ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត OPPO Find X2 Pro 5G មាន​​លក់​នៅ​កម្ពុជា​ហើយ តម្លៃ​ត្រឹមតែ $1,299 ប៉ុណ្ណោះ បន្ថែម​កាដូ​កក្រើក​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO ដាក់​លក់​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ស៊េរី​ថ្មី OPPO Find X2 Pro…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO ដាក់​លក់​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ស៊េរី​ថ្មី OPPO Find X2 Pro 5G ដែល​បំពាក់​នូវ​អេ​ក្រង់​ល្អ​ឯក ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​សម្បូរ​បែប​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ $1,299 ចាប់ពី​ថ្ងៃនេះ​តទៅ ។

អតិថិជន​អាច​អញ្ជើញ​ទៅ​ទទួលយក​ទូរស័ព្ទ Find X2 Pro 5G នៅ​ហាង​លក់​ទូរស័ព្ទ​ដែល​ខ្លួន​បាន​កក់​ទុក​មុន ចាប់ពី​ថ្ងៃនេះ​តទៅ ។ សម្រាប់​អ្នក​ដែល​ខកខាន​មិន​បានក​ម្ម៉​ង់​ទុក​មុន​អាច​ទិញ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ម៉ូ​ដែល​នេះ ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ $1,299 នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា ជាមួយនឹង​ការ​ផ្តល់​ជូន​កញ្ចប់​កាដូ OPPO VOOC Power Bank 10000 mAh និង​ស៊ី​ម​ស្មា​ត​លេខ​ពិសេស (Silver) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្មង​រយៈពេល 52 ស​ប្តា​ហ៍ ដែល​ស្មើ​តម្លៃ​សរុប $179 ។

អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹង​ថា «​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល Find X2 Pro 5G កំពុង​ទទួល​បាន​ប្រជាប្រិយភាព និង​ការ​កក់​ទុក​មុន​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​ទូលំទូលាយ​ដល់​អ្នក​ប្រើប្រាស់​របស់​យើង OPPO ថ្ងៃនេះ ប្រកាស​ដាក់​លក់​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​ល្អ​ឯក OPPO Find X2 Pro 5G ក្នុង​តម្លៃ​ត្រឹមតែ $1,299 ។ លោក​អ្នក​អាច​តេស្ត​សមត្ថភាព​ពិត OPPO Find X2 Pro 5G នៅ​តាម​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO ទូ​ទាំង​ប្រទេស​ប្រកបដោយ​សុវត្ថិភាព​បំផុត​ព្រោះ ទូរស័ព្ទ​ត្រូវ​បាន​សម្អាត​រៀង​រាល់ ២ ម៉ោង​ម្តង ទីតាំង Showroom ត្រូវ​បាន​សម្អាត ២ ដង​ក្នុង​មួយ​ថ្ងៃ និង​ទឹក​អាល់កុល​លាង​សម្អាត​ដៃ​របស់​លោក​អ្នក ។

ស្មា​ត​ហ្វូ​ន Find X2 Pro 5G មាន​អេ​ក្រង់​កោង​លាត​គ្មាន​គែម កម្រិត​កំពូល 120​ហឺត Refresh Rate មាន​កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្ម​ជាតិ​​រស់​រវើក 10bit 1​ពាន់​លាន​ពណ៌ ងាយស្រួល​សម្រាប់​ទស្សនា​វី​ដេ​អូ​ខ្សែភាពយន្ត ព័ត៌មាន ឬ​លេង​ហ្គេ​ម ដោយ​ពុំ​ចាំបាច់​ភ័យ​ព្រួយ​បញ្ហា​ឈឺភ្នែក ព្រោះ​អេ​ក្រង់​របស់​វាទ​ទួល​បាន​វិញ្ញាបនបត្រ​ផ្នែក​សុខភាព​ភ្នែក​ជា​ផ្លូវការ​ពី​ស្ថាប័ន​ភ្នែក​ដែល​មានបទពិសោធន៍​ជិត 150 ឆ្នាំ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ TÜV Rheinland កាមេរ៉ា​មុខ​ទម្លុះ​អេ​ក្រង់ ទំហំ 32MP ជាមួយនឹង​បច្ចេកវិទ្យា AI Beauty ថតរូប​វី​ដេ​អូ​ស្អាត​កប់​សារី មិន​ខ្លាច​ថតរូប​ស៊ែ​ល​ហ្វី​ពេល​យប់​ជាមួយនឹង Ultra Night Selfie និង​វី​ដេ​អូ​ព្រាល​ផ្ទៃ​ក្រោយ Video Bokeh ។

ផ្នែក​ខាងក្រោយ​នៃ OPPO Find X2 Pro 5G ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ប្រណីត​ជាមួយនឹង​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ​ខាប់ ប្រភេទ​សេ​រ៉ា​មិច​សុទ្ធ និង​ពណ៌​ទឹកក្រូច ប្រភេទ​ស្បែក​គុណភាព​ខ្ពស់ មិន​ប៉ះ​ព៉ា​ល់​បរិស្ថាន​, ការពារ​ទឹក និង​ប្រេង​, ទន់​រលោង ប្រកបដោយ​ឧត្តមភាព មាន​កាមេរ៉ា​ក្រោយ​បី​គ្រាប់ ដែល​កាមេរ៉ា​មេ ទំហំ 48​មេ​ហ្គា​ភិ​ច​ស៊ែ​ល ជា​កាមេរ៉ា​លំដាប់​អាជីព 12bit (​ប៊ីត​) ប្រើប្រាស់​សេន​ស័​រ Sony IMX689 ឈានមុខ​គេ បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS+EIS) អាច​ផលិត​រូបភាព​ច្បាស់​ស្អាត​ល្អ​នៅ​ពេល​យប់ និង​ថត​វី​ដេ​អូ HDR ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ការ​កុង​ពន្លឺ កាមេរ៉ា​ទី 2 ទំហំ 48 មេ​ហ្គា​ភិ​ច​ស៊ែ​ល អាច​ថតរូប​បែប Macro និង​ប្លង់​ទូលាយ 120 ដឺ​ក្រេ មាន​ស្ថេ​រ​ភាព ទប់​លំនឹង​ល្អ​ឥត​ខ្ចោះ និង កាមេរ៉ា​ទី 3 ទំហំ 13 មេ​ហ្គា​ភិ​ច​ស៊ែ​ល ជា​កាមេរ៉ា​ហ្សូ​ម​បាន​ប្រវែង​វែង 10x Hybrid Zoom និង 60x Digital Zoom ។

OPPO Find X2 Pro 5G ប្រើប្រាស់​បន្ទះ​ឈី​ប 5G ខ្នាត​កំពូល Snapdragon 865 អម​ដោយ​រ៉េ​ម​យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ​ដោយ ColorOS 7.1 (Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វី​ដេ​អូ Soloop2.0 អាច​ទ្រទ្រង់​បច្ចេកវិទ្យា 5G មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​ពេញ 100% ត្រឹម 38 នាទី​) ។ ជា​ពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68 ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេ​ក្រង់​សុវត្ថិ​ភាព​បំផុត​, Wi-Fi ជំនាន់​ទី 6 ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង​បច្ចេកវិទ្យា Dolby Atmos សំឡេង​បែប Stereo ពីរោះ​រណ្តំ​ចិត្ត ។

សរុប​មក​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Find X2 Pro គឺជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ក្នុង​យុគសម័យ​បច្ចេកវិទ្យា 5G ដែល​ត្រូវ​បាន​ទទួលស្គាល់​គុណភាព​កម្រិត​ខ្ពស់​ដោយ​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន ដូច​ជា ចំណាត់ថ្នាក់​លេខ 1 លើ​ការ​ថតរូប​ពី DXOMark ជាមួយ​ពិន្ទុ 124, សមត្ថភាព​បង្ហាញ​លើ​អេ​ក្រង់​កម្រិត​ខ្ពស់​លំដាប់ A+ ពី DisplayMate និង 65W SuperVOOC 2.0 ដែល​ជា​បច្ចេកវិទ្យា​សាក​ថ្ម​លឿន និង​សុវត្ថិភាព​ឈានមុខ​គេ​លើ​ទីផ្សារ ដោយ​ស្ថាប័ន TÜV Rheinland​។ វា​ជា​ការ​លាតត្រដាង​នូវ​ភាពល្អ​ឥត​ខ្ចោះ​នៃ​ទូរស័ព្ទ​ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន OPPO ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ 2020 ហើយ​មាន​តម្លៃ​លក់​ត្រឹមតែ $1,299 តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ