ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ជួប​វិបត្តិ​សារី អ្នក​នាង ឈួ​ន សុវណ្ណ​​ឆៃ បង្ខំ​ផ្អាក​ថត​កណ្តាល​ទី ព្រោះ​តែ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ឈួ​ន សុវណ្ណ​ឆៃ បាន​ចិញ្ចឹម​ឱកាស​ជា​ច្រើន​ខែ​មក​ហើយ ថា នឹង​ពាំនាំ​បទ​ចម្រៀង​ល្អ​ៗ ខណៈ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ដល់ ហើយ​រាំ​សប្បាយ​ពេល​ចូល​ឆ្នាំ​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ឈួ​ន សុវណ្ណ​ឆៃ បាន​ចិញ្ចឹម​ឱកាស​ជា​ច្រើន​ខែ​មក​ហើយ ថា នឹង​ពាំនាំ​បទ​ចម្រៀង​ល្អ​ៗ ខណៈ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ដល់ ហើយ​រាំ​សប្បាយ​ពេល​ចូល​ឆ្នាំ​។ យ៉ាងណា អ្នក​នាង​សម្រុក​ដល់​ពាក់កណ្តាល​ទី ថត និង​សម្តែង រួច​ក៏​ផ្អាក​មក​វិញ ព្រោះ​បរិយា​កាស​មេរោគ​កូ​វី​ដ​១៩ កំពុង​ផ្ទុះ​ឡើង​រាល់ថ្ងៃ​ពេក​។

ឱកាស​បុណ្យចូលឆ្នាំ​នេះ តារាចម្រៀង អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ បាន​បញ្ចេញ MV ២​បទ​យ៉ាង​រស់​រវើក ដោយ​បទ​ចម្រៀង​របស់​អ្នក​នាង គឺ​សុទ្ធតែ​ជា​ប្រភេទ​បទ Original Song និង​មាន​លក្ខណៈ​ជា​ចង្វាក់​បែប​ខ្មែរ​សប្បាយ​ៗ សម្រាប់​ការ​រាំ​លេង​តែ​ម្ដង​។

យ៉ាងណាមិញ អ្នក​នាង​បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត ដែល​អ្នក​នាង​ត្រូវ​ផលិត MV បួន​បទ​នៅ​អំឡុង​មុន​ចូល​ឆ្នាំ​នេះ តែ​ដោយសារ​តែ​បញ្ហា​ផ្ទុះ​ជំងឺ​កូ​វីត​១៩ បាន​បង្ខំ​ឱ្យ​អ្នក​នាង​សម្រេចចិត្ត​ផ្អឹប​ចោល ដោយ​បញ្ចេញ​បាន​ត្រឹមតែ​២​បទ​ខុស​គម្រោង​។

អ្នកគាំទ្រ​អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ មិន​តិច​ទេ សរសើរ​ថា តារា​ស្រី​រូប​នេះ នៅ​តែ​អាច​រក្សា​ភាព​លេចធ្លោរ​នៅ​ក្នុង​វិស័យ​ចម្រៀង​បាន ខណៈ​ដែល​តារាចម្រៀង​ជំនាន់​អ្នក​នាង​ចាប់ផ្ដើម​ធ្លាក់​កូដ និង​ស្ទើរតែ​បាត់ឈ្មោះ​ពី​ការ​គាំទ្រ​នៅ​ក្នុង​វិស័យ​ចម្រៀង បើ​ទោះជា​នៅ​បន្ត​អាជីព​។

អ្នក​នាង​នៅ​តែ​រំលេច​ស្ទីល​ទាក់ទាញ​ក្នុង​នាម​ជាតា​រា​ស្រគត់ស្រគំ និង​ថ្លៃថ្នូរ ព្រម​ជាមួយនឹង​ការ​បញ្ចេញ​បទ​ចម្រៀង ដែល​មាន​ទឹកដម​សំលេង​ត្រូវ​ត្រចៀក ស្រប​តាម​បរិបទ​នៃ​ឱកាស​បុណ្យ​ទាន។

ជាក់ស្ដែង MV ២​បទ​របស់​អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ ក្រោម​ចំណងជើង​ថា «​ក​ន្ត្រឹ​ម​ក្រមុំ​» និង​បទ «​កូន​ម៉ែ​» ដែល​ទើបតែ​ចេញ​ក្ដៅ​ៗ​មុន​នេះ គឺ​អ្នក​ណា​ក៏​សរសើរ​ថា ទាក់ទាញ​ទាំង​ចង្វាក់ ទាំង​ទឹកដម​សំលេង និង​ស្ទីល​តុបតែង​កាយ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់សម្គាល់ គឺ​អ្នក​នាង​នៅ​តែ​មាន​រូប​សម្រស់​ក្មេង​ជាង​វ័យ និង​ពូកែ​លេង​ស្ទីល​ប្លែក​ៗ ត្រូវ​តាម​បរិបទ​។

អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ បញ្ជាក់​ថា អ្នក​នាង​បាន​ថត​ចម្រៀង​ចំនួន​៤​បទ សម្រាប់​អបអរ​ចូល​ឆ្នាំ បើ​ទោះជា​បញ្ហា​កូ​វី​ដ​១៩ បង្ក​ការ​ភ័យ​បារម្ភ​។ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​សម្រេចចិត្ត​មិន​ផលិត​២​បទ​ទៀត ដែល​បាន​គ្រោងទុក​នោះ​ដដែល ដោយសារ​តែ​ក្រុមការងារ ក៏​មិន​ចង់​ប្រថុយប្រថាន​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ ចៀង​វាង​វិបត្តិ​សារី ។ ស្របគ្នា​ដែល​អ្នក​នាង​ក៏​ត្រូវការ​រក្សា​សុវត្ថិភាព​។

អ្នក​នាង​ថា ២​បទ​ដែល​មិន​បាន​ផលិត​ជា MV ដើម្បី​បញ្ចេញ​នោះ​សុទ្ធតែ​ជា​បទ​ល្អ​ៗ តែ​ដោយ​សារ​តែ​មិន​ចង់​ផលិត​ក្នុង​ស្ថានភាព​ភ័យ​បារម្ភ​។ អ្នក​នាង​បន្ត​ថា ២​បទ​ដែល​បាន​បញ្ចេញ​មុន​នេះ មិន​ត្រឹមតែ​មាន​សិល្បករ​ល្បី​ៗ​ចូលរួម​សម្ដែង​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ក្មួយ​ស្រី​របស់​អ្នក​នាង​២​រូប ចូលរួម​សម្ដែង​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ