ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ចម្ងល់​ពី​លោក​ខេម ក្រោយ​លេច​ឮ​ថា ខេ​ម​ចេញពី​ផលិតកម្ម​ថោ​ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​មានការ​សង្ស័យ​តារាចម្រៀង​ខេ​ម ចេញពី​ផលិតកម្ម​ថោ​ន​ទៅ​កាន់​ផលិតកម្ម​ថ្មី​មួយ ។ ពាក្យ​លេចឮ​នេះ ​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់ តើ​ជា​ការណ៍​ពិត ឬ​យ៉ាងណា ?…

រាជធានី​ភ្នំពេញ ៖ ​មានការ​សង្ស័យ​តារាចម្រៀង​ខេ​ម ចេញពី​ផលិតកម្ម​ថោ​ន​ទៅ​កាន់​ផលិតកម្ម​ថ្មី​មួយ ។ ពាក្យ​លេចឮ​នេះ ​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់ តើ​ជា​ការណ៍​ពិត ឬ​យ៉ាងណា ?

តារាចម្រៀង​ផលិតកម្ម​ថោ​ន លោក​ប៉ុន សុ​ណា​រិ​ន្ទ ហៅ​ខេ​ម ត្រូវ​គេ​សង្ស័យ​ថា ចេញពី​ផលិតកម្ម​ថោ​ន ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​ថ្មី​មួយ​ដែល​មិនសូវ​ល្បី ។ កន្លង​មក​លោក​​ក៏​ធ្លាប់​លេចឮ​ដែរ​ថា ផលិតកម្ម​ហង្ស​មាស បាន​ទាក់ទង ប៉ុន្តែ​ក្រោយមក​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ។

សា​ជា​ថ្មី​ម្តងទៀត​លេចឮ​ថា ខេ​ម អាច​នឹង​ងាក​ទៅ​ចូល​ប្រឡូក​ការងារ​នៅ​ផលិតកម្ម​ថ្មី​នោះ ព្រោះ​រវាង​​លោក និង​ថៅកែ​ផលិតកម្ម គឺ​ស្និទ្ធស្នាល​គ្នា ហើយ​មានការ​ងារផ្សេង​ៗ​ជា​ច្រើន​ទៀត​ជាមួយ​គ្នា ។ ម៉្លោះ​ហើយ​អ្នកខ្លះ​សង្ស័យ​ថា​ លោក​នឹង​ងាក​ទៅ​ចូល​ផលិតកម្ម​នោះ ។ ការ​សង្ស័យ​បែប​នេះ​សម​ទំនង​ដែរ ដោយសារ​តែ​ខេ​ម បាន​ធ្វើ​សកម្មភាព​ជា​បន្ដបន្ទាប់ ជាមួយ​ម្ចាស់​ផលិតកម្ម ។

មាន​មតិ​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទៀត​ថា ខេ​ម ដែល​ជា​តារាចម្រៀង​សំខាន់​របស់​ថោ​ន ប៉ុន្តែ​បើ​លោក​ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​ថ្មី​នោះ​ប្រាកដជា​ត្រូវ​បាន​លើក​ស្ទួយ​ថែម​មួយ​កម្រិត​ទៀត​ជា​មិន​ខាន ព្រោះតែ​អ្នកចាត់ការ​ទូទៅ​របស់​ផលិតកម្ម​ក៏​ជា​អតីត​អ្នកនិពន្ធ​របស់​ថោ​ន​ដែរ ។ ទោះជា​យ៉ាងណា​ក្ដី​អ្នកខ្លះ​ថា ​ខេ​ម មិន​អាច​ចោល​ផលិតកម្ម​ល្បី ទៅ​ចូល​ផលិតកម្ម​ថ្មី​មិនសូវ​ល្បី​នោះ​ទេ ។

លោក​ខេ​ម បាន​ឲ្យ​ដឹង​ថា ការ​ស្និទ្ធស្នាល​ជាមួយ​ឧកញ៉ា​ដែល​ជា​ថៅកែ​ផលិតកម្ម​នោះ ព្រោះ​ជា​ការ​រាប់អាន​គ្នា​ជា​យូរ​មក​ហើយ ។ ទាក់ទិន​​នឹង​ការ​ចាក​ចេញពី​ផលិតកម្ម​ថោ​ន ឬ​អត់​នោះ លោក​ខេ​ម​ថា ​នឹង​បន្ដ​ច្រៀង​ឲ្យ​ផលិតកម្ម​នេះ​រហូត​ថៅកែ​លែង​ត្រូវការ ឬ​ដេញ​លោក​ចេញ​តែ​ម្ដង ទើប​ឈប់ ។

ខេ​ម ធ្លាប់​អះអាង​ថា លោក​មាន​ជីវភាព​លំបាក​ណាស់ ជា​អ្នក​រត់​ម៉ូតូឌុប និង​ដេក​តាម​សួនច្បារ ប៉ុន្តែ​តាំងពី​បាន​ក្លាយទៅជា​តារាចម្រៀង​មក​ជីវភាព​មានការ​ប្រែប្រួល រហូត​មក​ដល់​ពេល​នេះ​មានផ្ទះ និង​រថយន្ដ​ជិះ​ដូច​គេ ។

ខេ​ម បាន​ផ្លាស់​ប្ដូរ​ជីវភាព​យ៉ាង​ឆាប់រហ័ស​នៅ​ពេល​ដែល​រូបគេ​បាន​ក្លាយទៅជា​តារាចម្រៀង​សំខាន់​របស់​ថោ​ន ដោយ​បច្ចុប្បន្ន​តារាចម្រៀង​ដែល​មានស្រុក​កំណើត​ពី​ខេត្តកំពង់ឆ្នាំង​រូប​នេះ មានផ្ទះ​វីឡា និង​ជិះ​រថយន្ដ Range Rover ទៀត​ផង ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ