ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះគ្រាប់បែក​ចង្កោមទម្ងន់ជាង៣០០​គីឡូ​​​និងមាន​ផ្ទុក​កូន​​​​៤៤៤​គ្រាប់​​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ គ្រាប់​យុ​ទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​គ្រាប់បែក​ចង្កោម ដែល​គេ​ហៅ​ថា គ្រាប់​បូម​ប៊ី​មាន​ទម្ងន់​៣៤០​គីឡូ ត្រូវ​បាន​អ្នករក​ត្រី​ប្រទះ​ឃើញ​នៅ​មាត់បឹង​មួយ​កន្លែង​ខាង​ក្រោយ​ភូមិប​ល្ល័​ង្គ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ។…

ខេត្តក្រចេះ​ ៖ គ្រាប់​យុ​ទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​គ្រាប់បែក​ចង្កោម ដែល​គេ​ហៅ​ថា គ្រាប់​បូម​ប៊ី​មាន​ទម្ងន់​៣៤០​គីឡូ ត្រូវ​បាន​អ្នករក​ត្រី​ប្រទះ​ឃើញ​នៅ​មាត់បឹង​មួយ​កន្លែង​ខាង​ក្រោយ​ភូមិប​ល្ល័​ង្គ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ។ ​​ក្រោយ​ការ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ដ៏​ធំ​សម្បើម​នេះ ដែល​គេ​សន្និដ្ឋាន​ថា អាច​សល់ តាំងពី​សម័យ​សង្គ្រាម ក៏​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជា​មួយ​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​ កាលពី​រសៀល​នៅ​ថ្ងៃ​ទី​២២ ​មេសា បាន​នាំ​យក​គ្រាប់បែក​មួយ​គ្រាប់​នេះ​ទៅ​រក្សា​ទុក​ ។ គួររំលឹកដែរថា៖ កំពុងភ្ជួរដីភ្ញាក់ ព្រើត ប្រទះគ្រាប់មិន​ទាន់​ផ្ទុះ​ច្រើនសន្ធឹកកប់​​ពេញ​ដី​​​

​បើ​យោង​តាម​សម្តី​លោក ហេង រតនា ជា​អគ្គនាយក​ស៊ី​ម៉ាក់​បាន​ឱ្យដឹង​​​ថា គ្រាប់បែក​ចង្កោម​នេះ​មាន​ផ្ទុក​កូន​គ្រាប់បែក​ចង្កោម​ប្រភេទ CBU-46/Aចំនួន​៤៤៤​គ្រាប់ ហើយ​មាន​ទម្ងន់​សរុបប្រមាណ​៣៤០​គីឡូក្រាម​និង​មានគុណ​ភាព​បំផ្ទុះ​យ៉ាង​ខ្លាំង​។ តែ​ចំពោះ​គ្រាប់​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នេះ នៅ​មានគុណ​ភាព​សេស​សល់​យ៉ាងណានោះ គឺ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា គ្រាប់​នេះ​ជា​ប្រភេទ​គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​ដែល​ផលិត​ដោយ​ប្រទេស​អា​មេ​រិ​ក​។ លោក​បញ្ជាក់​ថា កម្លាំង​មន្ត្រី​ស៊ី​ម៉ាក់​បាន​នាំ​គ្រាប់​ទៅ​រក្សា​ទុក ក្រោយ​ការ​ប្រេ​ទះ​ឃើញ​។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ត្រូវ​រាយ​ការ​មក​អាជ្ញាធរ​ជា​បន្ទាន់​ រាល់​ការ​ប្រទះ​ឃើញ​នូវ​ប្រភេទ​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​ដោយ​មិន​អោយ​មានការ​ប៉ះពាល់​ជា​ដាច់ខាត ​។ អាជ្ញាធរ​ខេត្តក្រចេះ​ធ្លាប់​បាន​បង្ហាញ​របាយការណ៍​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ករណី​ផ្ទុះ​គ្រាប់​យុ​ទ្ឋ ភណ្ឌ​មិន​ទាន់​ផ្ទុះ​កើត​មាន​ច្រើន​ជាងគេ​មាននៅ​ស្រុក​ស្នួល​ជា​ស្រុក​ជាប់​ព្រំដែន​។ ការ​ផ្ទុះ​កន្លង មក​បាន​បង្ក​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជា​ច្រើន​នាក់​ខ្លះ​ស្លាប់ ខ្លះ​រង​របួស​ពិការ​ដោយសារ​តែ​រង ការ​ផ្ទុះ​ខណៈ​ដែល​ស្រុក​នៅ​តំបន់​ប៉ែក​ឥ​សាន្ត​មួយ​នេះ ក៏​ប្រឈម​និង​របប​សង្គ្រាម​ធ្ងន់ធ្ងរ​កាល សម័យ របប​ខ្មែរក្រហម​។

បើ​តាម​ការ​ស្រាវជ្រាវ​គឺ​កម្ពុជា​មាន​ផ្ទៃដី ប្រមាណ​ជាង​២.៧៤០​គីឡូម៉ែត្រ​ក្រឡា ដែល សង្ស័យ​ថា​អាច​មាន​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។ ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា ទើបតែ​បោស សំអាត​មីន​នៅ​លើ​ផ្ទៃដី​ប្រមាណ​១.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​កម្ពុជា​មាន​ផែន ការ​រំដោះ​មីន​ចេញពី​ផ្ទៃដី​ឱ្យ​មាន​សុវត្ថិភាព​ទាំងស្រុង​ក្នុង​ឆ្នាំ២០២៥ ៕

អត្ថបទសរសេរ ដោយ