ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ​នៅ​បារាំង​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ឡើង​៥៦២​នាក់​ហើយ

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ តុល្យការ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​បារាំង ពេល​នេះ​បាន​ឡើង​ដល់​១២.០០០​នាក់ ហើយ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​បាន​ឡើង​ដល់​៤៥០​នាក់ ក្នុង​នោះ​១១២​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ដោយសារ​ចំនួន​អ្នក​ឆ្លង​ចេះ​តែ​កើនឡើង​បណ្ដា​បុគ្គលិក​សុខាភិបាល និង​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​នានា…

ប្រទេស​បារាំង ៖ តុល្យការ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​បារាំង ពេល​នេះ​បាន​ឡើង​ដល់​១២.០០០​នាក់ ហើយ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​បាន​ឡើង​ដល់​៤៥០​នាក់ ក្នុង​នោះ​១១២​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។

ដោយសារ​ចំនួន​អ្នក​ឆ្លង​ចេះ​តែ​កើនឡើង​បណ្ដា​បុគ្គលិក​សុខាភិបាល និង​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​នានា មិន​អាច​ទាមទារ​ម៉ាស​ការពារ​និង​មធ្យោបាយ​នានា​បន្ថែម​បាន​។ នៅ​បារាំង​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​មាន​កាន់តែ​ខ្លាំង បាន​ដាក់​បំរាម​គោ​ចរណ៍​ចាប់ពី​ម៉ោង​២២​ម៉ោង​ក្នុងស្រុក​ទៅ នៅ​ទូ​ទាំង​ខេត្ត ALPES -MARITIMES​។

វីរុស​COVID-19​តុល្យការ​អ្នក​ឆ្លង​ថ្មី​លើ​ពិ​​ភព​លោក​ទាំងមូល មាន​លើស​ពី​១២.០០០​នាក់​នា​ថ្ងៃ​ទី​២១​មីនា ហើយ​មនុស្ស​ជាង​៩០០​លាន​នាក់​ក្នុង​ប្រទេស​ប្រមាណ​៣៥ អំពាវនាវ​មិន​ឲ្យ​ចេញ​ក្រៅ​ដោយ​ស្ថិត​នៅ​តែ​ក្នុងផ្ទះ​។

ចំណែក​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​វិញ​គិតដល់​ថ្ងៃ​ទី​២១​មីនា មាន​អ្នក​ឆ្លង​វីរុស​ចំនួន​១៦.៦៦២​នាក់ ពោល​មានការ​កើនឡើង​២.៧០៥​នាក់​បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ទី​២០​មីនា​។ រីឯ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ក្នុង​ប្រទេស​នោះ​វិញ​មាន​៤៧​នាក់​គឺ​១៦​នាក់ លើស​តួលេខ​ថ្ងៃ​ទី​២០​មីនា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ