ក្រសួង​ពន្យារពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំនេះ


ក្រសួងថ្ងៃនេះបានប្រកាសស្ដី​ពី​ការ​ពន្យារពេល​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ដោយ​ក្រសួង​នឹង​កំណត់ និង​ជម្រាប​ជូន​អំពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​នៅ​ពេល​ក្រោយ​ ។ នេះបើយោងតាមផេកក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ​ក្នុង​ស្មារតី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​បាន​បាន​ធ្វើការ​ណែនាំ​យ៉ាង​ដូច្នេះ​ថា ​៖
១. ពន្យា​ពេល​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​សិក្សា ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៣​ ខែសីហា ឆ្នាំ​២០២០ ​ដល់​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ​២០២០ ។​ក្រសួង​នឹង​កំណត់ និង​ជម្រាប​ជូនដំណឹង​ជូន​អំពី​ការ​បរិច្ឆេទ​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេល​ក្រោយ​ ។

២. ពន្យា​ពេល​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យ​សិក្សា​ទុតិយភូមិ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧​ ខែសីហា ឆ្នាំ​២០២០​ដល់​ថ្ងៃ​ទី​៩ ​ខែសីហា ​ឆ្នាំ​២០២០ ។ ក្រសួង​នឹង​កំណត់ ជម្រាប​ជូន​អំពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​សញ្ញា​ប ត្រ​នេះ​នៅ​ពេល​ក្រោយ​។

៣. ការ​បរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យសុំ​ចុះ​ឈ្មោះ​ប្រឡង និង​ការ​ផ្តល់​សំណុំ​លិខិត​ចុះ​ឈ្មោះ​ប្រឡង​សម្រាប់​បេក្ខជន​គ្រប់​ប្រភេទ (​ទាំង​Hard និង Soft Copy) ត្រូវ​បញ្ជូន​មក​ក្រសួង​(​នាយកដ្ឋាន​កិច្ចការ​ប្រឡង​) តាម​កាលកំណត់​ដើម្បី​រៀបចំ​ប្រឡង​នៅ​ពេល​ក្រោយ​។

៤.​សិ​ស្សា​នុ​សិក្សា​ទាំងអស់​ត្រូវធ្វើ​ស្វ័​យ​សិក្សា​នៅ​តាម​ផ្ទះ ដោយ​ប្រើប្រាស​សៀវភៅ​សិក្សា​គោល និង​តាម​រយៈពេល​អេ​ឡិច​ត្រូ​និ​ច (E-Leaning) ដែល​មាននៅ​ក្នុង​គេ​ហ​ទំព័រ​ផ្លូវការ​របស់​ក្រសួងរួម​មាន​៖ YuTube ផ្លូវការ​របស់​ក្រសួង Facebook …៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ