ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno3 បំពាក់​កាមេរ៉ា​មុខ​ទំហំ​ធំ​លើក​ដំបូង ៤៤​មេ​ហ្គា​ភិ​ច​ស៊ែ​ល


ទីបំផុត OPPO ពិតជា​មិន​ធ្វើ​ឲ្យ​អ្នក​និយម​គាំទ្រ​ខកបំណង​មែន ដោយ​បាន​ទម្លាយ​នូវ ស្មា​ត​ហ្វូ​ន​ល្អ​ឯក​ប្រចាំឆ្នាំ 2020 គឺ OPPO Reno3 ដែល​មាន​រហ័ស្ស​នាម​ស្តេច​ទូរស័ព្ទ​ថតរូប​ស៊ែ​ល​ហ្វី​សាហាវ នៅ​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO កាលពី​យប់​ថ្ងៃ​ទី ១៩​ខែមីនា ឆ្នាំ ២០២០ ។

វត្តមាន OPPO Reno3 អ្នកឯកទេស​ស៊ែ​ល​ហ្វី​ជំនាន់​ថ្មី​តាម​រយៈ​ការ Premiered Live ខ្នាត​ធំ​លើក​ដំបូង​បង្អស់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក OPPO និង​សារព័ត៌មាន​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាក់ទាញ និង​ផ្អើល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់ ដើម្បី​អ៊ុត​មើល​បច្ចេកវិទ្យា​ថ្មី​ៗ រូបរាង និង​សមត្ថភាព​ពិត​របស់​វា។

មាន​ឈាមជ័រ (DNA)​ជា​ស្មា​ត​ហ្វូ​ន​កូនកាត់​ត្រកូល F អ្នកឯកទេស​ស៊ែ​លហ្វី និង​ត្រកូល Reno តំណាង​ឲ្យ​ការ​តស៊ូ​នឹង​ច្នៃប្រឌិត OPPO Reno3 មាន​តួខ្លួន​កាលី​ប​អស្ចារ្យ​ជាង​មុន បំពាក់​នូវ​កាមេរ៉ា​មុខ​ទំហំ​ធំ​រហូត​ដល់ ៤៤​មេ​ហ្គា​ភិ​ច​ស៊ែ​ល ជាមួយនឹង​មុខងារ Ultra Night Selfie ដែល​ជា​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​ក្រុមហ៊ុន OPPO ទៅ​កាន់​សំណូមពរ​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក ។

គ្រប់​គ្នា​នឹង​លែង​ខ្លាច​ថតរូប ថត​វី​ដេ​អូ​ស៊ែ​ល​ហ្វី នៅ​ពេល​យប់​សម្រាប់​បង្ហោះ​លើ​បណ្តាញ សង្គម ឬ​ទុកជា​អនុស្សាវរីយ៍​ទៀត​ហើយ ជាមួយនឹង​កាមេរ៉ា​ថតរូប​ស៊ែ​ល​ហ្វី​ទំហំ​ធំ​មហិមា​លើក​ដំបូង​ដែល​នឹង​បំពាក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno3 នេះ​តែ​ម្តង ។ មិន​ត្រឹមតែ​មាន​ភាព​អស្ចារ្យ​លើ​ការ​ថតរូប​ស៊ែ​ល​ហ្វី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​កាមេរ៉ា​បួន​គ្រាប់​អាច​ថតរូប​ច្បាស់​ស្អាត​គ្រប់ពេល និង​អាច​ផលិត​រូបភាព​ទំហំ​រហូត​ដល់​ទៅ 108MP ថត​រឹតតែ​ច្បាស់​សាហាវ ដិត​គ្រប់​ចំណុច​ទៀត​ផង ។

រឹតតែ​អេ​ម​ក្រុមហ៊ុន OPPO បាន​បន្ថែម​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង​កម្រិត Pro មួយទៀត​ពីលើ​បច្ចេកវិទ្យា​ទប់​លំនឹង​ដែល​មាន​ស្រាប់ ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​ការ​ថត​វី​ដេ​អូ​កាន់តែ​ពេញចិត្ត និង​សប្បាយ​ថត​ឥត​សំចៃ​ដៃ​តែ​ម្តង ហើយ​បើ​ចង់​ស្រាយ​ច​ម្ង​ល់​សូម​ចុច​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ​៖

OPPO Own The Night – Loud&Clear

🔴ឈ្នះរង្វាន់ទូរស័ព្ទ #OPPOReno3ស៊េរីថ្មីចំនួន3រង្វាន់ ដោយគ្រាន់តែទស្សនាការ​វីដេអូ​​ Premier Live លើហ្វេសប៊ុកផេក OPPO ក្នុងកម្មវិធី #រាត្រីលេចធ្លោOPPORENO3 ជាមួយនឹងលក្ខណៈពិសេសថ្មីៗ !#លក្ខខណ្ឌងាយៗ 👉1. ហ្វេនៗ (Fans) ត្រូវចុច Like​ ផេក OPPO និង ផុសនេះ ​Comment វីដេអូនេះ ថា #LiveOPPOReno3👉2.​ Share ជា Public ដោយសរសេរថា #LiveOPPOReno3 ព្រមទាំង Mention មិត្តភក្តិ3នាក់#អ្នកឈ្នះ 👉1. ជ្រើសរើសអ្នកឈ្នះចំនួន 3នាក់ ដែលធ្វើគ្រប់តាមលក្ខខណ្ឌ តាមរយៈការ Random *#បញ្ជាក់៖ ចាប់ផ្តើមលេងពីថ្ងៃទី19 ដល់ ថ្ងៃទី​22 មីនា 2020​ហើយនឹងធ្វើការប្រកាសលទ្ធផលនៅថ្ងៃទី23 មីនា 2020 នៅលើ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO #LiveOPPOReno3

បាន​បង្ហោះ​ដោយ OPPO នៅ ព្រហស្បតិ៍ 19 មីនា 2020

សរុប​មក ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno3 លើក​នេះ​អាច​ជា​ស្តេច​ទូរស័ព្ទ​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត​បំផុត​ប្រចាំឆ្នាំ ២០២០ ដែល​អាច​ថត​បាន​រហូត​ដល់ 44MP ច្បាស់​ទាំង​យប់ ទាំង​ថ្ងៃ ទាំង​ព្រឹក ពោល​គឺ​ច្បាស់​គ្រប់ពេល ហើយ​និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំងក្លា​ជាង OPPO ត្រកូល F និង Reno ស៊េរី​ជំនាន់​មុន ។ ជា​ពិសេស Reno3 អាច​នឹង​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ឈានមុខ​មួយ​នេះ ក្តោប​ក្តាប់​ចំណែក​ទីផ្សារ​កាន់តែ​ធំ និង​ឈាន​ដល់​សម្រេច​គោលដៅ និង​ម​ហិ​ច្ឆិ​តា​ថែម​ទៀត​ក៏​ថា​បាន ។

ប៉ុន្តែ​យើង​ក៏​មិន​ទាន់​ប្រាកដ ១០០% ដែរ អ៊ីចឹង​មាន​តែ​រង់ចាំ​អ៊ុត​មើល​សមត្ថភាព​ពិត រូបរាង​ពិត តម្លៃពិត​នៃ​ស្តេច​ទូរស័ព្ទ​ថតរូប​ស៊ែ​ល​ហ្វី OPPO Reno 3 នៅ​ក្នុង​កម្មវិធី​ការ​ប្រគំ​តន្ត្រី OPPO Reno3 Ultra Night នៅ​ថ្ងៃ​ទី ២៤​ខែមីនា ខាង​មុខ​នេះ​សិន ។

សូមកុំ​ភ្លេច​ទស្សនាការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO រួច​ធ្វើការ​ទស្សន៍​ទាយ​តម្លៃពិត OPPO Reno3 ទាំងអស់​គ្នា ព្រោះ​មានឱកាស​ឈ្នះ​ទូរស័ព្ទ Reno3 ចំនួន ៣​រង្វាន់ និង​កាស​ឥត​ខ្សែ​ចំនួន ១០​រង្វាន់ សូមកុំ​ឲ្យ​ឱកាសល្អ​នេះ​កន្លង​ផុត​ទៅ​ដោយងាយ​ៗ ។

សូម​រំឭក​ថា បច្ចុប្បន្ន OPPO កំពុង​ឈរ​លេខ ១ នៃ​ចំណែក​ទីផ្សារ​កម្ពុជា ដោយសារ​គុណភាព​ស្មា​ត​ហ្វូ​ន​ល្អ សម​នឹង​តម្លៃ សេវា​អ៊ី​ន​ធឺ​ណេ​ត​ដើរ​លឿន ថ្ម​កាន់​បាន​យូរ​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន ធានា​សេវា​ជួសជុល​ទូរស័ព្ទ​ដោយ​ឥត​គិតថ្លៃ និង​សេវា​ជួស​ជុល​​រហ័ស​ទាន់ចិត្ត​ត្រឹមតែ​១​ម៉ោង គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO ច្រើន​កន្លែង​ជាងគេ កាន់តែ​កៀក កាន់តែ​រហ័ស ងាយស្រួល​សម្រាប់​អតិថិជន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ