ធា​រី ច​ន្ថា​ប៊ី​ន ៖ ៦​គន្លឹះ​ដើម្បី​រាង​កាយ​រឹង​មាំ និង​សុខភាព​ល្អ អំឡុង​ពេល​នៅផ្ទះ បង្ការ​ការ​ឆ្លង​វីរុស កូ​វី​ដ​១៩


អំឡុង​ពេល​ស្នាក់​នៅផ្ទះ​ចៀសវាង​ការ​ដើរហើរ​ចេញ​ទៅ​ក្រៅ ដែល​ងាយ​នឹង​ឆ្លង​វីរុស​រាតត្បាត​កូ​វី​ដ​១៩ កីឡាករ​តំណាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ធា​រី ច​ន្ថា​ប៊ី​ន បាន​បង្ហើប​ពី​វិធីសាស្ត្រ​ចម្បង​ខ្លះ​ៗ ដែល​កីឡាករ​បាល់ទាត់​នៅ​ស្ទើរ​ទូ​ទាំង​ពិភពលោក​បាន​អនុវត្ត ដើម្បី​ថែរក្សា​រូបរាង​កាយ និង​សុខភាព​ឲ្យ​ល្អ​ដូច​ខាងក្រោម ៖

1.​ ​ហាត់ប្រាណ​ដូច​ជា​លោតអន្ទាក់ ទាត់​បាល់​ផ្ទប់​ជញ្ជាំង រត់​លើ​ម៉ាស៊ីន​ប្រមាណ ៥ គីឡូម៉ែត្រ​ជាដើម ក្នុង​មួយ​ថ្ងៃ និង​ធ្វើ​ឱ្យ​បាន​រាល់ថ្ងៃ ។

2.​ ​ទទួលទាន​តែ​អាហារ​ដែល​មាន​ផ្ទុក​អាហារូបត្ថម្ភ​គ្រប់គ្រាន់ សម្បូរ​វីតាមីន និង​ប្រូតេអ៊ីន ជា​ពិសេស​អាហារ​ពេល​ល្ងាច​ត្រូវ​ញុំ​ា​តែ​បន្លែ​ប៉ុណ្ណោះ មិន​ត្រូវ​ញុំ​ាំ​សាច់​ទេ ។

3.​ ​ទទួលទាន​ទឹក​មិន​តិច​ជាង​២​លី​ត្រ​ទេ ។ យក​ល្អ គួរ​ពិសា​ឱ្យ​បាន ៣​លី​ត្រ ក្នុង​មួយ​ថ្ងៃ ។

4.​ ​ទទួលទានដំណេក​ប្រមាណ ៧ ទៅ ១០ ម៉ោង ។ ប៊ី​ន តែងតែ​ចូល​គេង​នៅ​ម៉ោង ១០ យប់ និង​ភ្ញាក់​នៅ​ម៉ោង ៧​ព្រឹក ។

5.​ ​ធ្វើ​កិច្ចការ​ផ្ទះ​ដូច​ជា​សម្អាតផ្ទះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​បញ្ចេញ​ថាមពល បើ​អស់កម្លាំង​ខ្លាំង​ពេក​អ្នក​ក៏​អាច​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បន្ថែម​បាន​ផង​ដែរ ។

ជា​ចុង​ក្រោយ លោក​ក៏​បាន​ក្រើនរំឭក​ថា​៖ «​ដើម្បី​ទទួល​បាន​សុខភាព​ល្អ រាង​កាយ​រឹង​មាំ​ត្រូវ ការ​ការ​អត់ធ្មត់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ។ ហើយ​ក្នុង​ការ​ការពារ​វីរុស​កូ​វី​ដ​១៩ ត្រូវ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា កុំ​ចេញ​ក្រៅ បើ​មិន​ចាំបាច់ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ។ ខ្ញុំ​តំណាង​ឱ្យ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់ សូម​ទទួល​បាន​សុខ ភាព​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​ទាំងអស់​គ្នា​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ