រាជធានីភ្នំពេញ៖ ជំងឺកូវីដ១៩ កំពុងបន្តរីករាលដាលនៅប្រទេសជាច្រើនទូទាំងពិភពលោក ដែលក្នុងនោះរួមទាំងកម្ពុជាផងដែរ ។ គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នក វិជ្ជមានវីរុសកូវីដ១៩ នៅកម្ពុជា គឺមាន ១២២នាក់ ក្នុងនោះ ៩៦នាក់បានជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ ។
ស្ថិតក្នុងកាលៈទេសៈដ៏សែនលំបាកនេះ ព្រះមហាក្សត្រនៃយើង, ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ថ្នាក់ដឹកនាំស្ថាប័ន, ថ្នាក់ដឹកនាំក្រសួង, មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់, ក្រុមហ៊ុនឯកជននានា និងសប្បុរសជនជាច្រើនបានបរិច្ចាគនូវ ធនធាន និងប្រាក់ខែ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ១៩ ។
ជាសន្តានចិត្តដ៏ល្អប្រពៃនេះដែរ ដើម្បីជួយដល់សង្គម និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង ការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ហាងកាហ្វេ មេឌាកាហ្វេ (Media Coffee) បាន សម្រេចបង្កើតនូវមូលនិធិសម្រាប់រួមចំណែក ទប់ស្កាត់ជំងឺកូវីដ១៩ ។
មូលនិធិមេឌាកាហ្វេ នឹងបរិច្ចាគប្រាក់ចំណូលសរុប ៥% ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២០ តទៅ រហូតដល់ការប្រកាសពីការធូរស្រាលនៃជំងឺកូវីដ១៩ ពីក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា មេឌាកាហ្វេ (Media Coffee) មានបម្រើជូនអតិថិជនជារៀងរាល់ថ្ងៃ ចាប់ ពីម៉ោង ៧ព្រឹក ដល់ ៦:៤៥នាទីល្ងាច និងមានទីតាំងនៅជិតសាលាសង្កាត់ទឹកថ្លាប្រមាណ ១៥០ម៉ែត្រ (ចុះតាមច្រកស្ដុបចន្លោះក្រុមហ៊ុន តូយ៉ូតា និងក្រុមហ៊ុនតេលា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ 087 766 278 / 076 966 6278 ឬ Facebook page: Media Coffee ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ