ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្មស្នើ និង​ជំរុញ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​បន្ត​ទិញ​ស្រូវ​ពី​កសិករ​សម្រាប់​ផ្គត់ផ្គង់ស្បៀង​ក្នុងស្រុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ជំងឺ​កូ​វី​ដ ១៩ នៅ​តែ​ចោទ​ជា​បញ្ហា​សម្រាប់​សុខភាព​សាធារណ និង សេដ្ឋកិច្ច​កម្ពុជា រាជរដ្ឋាភិបាល​កន្លង​មក​បាន​ចេញ​វិធានការ​មួយ​បិទ​ការ​នាំ​ចេញ​អង្ករ ស និង​ស្រូវ​ទៅ​ក្រៅប្រទេស ដែល​ធ្វើ​ឱ្យ​ស្រូវ​របស់​ប្រជា​កសិករ​មួយ​ចំនួន​នៅ​សល់​ច្រើន​ក្នុង…

រាជធានី​ភ្នំពេញ​៖ ខណៈ​ជំងឺ​កូ​វី​ដ ១៩ នៅ​តែ​ចោទ​ជា​បញ្ហា​សម្រាប់​សុខភាព​សាធារណ និង សេដ្ឋកិច្ច​កម្ពុជា រាជរដ្ឋាភិបាល​កន្លង​មក​បាន​ចេញ​វិធានការ​មួយ​បិទ​ការ​នាំ​ចេញ​អង្ករ ស និង​ស្រូវ​ទៅ​ក្រៅប្រទេស ដែល​ធ្វើ​ឱ្យ​ស្រូវ​របស់​ប្រជា​កសិករ​មួយ​ចំនួន​នៅ​សល់​ច្រើន​ក្នុង ស្តុក ។

ក្នុង​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ស្នើ និង​ជំរុញ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ បន្ត​ទិញ​ស្រូវ​ពី​កសិករ សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ដើម្បី​បង្កា​ខ្វះ​ស្បៀង​នៅ​ខណៈ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​នៅ​តែ​ចោទ​ជា​បញ្ហា ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​នៅ​ខេត្តតាកែវ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ បន្ត​ចូល រួម​សហការ​ឲ្យ​បាន​ល្អ ដើម្បី​ជួយ​ជំរុញ​ការ​នាំ​ចេញ​មាស​ស​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម គោលដៅ​រំពឹង​ទុក និង​ជា​ពិសេស​ចូលរួម​សហការ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ហាម​នាំ​ចេញ​អង្ករ ស បាន​ពេញលេញ ។ មួយវិញទៀត រោង​ម៉ាស៊ីនកិនស្រូវ​ទូ​ទាំង​ខេត្ត តាកែវ ត្រូវ​ជួយ​ទិញ​ប្រមូលស្រូវ​ពី​ប្រជា​កសិករ​យក​មក​ស្តុក​ទុក​ឱ្យ​អស់​លទ្ធភាព​ដើម្បី ជួយ​ដោះស្រាយ​ទីផ្សារ​ស្រូវ​របស់​ពួក​គាត់ និង​ជួយ​ធានា​នូវ​បរិមាណ​ស្តុក​ស្រូវ ដើម្បី​ធានា សុវត្ថិភាព​ស្បៀង​សម្រាប់​រយ​:​ពេល​វែង ។

លោក ថៃ វី​ឡុ​ង អ្នកគ្រប់គ្រង​ទូទៅ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​នៅ​ក្នុង​ខេត្តតាកែវ​បាន​និយាយ ថា ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ប្រមូល​ទិញ​ស្រូវ​គ្រប់​ប្រភេទ​បាន​ចំនួន ៩៦.៣៨៦​តោន និង​ឆ្នាំ ២០២០ នេះ​បាន ៦៥.៣៧៥ តោន ។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៩ ការ​នាំ​ចេញពី​រោង​ម៉ាស៊ីន កិនស្រូវ​មួយ​នេះ​បាន​ប្រមាណ ៤០.១៧៥​តោន និង ៣​ខែ​ដើមឆ្នាំ ២០២០ ការ​នាំ​ចេញ​បាន ប្រមាណ ២៤.៤២៨​តោន ភាគច្រើន​ទៅ​កាន់​ប្រទេស​ចិន ។
លោក​បន្ត​ថា បច្ចុប្បន្ន​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​នេះ​មាន​ឡ​ស​ម្ងួ​ត​ចំនួន ៣ ដែល​អាច
ស​ម្ងួ​ត​ស្រូវ​បាន ៥៥០​តោន​ក្នុង ១​ថ្ងៃ និង​មាន​ស្រូវ​ស្តុក​ទុក​ចំនួន ៧​ពាន់​តោន រង់ចាំ​កិន និង​នាំ​ចេញ​តាម​ការ​បញ្ជា​ទិញ​ពី​ខាងក្រៅ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ក៏​នៅ​ជួប​មាន​ជួប​បញ្ហា ប្រឈម​នឹង​ការ​ប្រ​គួ​ត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាង ទាក់ទង​ទៅ​នឹង​តម្លៃ​ភ្លើង និង​ការ ដឹក​ជញ្ជូន ដែល​នៅ​មាន​តម្លៃ​ខ្ពស់​នៅឡើយ ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៩ កន្លង មក​កម្ពុជា មាន​ស្រូវ​សរុប​ចំនួន​ជាង ១០,៨៨​លាន​តោន ក្នុង​នេះ​សម្រាប់​ស្រូវ​វស្សា​ទទួល បាន​បរិមាណ​ផល​សរុប​ចំនួន ៨ ២៦៩ ៣៣៣​តោន និង​ស្រូវប្រាំង ២ ៦១៦ ២៤១​តោន ។ ដោយឡែក ខេត្តតាកែវ បរិមាណ​ស្រូវ​សរុប​ទាំង​វស្សា និង​ប្រាំង​ចំនួន ១ ២០៨ ៦៤០​តោន ហើយ​មក​ទល់​ពេល​នេះ​គឺ​នៅ​សល់​ផ្ទៃដី​ស្រែប្រាំង​ចំនួន ៤​ពាន់​តោន​ទៀត​មិន​ទាន់​បាន ប្រមូល​ផល គិត​ជា​បរិមាណ​ស្រូវ​ប្រមាណ ១៦​ពាន់​តោន​ទៀត ។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បទបញ្ជា​មួយ មិន​ឱ្យ​នាំ​អង្ករ ស និង​ស្រូវ​ទៅ កាន់​ប្រទេស​ក្រៅ​មួយ​រយៈ ដោយ​រង់ចាំ​មើល​ស្ថានការណ៍​កូ​វី​ដ​១៩ សិន ។ ការ​ហាមឃាត់ នេះ គឺ​ដើម្បី​រក្សា​ស្រូវ និង​អង្ករ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន ព្រួយបារម្ភ​ពី​ការ​ខ្វះខាត​ស្បៀង និង​នាំ​គ្នា​ទិញ​អង្ករ​ស្តុក​ទុក​នៅផ្ទះ​ច្រើន​ធ្វើ​ឱ្យ​អង្ករ​ឡើងថ្លៃ ខ្ពស់ មិន​អាច​គ្រប់គ្រង​បាន ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា កម្ពុជា​នឹង​មិន ខ្វះ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ទេ ហើយ​ក៏​សូម​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​ជ្រួលច្របល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ