រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ មីនា ឆ្នាំ២០២០ ៖ ធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មី ដើម្បីផ្តល់នូវមធ្យោ បាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សមាជិកខ្លួន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុឌីជីថលរបស់ វីង ។
តាមរយៈភាពជាដៃគូនេះ សមាជិករបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងអាចទទួលបានបទពិសោធន៍ជាមួយផលិតផល និងសេវាកម្មរបស់ វីង ដែលប្រកបទៅដោយភាពច្នៃប្រឌិត ហើយត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ព្រមទាំងអតិថិជនសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ ទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិតតាមរយៈការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងបណ្តាញភ្នាក់ងារ វីង ជាង ៧.៥០០កន្លែងទូទាំងប្រទេស ។
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៏ថា៖ «ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវបច្ចេកវិទ្យាឈានមុខគេនៃសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់ វីង ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិក ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងធ្វើសមាហរណកម្មនៅក្នុងតំបន់ ខណៈពេលដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសជាច្រើនទៀតកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនាពេលដ៏ឆាប់ខាងមុខនេះ» ។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា មានសមាជិកជាង ៣០០ ដែលជាម្ចាស់នៃក្រុមហ៊ុនជំនួញផ្សេងៗជាច្រើននៅទូទាំងប្រទេសកម្ពុជា ។ សហព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈការធ្វើសមាហរណកម្មទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារសកល ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសា សន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម បានរួមចំណែកយ៉ាងសំខាន់ចំពោះភាពរឹងមាំ និងស្ថេរភាពនៃសេដ្ឋកិច្ចរបស់កម្ពុជា ។ យើងបានយល់ដឹងយ៉ាងច្បាស់នូវបញ្ហាប្រឈមរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមដែលកំពុងតែជួបប្រទះចំពោះការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ហេតុដូចច្នេះហើយ យើងបានផ្តួចផ្តើមគំនិតថ្មីៗដែលជាដំណោះស្រាយដ៏ល្អក្នុងការដោះបន្ទុកទាំងនេះ ដើម្បីឲ្យពួកគេអាចផ្តោតលើការការពង្រីកអាជីវកម្មជាងមុន» ។
វីង បានផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលមានប្រសិទ្ធផល និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ប្រកបភាពងាយស្រួល និងមានការធានា ។ ផលិតផលនិងសេវាកម្មទាំងនេះរួមមាន៖ សេវាកម្មបើកប្រាក់បៀវត្សដែលមានភាពងាយស្រួលនិងរហ័ស សេវាទូទាត់វិក្កយបត្រ សេវាទូទាត់ចំណាយតាមអនឡាយ ជាមួយនឹងដំណោះស្រាយនៃការទូទាត់ផ្សេងៗទៀតតាមរយៈកម្មវិធីស្មាតហ្វូន វីង ដែលបានផ្តល់ឲ្យពួកគេនូវជម្រើសហិរញ្ញវត្ថុកាន់តអស្ចារ្យជាមុន ។
ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ឥឡូវនេះ វីង គឺជាស្លាកយីហោមួយដែលត្រូវបានទទួលស្គាល់ និងទុកចិត្តបំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័តនិងអេឡិចត្រូនិច ហើយបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ