ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ក្បាលថ្នល់​នឹង​ដាក់​​ដំណើរ​ប្រើ​​ មុន​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស្ពាន​អាកាស​ក្បាលថ្នល់​ ចាប់ពី​មហាវិថី​ព្រះ​មុនី​វង្សបត់​ឆ្វេង​ឆ្ពោះ ទៅ​មហាវិថី​ព្រះ​នរោត្តម នឹង​ដាក់​ឱ្យ​ដំណើរ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍របស់​ប្រជាពលរដ្ឋ ។ លោក សាំ…

រាជធានី​ភ្នំពេញ​ ៖ ស្ពាន​អាកាស​ក្បាលថ្នល់​ ចាប់ពី​មហាវិថី​ព្រះ​មុនី​វង្សបត់​ឆ្វេង​ឆ្ពោះ ទៅ​មហាវិថី​ព្រះ​នរោត្តម នឹង​ដាក់​ឱ្យ​ដំណើរ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍របស់​ប្រជាពលរដ្ឋ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរសាធារណៈការ និង​ដឹក​ជញ្ជូន បានអោយ​ដឹង​ថា ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ថ្មី នៅ​ជាប់​នឹង​ស្ពាន អាកាស​ក្បាលថ្នល់​ចាស់ ក្រុមការងារ​បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្មភាព ដោយ​អ៊ុត​កៅស៊ូ​លើ​ស្ពាន រៀបចំ​គំនូស​ចរាចរណ៍​ដែល​ភ្ជាប់​ពីមហាវិថី​ព្រះ​មុនី​វង្ស បត់​មក​មហាវិថី​ព្រះ​នរោ​ត្តម ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា បច្ចុប្បន្ន​នេះ ​រាជធានី​ភ្នំពេញ​មាន​កំណើន​យានយន្ត​របស់​ប្រជាពលរដ្ឋ កើនឡើង​យ៉ាង​ខ្លាំងធ្វើ​ឲ្យ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​មានការ​កកស្ទះ​ចរាចរណ៍ ពិសេស​នៅ​ត្រង់​ចំណុច​ក្បាល​ថ្នល់​នេះ​។

លោក សាំ ពិសិដ្ឋ បញ្ជាក់​ថា គម្រោង​នេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន OCIC កោះ​ពេជ្រ ស្ពាន​អាកាស​ក្បាលថ្នល់​ពី មហាវិថី​ព្រះ​មុនី​វង្ស ទៅ​មហាវិថី​ព្រះ​នរោត្តម​មាន​ប្រវែង​៧៧ ម៉ែត្រ ពី​ផ្លូវ​ដី​ដល់​គល់​ស្ពាន​ក្បាលថ្នល់ និង​ពី​គល់​ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់ មាន​ប្រវែង​១២៣ ម៉ែត្រ មាន​ទទឹង​៧​ម៉ែត្រ​កន្លះ ពី​មហាវិថី​ព្រះ​មុនី​វង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម ។

សូម​រំលឹក​ថា មក​ដល់​ពេល​នេះ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦កន្លែង​ គឺស្ពាន​អាកាស​ក្បាល​​ថ្នល់ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ពាន​អាកាស​៧​មក​រា ស្ពាន​អាកាស​៥​មក​រា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ
​ដី​ហុយ និង​ស្ពាន​អាកាស​ចោម​ចៅ ៕

អត្ថបទសរសេរ ដោយ