ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wuhan ត្រៀមខ្លួន​បើក​ទីក្រុង​ឡើង​វិញក្រោយ​ធូរស្រាល​ពី​កូ​វី​ដ​១៩

4 ឆ្នាំ មុន

យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ចិន​បានឱ្យ​ដឹង​ថា ទីក្រុង Wuhan នឹង​បើក​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ក្រុង​ដោយ​សេរី​នៅ​ថ្ងៃ​ទី​៨ ខែមេសា ដោយ​ផ្នែក​ផ្សេង​ទៀត​នៃ​ខេត្ត Hubei បាន​បញ្ចប់​ការ​បិទទ្វារ​នៅ​ថ្ងៃនេះ​។ រដ្ឋាភិបាល​ខេត្ត​បាន​និយាយ​កាលពី​ម្សិលមិញ​ថា តំបន់​ផ្សេង​ទៀត​ក្រៅពី​តំបន់…

យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ចិន​បានឱ្យ​ដឹង​ថា ទីក្រុង Wuhan នឹង​បើក​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ក្រុង​ដោយ​សេរី​នៅ​ថ្ងៃ​ទី​៨ ខែមេសា ដោយ​ផ្នែក​ផ្សេង​ទៀត​នៃ​ខេត្ត Hubei បាន​បញ្ចប់​ការ​បិទទ្វារ​នៅ​ថ្ងៃនេះ​។

រដ្ឋាភិបាល​ខេត្ត​បាន​និយាយ​កាលពី​ម្សិលមិញ​ថា តំបន់​ផ្សេង​ទៀត​ក្រៅពី​តំបន់ Wuhan នឹង​ស្តារ​ចរាចរ​នៅ​ខាងក្រៅ​វិញ​នៅ​ថ្ងៃនេះ ហើយ​ប្រជាជន​នឹង​ត្រូវ​បង្ហាញ​លេខ​កូដ​សុខភាព ដែល​ជា​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព​ឌី​ជី​ថ​ល ដែល​ចេញ​ដោយ​ខេត្ត នៅ​ពេល​ចាក​ចេញពី​ខេត្ត​។

ទីក្រុង Wuhan នឹង​បន្ត​ការ​គ្រប់គ្រង​ចរាចរណ៍​តឹងរ៉ឹង​រហូត​ដល់​ថ្ងៃ​ទី​៨ ខែមេសា​។ ទោះ​យ៉ាងណា​ចាប់ផ្តើម​ពី​ថ្ងៃនេះ ពលករ​ចំណាកស្រុក​នៅ Wuhan ដែល​មាន​លេខ​កូដ​សុខភាព​បៃតង​និង​មាន​បំណង​ត្រលប់​ទៅ​ធ្វើការ​នៅ​ខាងក្រៅ​ទីក្រុង អាច​ត្រូវ​បាន​ដឹក​ជា​ក្រុម​ដោយ​ផ្ទាល់​ទៅ​ទិស​ដៅ​របស់​ពួក​គេ បន្ទាប់​ពី​ឆ្លងកាត់​ការ​ធ្វើតេស្ត​អាស៊ីត​នុយក្លេអ៊ែរ​សម្រាប់​កូ​វី​ដ​១៩​។

អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ដែល​មាន​លេខ​កូដ​សុខភាព​បៃតង​នឹង​អាច​ចាក​ចេញពី​ទីក្រុង​នៅ​ថ្ងៃ​ទី​៨ ខែមេសា​។ ប្រជាជន​មក​ពី​ខេត្ត​ផ្សេង​ទៀត នឹង​អាច​ធ្វើ​ដំណើរ​ក្នុង​ខេត្ត​ដោយ​មាន​លេខ​កូដ​សុខភាព​ដែល​ចេញ​ដោយ​តំបន់​ខេត្ត​ដើម​របស់​ពួក​គេ​។

សេចក្តី​ប្រកាស​បាន​និយាយ​ថា​ការ​បើក​ស្ថាប័ន​អប់រំ​នៅ​តែ​ត្រូវ​បាន​ពន្យារពេល ហើយនឹង​ត្រូវ​បាន​កំណត់​នៅ​ពេល​ក្រោយ​។ រដ្ឋាភិបាល​ខេត្ត​បាន​ជម្រុញ​ឱ្យ​គ្រប់​មូលដ្ឋាន​ទាំងអស់​ត្រូវ​ការពារ​យ៉ាង​តឹង​រឹង​នូវ​ហានិភ័យ ដែល​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​លំហូរ​ប្រជាជន​និង​ការ​ប្រមូលផ្តុំ​និង​ឆ្លើយ​តប​ឱ្យ​បាន​ត្រឹមត្រូវ ចំពោះ​ហានិភ័យ​ដែល​បាន​នាំ​ចូល​។

គណៈកម្មាធិការ​ក៏​បាន​ស្នើ​សុំ​កែ​លម្អ​ការ​រៀបចំ​ការងារ ដើម្បី​ធានា​បាន​នូវ​ចរាចរណ៍​មាន​សុវត្ថិភាព​និង​មាន​សណ្តាប់ធ្នាប់ និង​ជម្រុញ​ការ​បន្តការងារ​និង​ផលិតកម្ម ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​និង​ស្តា​រការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ