ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ផ្ទះ​កំដៅសម្លទុកចោល ផ្ទុះកំប៉ុងហ្គាស​ឆេះជាន់ទី​២​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​កំប៉ុង​ហ្គា​ស​ខណៈ​ម្ចាស់ផ្ទះ​កំ​ដៅ​សម្ល​ទុក​ចោល បង្ក​ជា​អគ្គិភ័យ​ឆេះ​រាលដាល​សំភារៈ​ក្នុង​បន្ទប់​ជាន់​ទី​២ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្ទះ​លេខ​O១១ ជាន់​ទី​២ ផ្លូវ​៣១២…

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​កំប៉ុង​ហ្គា​ស​ខណៈ​ម្ចាស់ផ្ទះ​កំ​ដៅ​សម្ល​ទុក​ចោល បង្ក​ជា​អគ្គិភ័យ​ឆេះ​រាលដាល​សំភារៈ​ក្នុង​បន្ទប់​ជាន់​ទី​២ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្ទះ​លេខ​O១១ ជាន់​ទី​២ ផ្លូវ​៣១២ ភូមិ​៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ សៅ សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ចុងភៅ​ហាង​ចិន ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ម្ចាស់​បន្ទប់​ជាន់​ទី​២​បាន​កំ​ដៅ​សម្ល​ទុក​ចោល ហើយ​នាំ​គ្នា​បិទទ្វារ​បន្ទប់​ចុះ​ទៅ​អង្គុយ​លេង​នៅ​ជាន់​ខាងក្រោម​ហើយ​ក៏​ភ្លេច ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​និង​ខ្ទាត​អំបែង​កញ្ចក់​ចេញ​មក​ក្រៅ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ស្ទុះ​ចេញ​មក​មើលឃើញ​មាន​ហ៊ុយ​ផ្សែង និង​អណ្ដាតភ្លើង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់ និង​បាន​សុំ​ជំនួយ​រថយន្ដ​បង្ការ​និង​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ចំនួន​៤​គ្រឿង និង​បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​១​រថយន្ដ​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ទៅ​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ដដែល ។

ក្នុង​ហេតុការណ៍​នេះ​ដែរ សមត្ថកិច្ច​បានអោយ​ដឹង​ថា មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​សំភារៈ​ដូច​ជា ពូក​ស្តើង​១ ចង្ក្រានហ្គាស​ធន់​តូច​១ និង​សំលៀក​បំពាក់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។ ករណី​នេះ​ដែរ សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា បណ្ដាល​មក​ពី​ម្ចាស់​បន្ទប់​កំ​ដៅ​សម្ល​ទុក​ចោល បណ្ដាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គា​ស​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ