ថ្វីត្បិតតែសេដ្ឋកិច្ចនៅទូទាំងពិភពលោកកំពុងតែរងនូវផលប៉ះពាល់ដោយសាតែជងឺកូវីដ-១៩ ក៏ដោយ តែគេសង្កេតឃើញថា ហាងឆេងអត្រាប្តូរប្រាក់ប្រទេសនីមួយៗហាក់មិនសូវ មានការប្រែប្រួលអ្វីខ្លាំងគួរឱ្យកត់សម្គាល់នោះទេ ។
ជាក់ស្តែងនៅក្នុងសប្តាហ៍នេះហាង ឆេងអត្រាប្តូរប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់រៀលខ្មែរ គឺមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី ១០ខែមេសា ឆ្នាំ ២០២០មកនេះឱ្យដឹងថា ១យ៉េនជប៉ុនទិញចូល ៣៥,៨៧៣០ រៀល លក់ចេញ ៣៨,២៥៨៤ រៀល ហើយកាលពីថ្ងៃទី ៩មេសា ទិញចូល ៣៥,៨៦៤២ រៀល និងលក់ចេញ ៣៧,៨៤៧៩ រៀល ។
ក្នុងសប្តាហ៍ជាមួយគ្នានេះដែរ គឺកាលពីថ្ងៃទី ៨មេសា ១យ៉េនទិញចូល ៣៥,៩៣២៨ រៀល លក់ចេញ ៣៧,៩៧០២ រៀល ខណៈដែលកាលពីថ្ងៃទី ៧មេសាទិញចូល ៣៥,៨១៥០ រៀល ព្រមទាំងលក់ចេញ ៣៧,៨១២៨ រៀល ។
ទន្ទឹមនេះកាលពីថ្ងៃទី ៦មេសា ១យ៉េនទិញចូល ៣៥,៨១៥០ រៀល និងលក់ចេញ ៣៧,៨៤០៦ រៀល ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើ ប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ អត្ថបទសហការ
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ