ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ១២០​នាក់ថ្មី សរុប១.៧៧១​ករណី


ទីក្រុង​បាងកក ៖ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ បាន​និយាយ​ថា មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១២០​ករណី​បន្ថែម​ទៀត និង​មាន​អ្នក​ស្លាប់២​នាក់ទៀត នៅ​ថ្ងៃ​ពុធ ទី​០១ មេ​សា ២០២០នេះ ខណៈថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីសប្តាហ៍មុន ។

តួលេខ​ថ្មី​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប នៅ​ទូ​ទាំង​ប្រទេស​ថៃ កើន​ដល់ ១.៧៧១​ករណី និង​អ្នក​ស្លាប់​ចំនួន ១២​នាក់​។

អ្នក​ស្លាប់​ថ្មី​ទាំង​២​នាក់ រួម​មាន ទី​១ បុរស​ជនជាតិ​ថៃ អាយុ​៧៩​ឆ្នាំ​មក ពី​ខេត្ត​ភាគ​ខាងត្បូង ដែល​បាន​ចូលរួម​ពិធី​មួយ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពីដើម​ខែមីនា និង​ទី​២ អ្នកជំនួញ អាយុ​៥៨​ឆ្នាំ​ម្នាក់ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​កាលពី​ខែ​មុន ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ