ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុងដា​ឌ្រីមសេ១២៥ ពន្លះ​ពីក្រោយ​ម៉ូតូ​វីវ៉ាពេញ​ទំហឹង​នៅ​ផ្លូវ​២០០៤ របួស​ធ្ងន់៣​នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ហុង​ដា ឌ្រីម សេ១២៥ មួយ​គ្រឿង​​គេច​ពី​គេតាម​ដេញ​វាយ​​បណ្តាល​ឱ្យ​ជ្រុល​ទៅបុក​ពី​ក្រោយ​អ្នក​រត់ម៉ូតូ​​ឌុប​​​​ដួល​រង​របួស​ធ្ងន់​៣​នាក់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១១ និង ៤០​នាទី យប់ ថ្ងៃទី ១៨ កញ្ញា ២០១៤ នៅ​ចំណុចមុខ ខេធីវី ម៉ូឌែន​ស៊ីធី តាម​បណ្តោយ​ផ្លូវ​

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ហុង​ដា ឌ្រីម សេ១២៥ មួយ​គ្រឿង​​គេច​ពី​គេតាម​ដេញ​វាយ​​បណ្តាល​ឱ្យ​ជ្រុល​ទៅបុក​ពី​ក្រោយ​អ្នក​រត់ម៉ូតូ​​ឌុប​​​​ដួល​រង​របួស​ធ្ងន់​៣​នាក់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១១ និង ៤០​នាទី យប់ ថ្ងៃទី ១៨ កញ្ញា ២០១៤ នៅ​ចំណុចមុខ ខេធីវី  ម៉ូឌែន​ស៊ីធី តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់កាកាប ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​នៅមុន​ពេល​កើត​ហេតុ​ គេឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ​មួួយ​គ្រឿង ពាក់ស្លាកលេខ​ភ្នំពេញ​1PE-8667 ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​ផ្លូវ​២០០៤ ក្នុង​ទិសដៅពី​កើត​ទៅលិច ខណៈមក​ដល់ចំណុច​កើត​ហេតុ​ក៏បាន​ជិះ​ទៅបុក​ពីក្រោយ​ម៉ូតូ​វីវ៉ា​​ មួយ​គ្រឿង ពណ៌​ខ្មៅពាក់ស្លាក​លេខ​ភ្នំ​ពេញ 1Z-0620 បើកដោយ​​បុរស​ម្នាក់​ជិះ​ស្រប​ទិសគ្នា​តាម​ផ្លូវ​២០០៤ ពេញ​ទំហឹង​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់ ចំណែក​បុរស​ជិះ​ម៉ូតូ​វីវ៉ា ដែល​មាន​មុខ​របរ​រត់ម៉ូតូ​ឌុប រង​របួស​ធ្ងន់​ហើយ​ត្រូវ​ក្រុម​មិត្តភក័ក្រ្ត របស់​យុវ​ជន​បើក​ម៉ូតូ​បង្ក វាយ​បន្ថែម​ធ្វើ​ឱ្យ​​របួស​កាន់តែ​ធ្ងន់​ធ្ងរថែមទៀត ។

ក្រោយ​ពេល​កើតហេតុ​​គេឃើញ​សមត្ថ​កិច្ច​ចុះ​មក​វាស់វែង ហើយ​ក្រុម​បក្ស​ពួក​យុវជន​បើ​ក​ម៉ូតូ​បង្ក បាន​សម្តែង​អកប្បកិរិយា ច្រង៉េង​ច្រង៉ាង ដាក់សមត្ថកិច្ច​និង​ឈ្លោះ​គ្នា​ជា​មួយ​សមត្ថកិច្ច​ទៀត​ផង ។​ តែទោះ​​ជាយ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនរង​គ្រោះ​ទាំង​៣​នាក់​ទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ​ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិ​វិធី​ជាក្រោយ​។