ប្រយ័តុ្ន! ពី​ចំណុច​មួយ​ចំនួន ពេល​អ្នក​​​ចង់​បរិភោគ​សណ្តែកខៀវ​


មាន​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​បរិភោគ​បង្អែម​សណ្តែកខៀវ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត និង​មាន​សុខភាព​ល្អ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បរិភោគ ចូល​អ្នក​ប្រយ័ត្ន​នូវ​ចំនុច​មួយ​ចំនួន​។​តើ​អ្នក​គួរតែ​ប្រយ័ត្ន​នូវ​អ្វី​ទៅ?

១-អ្នក​មិន​គួរ​បរិភោគ​បង្អែម​សណ្តែកខៀវ​នៅ​ពេល​មិន​ទាន់​បរិភោគ​អ្វី​ទេ មាន​ន័យ​ថា​នៅ​ពេល​ឃ្លាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ក្អួត ឈឺ​ចុកចាប់​ពេញ​រាង​កាយ ថែម​ទាំង​ប៉ះពាល់​ដល់​ក្រពះ​អ្នក​ទៀត​ផង​។

២-អ្នក​មិន​ត្រូវ​បរិភោគ​វា​ច្រើន​នោះ​ទេ ព្រោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​រំលាយ​អាហារ​បាន​ល្អ បើ​នារី​បរិភោគ​ច្រើន វា​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ស្បូន និង​អាច​ធ្វើ​ឲ្យ​ពោះ​អ្នក​តឹង​ណែន​ខុស​ប្រក្រតី​ពី​ធម្មតា។

៣-នៅ​ពេល​ដែល​អ្នក​ផឹកថ្នាំ​ចិន​រួច អ្នក​មិន​អាច​បរិភោគ​បង្អែម​សណ្តែកខៀវ​បាន​ឡើយ ព្រោះ​វា​អាច​ប្រតិកម្ម​ជាមួយ​ថ្នាំ​ចិន ដែល​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ ។

៤-អ្នក​មិន​ត្រូវ​បរិភោគ​រាល់ថ្ងៃ​ទេ ប៉ុន្តែ​អ្នក​អាច​មួយ​អាទិត្យ​បរិភោគ​២​ទៅ​៣​ដង ព្រោះ​បើ​អ្នក​បរិភោគ​រាល់ថ្ងៃ វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​កាន់តែ​ខ្សោយ​ទៅ​ៗ​។

៥-អ្នក​មិន​ត្រូវ​ប្រើ​ឆ្នាំង​ដែក​ដើម្បី​ដាំ​បង្អែម​សណ្តែកខៀវ​ឡើយ ព្រោះ​សារធាតុ​ដែក​ទាំងនោះ​អាច​ប៉ះ​នឹង​សណ្តែកខៀវ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​វា​រួច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ