ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ជោរ​ជាមួយ​ស្មា​ត​ហ្វូ​ន OPPO Reno 3 ល្បី​ថា​កាមេរ៉ា​មុខ​ថតរូប​ច្បាស់​ស្អាត​ហួស​​ថ្លែង​ទាំង​យប់​ទាំង​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

បើ​និយាយ​ដល់​ការ​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត​កប់​សារី ឈ្នះ​អស់​មារ​សត្រូវ មនុស្ស​ភាគច្រើន​នឹង​នឹក​ដល់​ម៉ាក OPPO មុនគេ ដោយសារ​តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​មួយ​នេះ មាន DNA ជា​អ្នកឯកទេស​ថតរូប​ស៊ែ​ល​ហ្វី​លើ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី​។ ជាប់​ឈ្មោះ​ជា​អ្នកឯកទេស​ស៊ែ​ល​ហ្វី​ស្អាត…

បើ​និយាយ​ដល់​ការ​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត​កប់​សារី ឈ្នះ​អស់​មារ​សត្រូវ មនុស្ស​ភាគច្រើន​នឹង​នឹក​ដល់​ម៉ាក OPPO មុនគេ ដោយសារ​តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​មួយ​នេះ មាន DNA ជា​អ្នកឯកទេស​ថតរូប​ស៊ែ​ល​ហ្វី​លើ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី​។ ជាប់​ឈ្មោះ​ជា​អ្នកឯកទេស​ស៊ែ​ល​ហ្វី​ស្អាត ក្រុមហ៊ុន OPPO កាន់តែ​បន្ថែម​ល្បឿន ឥត​ឈប់​លើ​កំណែរ​អាប់​ដេ​ត និង​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ លើ​ស្មា​តរបស់​ខ្លួន ជា​ពិសេស​គឺ OPPO F ស៊េរី និង Reno ស៊េរី​។

https://www.youtube.com/watch?v=kp28GNIbZEM&feature=youtu.be

កាលពី​ចុងឆ្នាំ 2017 ស្មា​ត​ហ្វូ​ន​OPPO F5 ត្រូវ​បាន​ទទួលស្គាល់​ជាស​កល​ថា ជា​អ្នកឯកទេស Selfie ឈានមុខ​គេ ទំហំ 20MP ជាមួយ​កាំ​ពន្លឺ Aperture f/2.0 អាច​ថតរូប​ច្បាស់​មុខ​ព្រាល​ក្រោយ (Bokeh Mode) និង​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​មាន​សមត្ថភាព​ថតរូប​ពិត​របស់​អ្នក​ប្រើ​ប្រាស់​ស្អាត​កប់​សារី​។ នៅ​ខែមេសា ឆ្នាំ​2018 ស្មា​ត​ហ្វូ​ន OPPO F7 ត្រូវ​បាន​ក្រុមហ៊ុន Update កាមេរ៉ា​មុខ​សម្រាប់​ថតរូប​ស៊ែ​ល​ហ្វី​ទំហំ 25MP ដែល​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​រឹតតែ​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត​ដល់​អ្នក​ប្រើប្រាស់​។

ជំនាន់​បន្ទាប់ គឺ OPPO F9 ត្រូវ​បាន​ក្រុមហ៊ុន​រក្សា​នូវ​ទំហំ​កាមេរ៉ា​មុខ​សម្រាប់​ថតរូប​ស៊ែ​ល 25MP ដដែល​ដោយ​បន្ថែម​នូវ មុខងារ AI-Powered​។ នៅ​ដើមឆ្នាំ 2019 ស្រាប់តែ​ក្រុមហ៊ុន OPPO បង្ហាញ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន F11 Pro ជាមួយនឹង​កាមេរ៉ា​បង្កប់ខ្លួន​ចំ​ណ្តា​ល​លើក​ដំបូង​គេ​បង្អស់ ហើយ​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​។

ពាក់កណ្តាល​ឆ្នាំ 2019 ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ តំណាង​ឲ្យ​ការ​តស៊ូ និង​ច្នៃប្រឌិត​ខ្ពស់ OPPO Reno ស៊េរី បង្ហាញខ្លួន​ជាមួយនឹង​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​ប​ញ្ឈិ​ត កាលី​ប​ទាន់សម័យ គ្មាន​ពីរ​។ អតិថិជន​មិន​តិច​ទេ​ដែល​សរសើរ​សមត្ថភាព​នៃ​ស្មា​ត​ហ្វូ​ន Reno ស៊េរី មិន​ដាច់​ពី​មាត់​ទាំង​បច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួម​ផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​បែប High-Show តែ​ម្តង​។

ស្រាប់តែ​នៅ​ចុងឆ្នាំ 2019 ក្រុមហ៊ុន OPPO បាន​ច្របាច់ ស្មា​ត​ហ្វូ​ន​ជើង​ខ្លាំង OPPO F ស៊េរី និង Reno ស៊េរី បញ្ចូល​គ្នា ដោយ​ធ្វើ​កំណែ Upgrade និង​រក្សា​នូវ​ទីតាំង​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ចំ​កណ្តាល​ដដែល​លើ​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno 2F និង​មាន​កាមេរ៉ា​ក្រោយ 4 ថតរូប​ហ្សូ​ម​ទៅ​កាន់​ក្តី​ស្រមៃ​។ សម្រាប់​ឆ្នាំ​ថ្មី 2020 នេះ ស្មា​ត​ហ្វូ​ន OPPO Reno 3 អាច​នឹង​ត្រូវ​បាន​ក្រុម​ហ៊ុន​រក្សា​នូវ DNA អ្នកឯកទេស​ថតរូប​ស៊ែ​ល​ហ្វី​ដដែល​របស់​ត្រកូល F ប៉ុន្តែ​អាច​បន្ថែម​នូវ​ទំហំ​មេ​ហ្គា​ភិ​ស៊ែ​ល​ធំ​ខ្លាំង​ដំបូង​បង្អស់​លើ​លោក របស់ Reno ស៊េរី​។ ស្មា​ត​ហ្វូ​ន​ដែល​មាន​កាមេរ៉ា​មុខ​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត​សាហាវ​ជំនាន់​ថ្មី 2020 របស់​ក្រម​ហ៊ុន OPPO ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ពិត​ថា OPPO Reno 3​។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រុមហ៊ុន OPPO បាន​ព្រ​ឡូយ​នូវ​លក្ខណៈ​ពិសេស​ៗ​របស់​វា​ដូច​ជា ថត​ច្បាស់​គ្រប់ពេល​បាន 3​ទំហំ​ខុស​គ្នា គឺ 44MP, 48MP, និង 108MP ជាមួយនឹង​មុខងារ Ultra Night Selfie, Ultra Dark Mode និង Ultra Clear​។

បើ​ក្រឡេក​មើល​ចំណាប់អារម្មណ៍​តារា​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន OPPO ហាក់​មាន​ក្តី​រំភើប​នឹង​រំជួលចិត្ត​ខ្លាំង ក្នុង​ការ​ទទួលយក​នូវ​បទ​ពិសោធន៍​ថ្មី និង បច្ចេកវិទ្យា​ថតរូប​ស៊ែ​ល​ហ្វី​ចំ​ជំនាញ​ឯកទេស​ឈានមុខ ប្រចាំឆ្នាំ 2020 របស់ OPPO Reno 3​។

https://www.youtube.com/watch?v=QDILr5SLrVE&feature=youtu.be

យ៉ាងណាមិញ​បើសិនជា​ចង់​ជាក់ច្បាស់​នូវ​សមាសភាព​នៃ​ស្មា​ត​ហ្វូ​ន​កូនកាត់​ស៊េរី​បន្ទាប់​នេះ មាន​តែ​បន្ត​តាមដាន និង​រង​ចាំ​អ៊ុត​មើល​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO តែ​ប៉ុណ្ណោះ​។ ត្រៀម​ៗ ឆាប់​ៗ​នេះ ត្រៀម​ចិត្ត ត្រៀម​កាយ ត្រៀម​អារម្មណ៍ តែ​លុយ​ក៏​ត្រូវ​ត្រៀម​ដែរ​

សូម​រំលឹក​ថា បច្ចុប្បន្ន OPPO កំពុង​ឈរ​លេខ​1 នៃ​ចំណែក​ទីផ្សារ​កម្ពុជា ដោយសារ​គុណភាព​ស្មា​ត​ហ្វូ​ន​ល្អ សម​នឹង​តម្លៃ សេវា​អ៊ី​ន​ធឺ​ណេ​ត​ដើរ​លឿន ថ្ម​កាន់​បាន​យូរ​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្មី​លឿន អម​ជា​នឹង​ការ​ធានា​សេវា​ជួសជុល​ទូរស័ព្ទ​ដោយ​ឥត​គិតថ្លៃ ជាមួយនឹង​សេវា​ជួសជុល​រហ័ស​ទាន់ចិត្ត​ត្រឹមតែ​1​ម៉ោង គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO ដែល​មាន​ទីតាំង​ទល់មុខ​វត្ត​កោះ សួន​ឧស្សាហកម្ម​វឌ្ឍនៈ Exchange Square និង Aeon Mall Phnom Penh ខេត្តកំពង់ចាម សៀមរាប ព្រះ​សីហ​នុ កណ្តាល ក្រចេះ និង​ខេត្តបាត់ដំបង​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ