ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់​រឿង COVID-19 កូរ៉េ​ខាងជើង​បន្ត​បា.ញ់​មី​សី​ុ​ល

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​ YONHAP​ ថា ខណៈ​ដែល​ពិភពលោក​ទាំងមូល​កំពុង​មាន​ការ​ភ័យ​ជ្រួល​ច្របល់ ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ ខែ​​មីនា…

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​ YONHAP​ ថា ខណៈ​ដែល​ពិភពលោក​ទាំងមូល​កំពុង​មាន​ការ​ភ័យ​ជ្រួល​ច្របល់ ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ ខែ​​មីនា ឆ្នាំ​២០២០ បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​សំដៅ​ទៅ​សមុទ្រ​ជប៉ុន ដែល​នោះ​ប្រហែលជា​មី​ស៊ីល​បាលី​ស្ទិ​ក​រយៈ​ខ្លី​។

មី​ស៊ី​ល​ទាំងនេះ​ត្រូវ​បាន​បាញ់​ចេញពី​ខេត្ត​PYONGAN​ខាងជើង ហើយ​កងទ័ព​កូរ៉េ​ខាងត្បូង​ចាត់​ទុក​ការ​បាញ់​មី​ស៊ីល​ទាំងនេះ​ថា មិន​សមទល់​តែ​សោះ បើ​គិត​ពី​ស្ថានភាព​លំបាក​នា​ពេល​បច្ចុប្បន្ន ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ ដោយសារ​វីរុស​COVID-19​។ កូរ៉េ​ខាងជើង​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ឆ្លង​វីរុស​នេះ​នៅឡើយ​លើ​ដែនដី​ខ្លួន ក៏​ទោះបី​នៅ​កូរ៉េ​ខាងត្បូង​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​នោះ​ក្ដី​។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​បញ្ជូន​សារលិខិត​មួយ​ច្បាប់​មក​កាន់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ៊​ន ដោយ​សម្ដែង​ពី​បំណង​ចង់​កែ​លម្អ​ទំនាក់់ទំនង​រវាង​ប្រទេស​ទាំង​២ និង​ដោយ​ស្នើ​ផ្ដល់​ជំនួយ ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស ​COVID-19​។ នេះ​ជា​ការ​អះ​អាង​របស់​លោកស្រី​គី​ម​យ៉ូ​ជុង​ប្អូនស្រី​ពៅ​របស់​លោក​គី​ម​ជុង​អ៊ុ​ន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​ស្រិ​គី​ម​យ៉ូ​ជុង​និយាយ​ថា សារលិខិត​នេះ​ជា​គំរូ​ល្អ​មួយ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ពិសេស​និង​ម៉ឺង​ម៉ាត់ រវាង​លោក​ត្រាំ​និង​លោក​គី​ម​។

នៅ​កូរ៉េ​ខាងត្បូង​កងទ័ព​បាន​តាមដាន​មើល​ក្រែង​មានការ​បាញ់​មី​ស៊ីល​ឯទៀត​ៗ​ហើយ​ស្ថិត​ក្នុង​សភាព​ប្រុង​ជើងការ​។

កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​៩៨​នាក់
ប្រទេស​កូរ៉េ​ខាងត្បូង​រាយការណ៍​ពី​អ្នក​ឆ្លង​វីរុស​ថ្មី​៩៨​នាក់​នា​ថ្ងៃ​ទី​២២​មីនា ដែល​មានការ​ចុះ​ថយ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ឆ្លង​១៤៧​នាក់​នា​ថ្ងៃមុន​នេះ ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​​ឡើង​ដល់​៨.៨៩៧​នាក់ ខណៈ​ការ​ព្រួយបារម្ភ​នៅ​តែ​មាន លើ​ការ​ហក់​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ឆ្លង​នាំ​មក​ពី​បរទេស​។

រហូត​មក​ទល់​ពេល​នេះ​អ្នក​ជំ​ងឹ​១០៤​នាក់​ភាគច្រើន​ជា​មនុស្ស​ចាស់ បាន​ត្រូវ​បាត់​បង់​ជីវិត​​នៅ​កូរ៉េ​ខាងត្បូង​ដោយសារ​វីរុស​។ សង្វា​ក់​នៃ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ បង្ហាញ​ពី​សញ្ញា​នៃ​ការ​ចុះ​ថយ​។ ​អាជ្ញាធរ​ក៏​តាមដាន​ដែរ បណ្ដា​អ្នក​ឆ្លង​ថ្មី​មក​ពី​បរទេស ខណៈ​មាន​អ្នក​ឆ្លង​បែប​នោះ​១១​នាក់​ទៀត​ហើយ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​។

កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​ធ្វើតេស្ត​លើ​មនុស្ស​ទាំងអស់ ដែល​មក​ពី​បណ្ដា​ប្រទេស​អឺរ៉ុប ហើយ​ស្នើ​ដល់​បណ្ដា​អ្នក​ធ្វើតេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន ឲ្យ​ប​ង្វាំ​ង​ខ្លួ​ន​ឯង​ដោយ​ស្ម័គ្រចិត្ត​នៅ​ដាច់​ពី​គេ​ក្នុង​ដំណាក់​កាលកំណត់​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ