ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ ៖ ថ្នាំ​អេ​ដស៍​មិន​មាន​ប្រសិ​ទ្ធ​​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ​កម្រិត​ធ្ងន់​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​មួយ​បង្ហាញ​ថា​ ថ្នាំ​អេ​ដស៍​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ នោះ ​គឺ​មិន​មាន​ប្រ​សិ​ទ្ធ​ភាព​ជាង​របៀបការ​ព្យាបាល​តាម​ស្តង់ដា​​ធម្មតា​ទេ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌​មា​រ៉​យ​ទ័​រ ​របស់​អង់គ្លេស​ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ប្រើ​ថ្នាំ​នេះ ​លើ​អ្នកជំងឺ​ចិន​។ ការ​ស្រាវជ្រាវ​នោះ ​ទៅ​លើ​អ្នកជំងឺ​ចិន​បាន​រក​ឃើញ​ថា ​អ្នកជំងឺ​កូ​វី​ដ​១៩…

ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​មួយ​បង្ហាញ​ថា​ ថ្នាំ​អេ​ដស៍​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ នោះ ​គឺ​មិន​មាន​ប្រ​សិ​ទ្ធ​ភាព​ជាង​របៀបការ​ព្យាបាល​តាម​ស្តង់ដា​​ធម្មតា​ទេ​។

នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌​មា​រ៉​យ​ទ័​រ ​របស់​អង់គ្លេស​ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ប្រើ​ថ្នាំ​នេះ ​លើ​អ្នកជំងឺ​ចិន​។

ការ​ស្រាវជ្រាវ​នោះ ​ទៅ​លើ​អ្នកជំងឺ​ចិន​បាន​រក​ឃើញ​ថា ​អ្នកជំងឺ​កូ​វី​ដ​១៩ ​ក្នុង​កម្រិត​ធ្ងន់​ដែល​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​គ្រាប់​ឈ្មោះ Kaletra ដែល​ជា​ការ​បូ​កប​ញ្ជូ​ល​គ្នា​នៃ​ថ្នាំ​ព្យាបាល​មេរោគ​អេដស៍២​មុខ ​គឺ Lopinavir និង Ritonavir គឺ​មិន​មាន​ល​ទ្ឋធផ​ល្អ​ជាង​អ្នកជំងឺ​១០០​នាក់​ផ្សេង​ទៀត​ដែល​ទទួល​ការ​ព្យាបាល​តាម​ស្តង់ដា​ធម្មតា​ទេ​។

ការ​ស្រាវជ្រាវ​នោះ​និយាយ​ថា ​ការ​ប្រើ​ថ្នាំ​នេះ​ធ្វើ​ឱ្យ​មានការ​ប្រសើរ​ឡើង​នៃ​សញ្ញា​គ្លីនិក​នៅ​ថ្ងៃ​ទី​១៥ ខ​ណៈ​ដែល​ការ​ព្យាបាល​តាម​ស្តង់ដា​ធម្មតា​មានការ​ប្រសើរ​ឡើង​នៃ​សញ្ញា​គ្លីនិក ​នៅ​ថ្ងៃ​ទី​១៦​នៃ​​ការ​ព្យាបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ