់​ផ្លូវ និង​ដាច់​ខ្សែ​ភ្លើង​ផង​ដែរ ។

តាម​របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ក្រុងប៉ៃលិន​រង​ការ​ខូចខាត​ផ្ទះ​​ចំនួន​៧​ខ្នង​ រួម​មាន​ ១-ឈ្មោះ យឹ​ម សា​មេ​ត ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១១​ម៉ែត្រ រង​​ការ​ខូចខាត​ដំបូល​ស័ង្កសី ប្រហែល​៥០% ២-ឈ្មោះ ព្រុំ សុ​ី​ថា អាយុ​៦២​ឆ្នាំ ភេទ​ប្រុស ជា​ម្ចាស់​ផ្ទះ​ទំហំ​៧ម៉ែត្រ​​គុណ​នឹង​៨​ម៉ែត្រ រង​ការ​ខូចខាត​ដំបូល​ទាំងស្រុង ៣-ឈ្មោះ ថា ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ម្ចាស់​រោង​លក់​ចាប់ហួយ ​ទំហំ​៣ម៉ែត្រ​​គុណ​នឹង​៥​ម៉ែត្រ ​រង​ការ​ខូចខាត​របើក​ស័ង្កសី​ចំនួន​៣​សន្លឹក និង​ផ្ទះ​ទំហំ​៦​ម៉ែត្រ​​គុណ​នឹង​៩​ម៉ែត្រ រង​ការ​ខូចខាត​​ហ្វ៊ី​ប្រូ​ចំនួន​៦​សន្លឹក ៤-ឈ្មោះ កាន់ គា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ​ជា​ម្ចាស់​​រោង​លក់​បបរ​ប្រក់​ស័ង្កសី ​មាន​ទំហំ​២​ម៉ែត្រ​​គុណ​នឹង​៣​ម៉ែត្រ រង​ការ​ខូចខាត​ទាំងស្រុង ។

​៥-ឈ្មោះ មុំ ចាន់​លី​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​ទំហំ​៥ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ រង​ការ​ខូចខាត​របើក​ដំបូល​ស័ង្កសី​ទាំងស្រុង ៦-ឈ្មោះ មុំ ដា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​ទំហំ​៥ម៉ែត្រ​​គុណ​នឹង​៧​ម៉ែត្រ ​រង​ការ​ខូចខាតរបើក​ដំបូល​ហ្វ៊ីប្រូ​ប្រហែល​៥០% ៧-សាលាសង្កាត់​ប​រយ៉ា​ខា ​រង​ការ​​ខូចខាត​ក្បឿង​ប្រហែល​៥០​សន្លឹក និង​រលំ​ស្លាក​គណ​បក្ស​ចំនួន​១​ផ្ទាំង​ ហើយរលំ​ដើមឈើ​កាត់​ផ្លូវ ដាច់​ធ្លាក់​ខ្សែភ្លើង​នៅ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បណ្តាល​ឱ្យ​កក​​ស្ទះ​​ចរាចរណ៍​​ជិត​១​ម៉ោង ។

ចំណែក​នៅ​ស្រុក​សាលា​ក្រៅ​ចំនួន​៦០​ខ្នង​ផ្ទះ ​៖ ក្នុង​ឃុំ​ស្ទឹង​កាច់​រង​ការ​ខូចខាត​​ផ្ទះ​ចំនួន​៣​ខ្នង ក្នុង​ឃុំ​អូរ​អណ្ដូង​រង​ការ​ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង និង​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់​រង​ការ​ខូចខាត​ផ្ទះ​ចំនួន​៥២​ខ្នង​ តែ​មិន​បណ្តាល​ឱ្យ​រង​របួស​នរណា​ម្នាក់​នោះ​ទេ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ