ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ចាប់​ផ្តួល​បរទេសម្នាក់​លើ​ដី​ព្រោះ​អត់​ព្រម​​ពាក់ម៉ាស​ ពេលប្រុងបំបុក​ចូលសហគមន៍ ​

4 ឆ្នាំ មុន

ចិន​ ៖ ជនបរទេស​ម្នាក់​នៅ​ក្រុង​ប៉េ​កាំ​ង ត្រូវ​បាន​កង​សន្តិសុខ​ចាប់​បាន បន្ទាប់​ពី​បាន​វាយប្រហារ​ទៅ​លើ​ឆ្មាំ​ម្នាក់ដែល​បាន​បញ្ឈប់​គាត់ ​ដោយសារ​តែ​គាត់​មិន​បាន​ពាក់​ម៉ាស ​។ ខ្សែ​វី​ឌី​អូ​ពី​ខាងក្រៅ​សហគមន៍​រស់នៅ​ក្នុង​សង្កាត់ Chaoyang នៃ​ទីក្រុង​ប៉េ​កាំ​ង…

ចិន​ ៖ ជនបរទេស​ម្នាក់​នៅ​ក្រុង​ប៉េ​កាំ​ង ត្រូវ​បាន​កង​សន្តិសុខ​ចាប់​បាន បន្ទាប់​ពី​បាន​វាយប្រហារ​ទៅ​លើ​ឆ្មាំ​ម្នាក់ដែល​បាន​បញ្ឈប់​គាត់ ​ដោយសារ​តែ​គាត់​មិន​បាន​ពាក់​ម៉ាស ​។ ខ្សែ​វី​ឌី​អូ​ពី​ខាងក្រៅ​សហគមន៍​រស់នៅ​ក្នុង​សង្កាត់ Chaoyang នៃ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​អង្គារ បង្ហាញ​ពី​សន្តិសុខ​បី​នាក់​ចាប់​ជនបរទេស​នោះ ផ្តួល​ទៅ​នឹង​ដីដោយ​ប្រើ​ដំបង​វែង​មួយ​។ ហើយជនបរទេស​នោះ​និយាយ​ថា​ «ប្រសិនបើ​ខ្ញុំ​មាន​វីរុស អ្នក​នឹង​មាន​វីរុស​ដែរ​» ។

យោង​តាម​ការ​សន្ទនា​របស់​សាក្សី​នៅ​ក្នុង​វី​ឌី​អូ​បានឱ្យ​ដឹង​ថា បុរស​រូប​នេះ ​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ចូល​ទៅ​ក្នុង​សហគមន៍​លំនៅ​ឋាន ដោយសារ​តែ​គាត់​មិន​បាន​ពាក់​ម៉ាស ហើយ​មិន​បាន​បង្ហាញ​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព​របស់​គាត់​ ។

អ្នកយាម​ម្នាក់​និយាយ​ថា គាត់​បានឱ្យ​ម៉ាស​ទៅ​បុរស​ជនជាតិ​បរទេស​ហ្នឹង​ដែរ តែ​គេ​នៅ​មិន​ព្រមយក​ ។ ជនបរទេស​រូប​នោះ​បាន​ព្យាយាម​បំ​បុក​ចូល​ក្នុង​សហគមន៍ ដោយ​តតាំង​ទៅ​នឹង​សន្តិសុខ ហើយ​យក​ទូរស័ព្ទ​របស់​សន្តិសុខ​គប់​ចោល​។ នេះ​ហើយ​បានជា​សន្តិសុខ​សម្រេច​ហៅ​គ្នា​មក​ច្រើន ហើយ​ថ្វើ​ការ​ឃាត់ខ្លួន​តែ​
ម្តង​។

ខណៈ​ពេល​ដែល​ឃើញ​ប្តី​របស់​ខ្លួន ត្រូវ​បាន​គេ​ឃាត់ខ្លួន​ផ្តួល​ទៅ​នឹង​ដី នារី​ជា​ជនជាតិ​ចិនដែល​ជា​ប្រពន្ធ​របស់​ជនបរទេស បាន​ស្រែកគំរាមថា នឹង​ទាមទារ​សំណង​ ប្រសិនបើ​ប្តី​របស់​នាងមាន​​របួស ​។

នៅ​ក្នុង​ឃ្លី​ប​មួយទៀត​ ជនបរទេស​ហាក់ដូចជាគាត់​ប្រហែលជា​ស្រវឹង នៅ​ពេល​គាត់​បង្ហាញ​កាត​ដល់​ឆ្មាំ​និង​អ្នក​មើល​។ គាត់​បាន​និយាយ​វល់​ៗ​ថា​៖ «​តើ​នេះ​ជា​អ្វី? ឡា​ឡា​ឡា​ឡា​ឡា ទេ​ទេ​ទេ​ទេ​» ។ នៅ​ទីបំផុត​ជន​បរទេស​រូប​នេះ ​ត្រូវ​បាន​ប៉ូ​លិសចា​ប់យក​ទៅ​ប៉ុស្តិ៍ប៉ូលីស​។ រឿងហេតុ​គឺ​ផ្តើម​មក​ពី​ការ​មិន​ពាក់​ម៉ាស​ ៕

អត្ថបទសរសេរ ដោយ