ចត្តារោ ធម្មា ធម៌គឺពរ៤ប្រការគឺ អាយុវែង១ ពណ៌សម្បុរដ៏ស្រស់ស្អាត១ សេចក្តីសុខចម្រើន១ និងកម្លាំងខ្លាំងក្លា១ រមែងកើតមានដល់បុគ្គលដែលមានសេចក្តីគោរពកោតក្រែងដល់អ្នកដែលមានវ័យចាស់ជាងខ្លួន ឬអ្នកបរិបូណ៌ដោយគុណទាំងឡាយមានសីលគុណជាដើម ។
ព្រះមានព្រះភាគត្រាស់ថា បុណ្យតែងសម្រេចពីការគោរព ឱនលំទោនដល់អ្នកដែលគួរគោរពដូចជា គោរពទៅតាមគុណធម៌បានដល់ព្រះសង្ឃ ឪពុកម្តាយ និងអ្នកមានសីលបរិបូណ៌ដោយគុណធម៌ដែលបានបំពេញហើយ និង គោរពទៅតាមវ័យមាន រៀមច្បង ព្រឹទ្ធាចារ្យ ចាស់ទុំទាំងឡាយដែលមានអាយុច្រើនជាងយើងក៏លោកចាត់ចូលក្នុងការគោរពដ៏ប្រសើរដែរ ។
ផលនៃការគោរពនេះនឹងនាំឲ្យយើងបាននូវពរបួនប្រការដូចពោលមកខាងលើ និងបានជាទីគោរពស្រឡាញ់រាប់អាន អំពីមនុស្សដែលរស់នៅជុំវិញខ្លួន ហើយវៀរអស់នូវកម្មពៀរទាំំងឡាយ នេះជាអានិសង្សនៃការគោរព ។ សាន សារិន
ចែករំលែកព័តមាននេះ