ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង ៖ អ្នក​បាត់​បង់​ជីិវិត​ឡើង​​​ដល់​៣.៥២៣​នាក់​​ក្នុង​បណ្តា​​មន្ទីរ​ពេទ្យ

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ​បន្ត​ខ្លាំងក្លា​នៅ​បារាំង ដែល​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ឡើង​ដល់​៣.៥២៣​នាក់​ហើយ​ក្នុង​បណ្ដា​មន្ទីរពេទ្យ គិតដល់​ថ្ងៃ​ទី​៣១ ខែ​​មីនា។ យោង​តាម​អគ្គនាយក​សុខាភិបាល​បារាំង​លោក​ JEROME…

ប្រទេស​បារាំង ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ​បន្ត​ខ្លាំងក្លា​នៅ​បារាំង ដែល​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ឡើង​ដល់​៣.៥២៣​នាក់​ហើយ​ក្នុង​បណ្ដា​មន្ទីរពេទ្យ គិតដល់​ថ្ងៃ​ទី​៣១ ខែ​​មីនា។

យោង​តាម​អគ្គនាយក​សុខាភិបាល​បារាំង​លោក​ JEROME SALOMON​ថា មក​ទល់​ពេល​នេះ​មនុស្ស​៣.៥២៣​នាក់​បាន​​បាត់​បង់​ជីវិត​​នៅ​បារាំង​ក្នុង​មន្ទីរពេទ្យ ជាមួយ​អ្នក​បាត់​បង់​ជីវិត​​​ថ្មី​៤៩៩​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ​ចំណែក​មនុស្ស​៩.៤៤៤​នាក់​បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ ចាប់តាំងពី​ថ្ងៃ​ទី​១ ​មីនា ​មក​។

លោក ​JEROME SALOMON​ បញ្ជាក់​ម្យ៉ាងទៀត​ថា មនុស្ស​២២.៧៥៧​នាក់​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​​មន្ទីរពេទ្យ ដោយសារ​ឆ្លង​វីរុស​នៅ​បារាំង​។ ក្នុង​ប្រទេស​បារាំង​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​មាន​ដល់​ជាង​៥២.០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ