ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុដន់​កែ បាន​ជួយ​ជីវិត​ស្ត្រី​ម្នាក់ ពី​ការ​ត្រូវ​គ្រាប់កាំភ្លើង

4 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ វេជ្ជបណ្ឌិត​ជឿ​ថា ស្ត្រី​ម្នាក់​ដែល​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដោយ​គ្រាប់កាំភ្លើង​ជិត​នឹង​ទ្រូង ត្រូវ​បាន​សង្គ្រោះ​នោះ គឺ​ដោយសារ​តែ​ស៊ី​លី​កូន​ក្នុង​សុដន់​របស់​នាង​។ នេះ​បើ​យោង​តាម​សារព័ត៌មាន CNN​។ ឧប្បត្តិហេតុ​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ…

ប្រទេស​កា​ណា​ដា ៖ វេជ្ជបណ្ឌិត​ជឿ​ថា ស្ត្រី​ម្នាក់​ដែល​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដោយ​គ្រាប់កាំភ្លើង​ជិត​នឹង​ទ្រូង ត្រូវ​បាន​សង្គ្រោះ​នោះ គឺ​ដោយសារ​តែ​ស៊ី​លី​កូន​ក្នុង​សុដន់​របស់​នាង​។ នេះ​បើ​យោង​តាម​សារព័ត៌មាន CNN​។

ឧប្បត្តិហេតុ​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កា​ណា​ដា គឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​មួយ​ចំនួន​ដែល​បាន​កត់ត្រា​នៅ​ក្នុង​អក្សរសិល្ប៍​វេជ្ជសាស្ត្រ ដែល​សុដន់​ស៊ី​លី​កូន បាន​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​ស្ត្រី​ម្នាក់ បើ​តាម​សម្តី​របស់​វេជ្ជបណ្ឌិត Giancarlo McEvenue ដែល​បាន​ប្រាប់ CNN​។

វេជ្ជបណ្ឌិត​រូប​នេះ បាន​កត់​សម្គាល់ថា សុដន់​ស៊ី​លី​កូន ទំនងជា​បាន​ធ្វើ​ឱ្យ​គ្រាប់កាំភ្លើង​ផ្លា​ត​ចេញពី​ចំណុច​សំខាន់​នៅ​លើ​រាង​កាយ​របស់​ស្ត្រី​ម្នាក់​នោះ​។ ទោះបីជា​ព័ត៌មាន​លម្អិត​នៃ​ការ​បាញ់ប្រហារ​នៅ​មិន​ទាន់​ច្បាស់​ក៏​ដោយ គ្រូពេទ្យ​វះកាត់ McEvenue បាន​ប្រាប់ CNN ថា ស្ត្រី​នោះ​បាន​ដើរ​ចូល​ទៅ​មន្ទីរ​សង្គ្រោះ​បន្ទាន់​ក្នុង​តំបន់ ដើម្បី​ស្វែងរក​ការ​ព្យាបាល បន្ទាប់​ពី​ត្រូវ​បាន​បាញ់​ចំ​ទ្រូង​។

វេជ្ជបណ្ឌិត McEvenue បាន​ប្រាប់​ថា គ្រាប់កាំភ្លើង​បាន​បាញ់​ចូល​នៅ​សុដន់​ខាងឆ្វេង​របស់​ស្ត្រី​នោះ តែ​បែរជា​ផ្លា​តទៅ​ខាងស្តាំ ធ្វើ​ឱ្យ​បាក់ឆ្អឹង​ជំនី​ខាងស្តាំ​។ នេះ​គឺ​បាន​ធ្វើ​ឱ្យ​គ្រាប់​មិន​បុក​ចូល​ទៅ​ក្នុង​បេះដូង​របស់​នាង​ទេ​។

មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា អ្នក​បាញ់​ជា​នរណា​ទេ​។ គ្រូពេទ្យ​បាន​ធ្វើការ​ព្យាបាល​មុខរបួស ដោយ​វះកាត់​យក​គ្រាប់​ចេញ និង​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប្យ៊ូ​ទិច​រយៈពេល​ខ្លី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ