ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​របាំ Mark Morris Dance Group បង្ហាញ​វត្តមាន​សម្តែង​រយៈពេល​១០​ថ្ងៃ​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​របាំ​ដែល​មានឈ្មោះ​ថា Mark Morris Dance Group របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​វត្តមាន​សម្តែង​រយៈពេល​១០​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ក្នុង​ន័យ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វប្បធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ដំណើរ​ទស្ស​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​។

រាជធានី​ភ្នំពេញ ៖ ក្រុម​របាំ​ដែល​មានឈ្មោះ​ថា Mark Morris Dance Group របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​វត្តមាន​សម្តែង​រយៈពេល​១០​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ក្នុង​ន័យ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វប្បធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ដំណើរ​ទស្ស​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​។

លោក Mark Morris ប្រធាន​ផ្នែក​សិល្បៈ​របស់​ក្រុម​របាំ Mark Morris Dance Group បាន​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ២០១៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ថា យើង​មាន​ផែនការ​ថា​យើង​គួរ​ធ្វើ​បែប​ណា ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​មួយ​ដ៏​ល្អ ហើយ​យើង​ស​ង្ឃឹ​ថា យើង​នឹង​សម្រេច​បាន​។ ក្នុង​រយៈពេល​១០​ថ្ងៃនេះ យើង​នឹង​ខិតខំ​សិក្សា​ស្វែង​យល់​ពី​ប្រទេស​កម្ពុជា ពី​សិល្បៈ វប្បធម៌ ហើយ​ក៏​សង្ឃឹមថា ប្រជាជន​កម្ពុជា នឹង​តាមដាន​នូវ​សកម្មភាព​ទូទៅ​របស់​ពួក​យើង ដែល​នេះ​គឺជា​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក Mark Morris បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ជ្រើសរើស​យក​កម្ពុជា ជា​ប្រទេស​ទី​មួយ ក្នុង​ដំណើរ​សម្តែង​នេះ គឺ​ដោយសារ​ប្រទេស​នេះ មាន​មរតក​សម្បូរ​ស្តុក​ស្តម ផ្នែក​សិល្បៈ របាំ និង​តូរ្យតន្ត្រី​ផង​ដែរ ហើយ​ការ​ដែល​លោក​មក​ទី​នេះ ក៏​ជា​ឱកាស​មួយ​ដើម្បី​ឲ្យ​លោក​ចូលរួម​ស្វែង​យល់​ពី​ទម្រង់​របាំ និង​ទម្រង់​តន្ត្រី​ផង​ដែរ​។

លោក Jay Ramon ប្រធាន​កិច្ចការ​សាធារណៈ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​សម្តែង​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​មានឈ្មោះ​ថា DanceMotiton USA របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក និង​ដោយ​មាន​ជំនួយ​ពី​អង្គការ​អ​ម្រឹ​តា​សិល្បៈ យើង​មាន​កិត្តិយស ដោយ​ក្រុម​របាំ Mark Morris Dance Group បាន​មក​ចូលរួម​សម្តែង​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ទី​១ នៃ​ដំណើរ​ចាប់ផ្តើម​សំដែង​របស់​ពួក​គេ​នៅ​ទ្វីបអាស៊ី​។ ក្រុម​របាំ​នេះ ស្នាក់​នៅ និង​សម្តែង​នៅ​ប្រ​ទស​កម្ពុជា​រយៈពេល​១០​ថ្ងៃ ហើយ​បន្ទាប់​ពី​ចាក​ចេញពី​ប្រទេស​កម្ពុជា ក្រុម​របាំ​នេះ​នឹង​ទៅ​សម្តែង​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន​។

លោក​បន្ត​ថា  ក្នុង​រយៈពេល​១០​ថ្ងៃ​នៅ​កម្ពុជា​នេះ ក្រុម​របាំ Mark Morris Dance Group នឹង​រួម​សហការ​គ្នា​ជាមួយ​អ្នករបាំ និង​តន្ត្រីករ មក​ពី​អង្គការ អ​ម្រឹ​តា​សិល្បៈ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ អង្គការ​សិល្បៈ​ខ្មែរ អង្គការ Epic arts សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ វិទ្យាល័យ​វិចិត្រសិល្បៈ និង​អង្គការ Tiny Toones នឹង​ធ្វើការ​សម្តែង​នៅ​រោង​មហោស្រព​សិល្បៈ​ខ្មែរ​នៅ​ក្រុង​តា​ខ្មៅ​នៅ​ថ្ងៃ​ទី​២២ ខែតុលា វេលា​ម៉ោង​៦​ល្ងាច ។ ចំពោះ​សំបុត្រ​ចូល​ទស្សនា មាន​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​នៅ​អង្គការ​អ​ម្រឹ​តា​សិល្បៈ មហាវិថី​សុធារស ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា នេះ​តទៅ​៕