សមត្ថកិច្ច​​ថៃ​​​ឃាត់​​ខ្លួន​​លោក​​ផ្កាយ​​​២​ គឹម ​ម៉ាវិន្ថា ពាក់​​ព័ន្ធ​​​សម្លាប់​ប្រពន្ធ​ចុង​និ​ង​កូនស្រី ​ប្រគល់​ឱ្យ​​ប៉ូលិសកម្ពុជារ​សៀល​នេះ​


រាជធានី​ភ្នំ​ពេញ ៖លោក​​ផ្កាយ​​២​ គឹម ម៉ាវិន្ថា ដែល​ជាប់​ពាក់​ព័ន្ធ​ពី​បទ​សម្លាប់​ប្រពន្ធ​ចុង​ និង​កូនស្រីអាយុ​​៦​​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​ រួច​​ប្រគល់​​ឱ្យ​​ប៉ូលិស​កម្ពុជា​ហើយ​​​​ ​កាល​ពី​​វេលា​ម៉ោង​​ជាង​​២​​រសៀល​ថ្ងៃទី​​១៣ កញ្ញា​​ នៅ​ចំណុច​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយប៉ែត​ ។

គួរ​រំលឹកថា សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៣ សីហា ​បាន​ចេញ​ដីកាចាប់ខ្លួន យោធាផ្កាយ​ពីរ គឹ​ម ម៉ា​វិ​ន្ថា និង​កូនបង្កើត​ម្នាក់​ទៀត និង​សម្រេច​​ឱ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន លើ​ជនសង្ស័យ​ម្នាក់ពី​បទ​សម្លាប់​ប្រ​ព​ន្ឋ​ចុង និង​កូនស្រី​អាយុ​៦​ឆ្នាំ ហើយ​យក​ទៅ​ទម្លាក់​ចោល​នៅ​ជ្រោះ​ពេជ្រនិល​។

ជនសង្ស័យ​ឈ្មោះ ជា សុខ​សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​កូនប្រសា​លោក គឹ​ម ម៉ា​វិ​ន្ថា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បាន​កាលពី​ថ្ងៃ​ទី​០៨ សីហា កន្លង​ទៅ ហើយ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ស៊ើបសួរ និង​ចោទប្រកាន់​ពាក់​ព័​ន្ធនឹង​ករណី​ឃាតកម្ម​លើ​ស្ត្រី​ម្នាក់ និង​កូនស្រី​អាយុ​៦​ឆ្នាំ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៤​ ៕

ព័ត៌​មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ